ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានកីឡា និងក្រុមហ៊ុន ណេសត្លេ (ថៃ) អិលធីឌី ដែលបានសហការក្នុងការលើកស្ទួយវិស័យអប់រំកាយ និងកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ក្រុមហ៊ុន ណេសត្លេ (Nestle) បានជ្រើសរើសយកកុមារា កាស៊ីដេហ្វ វ៉ាស៊ូណាន់ (Dome) និងកុមារា ថានី ភីរិទ្ធ (KK) ដែលជាថ្នាលយុវជនរបស់សាលាបាល់ទាត់បឹងកេត យកទៅហ្វឹកហាត់រយះពេល ៣ថ្ងៃ នៅឯឈុនបុរី ប្រទេសថៃ ជាមួយនឹងគ្រូបង្វឹកចំនួន ៣នាក់ អញ្ជើញមកពីក្លិបBarcelona ផ្ទាល់។
គួរបញ្ជាក់ផងដែរថាការហ្វឹកហាត់នេះ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដោយមានការចូលរួមពីកុមារចំនួន ៥២នាក់ ដោយមានកុមារកម្ពុជាតែ ២នាក់នេះប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។ ក្នុងការហ្វឹកហាត់នេះ កុមារទាំង ៥២នាក់ មានឱកាសជួបសំណេះសំណាលជាមួយក្រុមកីឡាករហ្វ៊ូតសាលរបស់ក្លិប Barcelona ដែលនឹងមកប្រកួតពានរង្វាន់ដ៏ធំមួយនៅទីក្រុងបាងកកផងដែរ។
ក្រោយពេលដែលហ្វឹកហាត់រួចរាល់ភ្លាមៗ កុមារ ៨នាក់ ក្នុងចំនោម ៥២នាក់នឹងត្រូវបានជ្រើសរើសផ្ទាល់ពីក្រុមគ្រូបង្វឹក ដើម្បីបន្តការហ្វឹកហាត់នៅ CampNou ដែលកីឡដ្ឋានរបស់ក្លិប Barcelona តែម្តង។ សូមជូនពរឲ្យយុវជនថ្នាលរបស់សាលាបាល់ទាត់បឹងកេតទទួលបានជោគជ័យក្នុងការហ្វឹកហាត់នេះ។
សូមកុំភ្លេចចូលរួមទស្សនាគាំ
លក់សំបុត្រទេពោលគឺអាចចូលទស្
លេាកគ្រូ ហៅ សុជាតិ បានលើកឡើងថា ៖ កីឡាកររបួសច្រើនរហូតកង្វះកីឡាករគឺជាកត្តាសំខាន់ដែលយើងត្រូវប្រឈមនៅពេលនេះ យើងទទួលស្គាល់ចំពោះលទ្ធផលមិនល្អនៅថ្ងៃនេះតែខ្ញុំពេញចិត្តជាមួយនឹងការបង្ហាញរបស់កីឡាករយុវជនយើង សម្រាប់ខ្ញុំពួកគេធ្វើបានល្អខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថា ៩០នាទីបន្ទាប់យើងនឹងធ្វើបានល្អជាងនេះ។
លោកគ្រូ សុជាតិ លើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួតជើងទី១ទល់នឹងក្រុមណាហ្គាវើលក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ចំណែកការប្រកួតជើងទី២ត្រូវធ្វើឡើងនៅថ្ងៃពុធ ទី៨ សប្ដាហ៍ក្រោយ ខណៈប្រកួតបន្ទាប់របស់យើងគឺជំនួបមិត្តភាពរវាង បឹងកេត ទល់នឹង JFL Selection Team របស់ជប៉ុន នៅថ្ងៃអាទិត្យទី៥ចុងសប្ដាហ៍នេះ។
ក្រោយបញ្ចប់ភារកិច្ចជាមួយក្លិបក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយជើងទី១កាលពីម្សិលមិញ។ ខណៈនេះកីឡាករយុវជនរបស់យើងពីររូបគឺ ឃុន សេងថៃ និង ឱ ភារុណ បានធ្វើដំណើរទៅដល់មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីហើយដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ត្រៀមប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុមជម្រើសលីគជប៉ុន JFL Selection Team ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ទី៣ ខែសីហា វេលាម៉ោង ៥:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិ ចូលរួមទស្សនាដោយសេរី។