Boeung Ket Football Club

ថ្ងៃ​នេះ​ ឆ្នាំ​មុន បឹងកេត​គ្រង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវកាល​២០១៧

ត្រឡប់ទៅកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅក្រុមបាល់ទាត់បឹងកេតបានប្រកួតឈ្នះក្នុងវគ្គផ្តាច់ព័ត្រ (Play-off) គ្រងជើងឯកលីគកំពូលកម្ពុជាប្រចាំរដូវកាល២០១៧ នៅឯពហុកីឡដ្ឋានជាតិ។

26685707_1776608759050877_9055505300766620117_o

វាគឺជាការប្រកួតទល់នឹងក្រុមក្រសួងការពារជាតិ ដែលកាលនោះបានបញ្ចប់ការប្រកួត ៩០នាទី ជាមួយនឹងលទ្ធផល ១-១ ខណៈដែលបន្តដល់វគ្គទាត់បាល់១១ម៉ែត្រកាត់សេចក្តី និងបង្ហាញថា បឹងកេត បានយកឈ្នះក្នុងលទ្ធផល ១០-៩ ។

26114373_2046530425584455_6177169868500962798_o

26170750_2046529952251169_2359204070946434474_o

សូមបញ្ជាក់ថា បឹងកេត បានគ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី ៣ ហើយក្នុងប្រវត្តិសាស្រ្តរបស់ក្លិប គឺរដូវកាល ២០១២, ២០១៦ និង ២០១៧ ៕

លទ្ធផលប្រកួតមិត្តភាពកម្តៅសាច់ដុំ៖ គិរីវង់សុខសែនជ័យ ៤-៣ បឹងកេត

ក្រុមបាល់ទាត់បឹងកេត បានធ្វើដំណើរទៅប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ កាលពីល្ងាចថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨ នៅកីឡដ្ឋានគិរីវង់ ក្នុងខេត្តតាកែវ។

picsupport

ក្នុងការប្រកួតដែលមាន ៣វគ្គ យើងបានដាក់យុវជនឱ្យបង្ហាញខ្លួនលើទីលាន និងត្រូវបានគិរីវង់នាំមុខ ២-០។ លុះចូលដល់វគ្គទីពីរ យើងក៏អាចវាយបកតាម បាន ៣-៣វិញ គ្រាដែលនៅវគ្គទី៣ យើងក៏របូត ១គ្រាប់បន្ថែមទៀតរហូតដល់ចប់ការប្រកួត។

picsupport1

គ្រូបង្វឹករបស់យើង លោកគ្រូ ហៅ សុជាតិ បានមានប្រសាសន៍ក្រោយចប់ការប្រកួតជុំវិញបរាជ័យនេះថា៖ « វាបណ្តាលមកពីបញ្ហាជាច្រើនដូចជា ទីលាន កីឡាករមួយចំនួនទើបមកដល់ថ្មី មិនទាន់យល់ទំរង់លេងរបស់យើង តំបន់ការពារយើងមើលទៅដូចជាមិនទាន់យល់ចិត្តគ្នា » ៕

picsupport2

សេចក្តីប្រកាសព័ត៌មានអំពីការចាកចាញរបស់កីឡាករ Esoh Omogba និង Julius Oiboh

ក្លិបបាល់ទាត់បឹងកេត សូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លិបបានសម្រេចចែកផ្លូវគ្នា ជាមួយកីឡាករបរទេស ពីររូបគឺខ្សែប្រយុទ្ធ Esoh Paul Omogba និង Julius Oiboh ក្រោយសុពលភាពនៃកិច្ចសន្យាបានបញ្ចប់ ហើយភាគីទាំងសងខាងរវាង ក្លិបនិងសមីកីឡាករបានឯកភាព គ្នាក្នុងការមិនឈានទៅដល់ ការបន្ដកិច្ចសន្យាបន្ថែមទៀតឡើយ។

Omogba បានរួមចំណែកជាច្រើនជាមួយក្លិបចាប់តាំងពីរដូវកាល២០១៥ មកហើយបានជួយជ្រោមជ្រែងក្លិបឲ្យទទួលបានសមទ្ធិផលជាច្រើនដូចជា ទទួលបានជើងឯករងពានរង្វាន់ Toyota Mekong Club Championship 2015 និងឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៦ និង ២០១៧ ។

2

 

ចំណែក Julius Oiboh ក៏ជាផ្នែកមួយជួយឱ្យក្លិបបឹងកេតឈ្នះពានលីគលើកដំបូងកាលពីឆ្នាំ ២០១២ ក្រោយមកបានចាកចេញទៅប្រកបអាជីពនៅបរទេសមុនត្រឡប់មកចូលរួមជាមួយបឹងកេតជាថ្មីនៅដើមរដូវកាល២០១៨ ហើយក៏ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេឱ្យក្លិបក្នុងការប្រកួតលីគនារដូវកាល ២០១៨ថ្មីៗនេះថែមទៀតផង (១៧គ្រាប់) ។

1

 

ក្លិបបាល់ទាត់បឹងកេត សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងពីរកន្លងមកទាំងក្នុងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ ហើយក៏សូមជូនពរឱ្យកីឡាករ Esoh Omogba និង Julius Oiboh ឲ្យទទួលបានជោគជ័យនៅពេលអនាគត៕

#ThankOmogba #ThankJulius

បឹងកេត នឹងប្រកួតកម្តៅសាច់ដុំ ជាមួយគិរីវង់សុខសែនជ័យ ថ្ងៃសុក្រនេះ

ក្រុមបាល់ទាត់បឹងកេត នឹងធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយនឹងក្រុមគិរីវង់សុខសែនជ័យ នៅថ្ងៃសុក្រ ទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ នៅទីលានបាល់ទាត់ខេត្តតាកែវ ។

48430126_2218013148243767_189003772482027520_o

ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៣ និង ៣០នាទីរសៀល ។

ក្នុងការប្រកួតកម្តៅសាច់ដុំមុនបើករដូវកាលថ្មីរបស់យើងកន្លងមកគឺស្មើគ្នាជាមួយក្រុមអគ្គិសនីកម្ពុជា ១-១ ឈ្នះអង្គរថាយហ្គឺរ ៣-២ និងឈ្នះក្រសួងការពារជាតិ ២-១ ៕

បឹងកេត ចូលរួមពិធីដាក់ឱ្យប្រើប្រាស់ផ្លូវការនូវទីលានបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីព្រឹកមិញ

ក្រុមបាល់ទាត់បឹងកេត បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់នៃវិទ្យាល័យព្រះស៊ីសុវត្ថិ តាមរយៈក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងកម្មវិធីនេះដែរ កីឡាករ និងគ្រូបង្វឹករបស់យើង ក៏បានចូលរួមក្នុងការបង្ហាត់បង្ហាញអំពីការលេងបាល់ទៅដល់ប្អូនៗសិស្សានុសិស្សជាច្រើនដែលចូលរួម ៕

Untitled-1

Untitled-2

Untitled-4

Untitled-3

 

FOUNDATION


project-1


project-2

សូមស្វាគមន៍ នូរុណ ​មក​កាន់​ក្លិប​បឹង​កេត

ថ្ងៃនេះក្លិបមានកិត្តិយសសូមបង្ហាញជូនខ្សែប្រយុទ្ធថ្មីរបស់យើងគឺ ម៉ាត់ នូរុណ សូមស្វាគមន៍ នូរុណ មកកាន់ក្លិបបឹងកេត ។ នូរុណ មានតួនាទីជាខ្សែប្រយុទ្ធដែលមានប្រភពពីក្លិបបាល់ទាត់អគ្គិសនីកម្ពុជា។ នូរុណក៏ធ្លាប់មានប្រវត្តិជាយុវជនថ្នាលរបស់ភ្នំពេញក្រោន កាលពីអំឡុងឆ្នាំ២០១៣មក រហូតដល់ចាកចេញពីក្លឹបហើយផ្លាស់មកចូលរួមជាមួយអគ្គិសនីកម្ពុជាក្នុងឆ្នាំ២០១៦ហើយក៏មានឈ្មោះលេងក្រុមធំជម្រើសជាតិនៅដើមឆ្នាំ២០១៨ផងដែរ។

47572947_2196074673770948_1273725903712550912_o

47579425_2196076270437455_8975122982980550656_o

47578303_2196075943770821_3875565741000359936_o