នៅថ្ងៃនេះកីឡាករខ្សែការពារកណ្ដាលរបស់យើងបានឯកភាពលើកិច្ចព្រមព្រៀងជាមួយក្លិបក្នុងការបន្ថែមសុពលភាពនៃកិច្ចសន្យារបស់ខ្លួនរហូតដល់ បំណាច់ឆ្នាំ២០២០។
ក្រោយជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំរួច ផេង ហាក់ពុំមានភាពស្ទាក់ស្ទើរឡើយក្នុងការចាប់កាន់ប៊ិចស៊ីញ៉េលើក្រដាសកិច្ចសន្យាដែលភាគីទាំងសងខាងបានឯកភាពគ្នានេះ។ ផេង បង្ហាញអារម្មណ៍សប្បាយរីករាយនិងពេញចិត្តជាទីបំផុតដែលថ្នាក់ដឹកនាំផ្ដល់ទំនុកចិត្តដល់រូបគេ។ កីឡាករដែលមានដើមកំណើតមកពីខេត្ត បាត់ដំបងរូបនេះរំពឹងថាខ្លួននឹងខិតខំ ធ្វើយ៉ាងណាពង្រឹងសម្ថភាពបន្ថែមទៀតជាពិសេសការជួយជ្រោមជ្រែងក្លិបឲ្យទទួលបានជោគជ័យនឹងដណ្ដើមពានរង្វាន់នានាឲ្យបាន។
ការចុះហត្ថលេខានេះបានធ្វើឡើង១ថ្ងៃក្រោយ ហុង ផេង បានក្លាយជាវិរៈបុរសក្នុងការប្រកួតដ៏តានតឹងកាលពីម្សិលមិញដោយស៊ុតគ្រាប់ជ័យជំនះឲ្យ បឹងកេតយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ៣-២ នៅនាទី ៦៦ តែមិនមែនដោយសារមូលហេតុនេះទើប ក្លិបសម្រេចចិត្តបន្ថែមកិច្ចសន្យាឡើយពោលគឺក្លិបមានគម្រោងបន្ថែមកិច្ចសន្យាដល់កីឡាកររូបនេះយូរមកហើយ ចំណែកកីឡាករផ្សេងៗទៀតនឹងត្រូវបានជជែកលើរឿងនេះជាបន្ដបន្ទាប់។
Today, our center defender has agreed a deal with the club to extend the contract until the end of 2020.
After a discussion with our manager, Pheng did not hesitate to hold the pen and sign on a contract paper agreed by both parties. He also showed his feeling of delightful and contented that the management team had a confident on him. The Cambodia national team has committed his future to Boeung Ket FC until 2020 and also sharpen his ability to help his team defend the Cambodia League’s title and win other champions in the region and internationally.
The deal was a day after Pheng became a hero in a tough match yesterday, scoring a winning goals for Boeung Ket FC win the Crown by 3-2 in the 66th minute, but that is not the reason that the club extend Pheng’s contract, the club had already planned to extend his contract before and also planning to negotiate other players contract in the upcoming season.