Boeung Ket Football Club

កីឡាករ ៣រូបរបស់យើង ចេញទៅព្យាបាលរបួសជង្គង់នៅវៀតណាម

Banner750x100

នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករបឹងកេតចំនួន ០៣រូប បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីត្រួតពិនិត្យរបួសជង្គង់របស់ខ្លួន ដោយក្នុងនោះ កីឡាករ ០២រូប គឺ ម៉ាត់ នូរុណ និង ម៉ែន មុន្នីរ៉ា ត្រូវវះកាត់ព្យាបាលរបួសសរសៃជង្គង់ ( ACL ) ដែលបានដាច់អំឡុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីកន្លងមក។

52968581_562564547588132_4747458503113703424_n

53069481_553604281785856_358534287798042624_n

ជាមួយគ្នានោះផងដែរ កីឡាករ ពុំ បារាំង ក៏បានរួមដំណើរជាមួយដើម្បីត្រួតពិនិត្យរបួសជង្គង់របស់ខ្លួនផង ប៉ុន្តែមិនធ្ងន់ធ្ងរដូចកីឡាករ ០២រូបខាងលើឡើយ។

53226744_251250265805921_4054186348439928832_n

ក្លិបបឹងកេត សូមជូនពរដល់កីឡាករទាំងបី ទទួលបានជោគជ័យក្នុងការព្យាបាលរបួសរបស់ខ្លួននៅឯប្រទេសវៀតណាមនេះ ដើម្បីឆាប់ជាសះស្បើយ និងត្រឡប់មកជួយក្លិបវិញនៅថ្ងៃខាងមុខ ៕

យុវជនបឹងកេត បញ្ចប់ជុំទីមួយនៅ KMH CUP U18 យ៉ាងល្អ

Banner750x100

ការប្រកួតក្នុងសប្តាហ៍ទី៦ នៅពានរង្វាន់ KMH CUP 2019 ដែលយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ វាយបករកគ្រាប់តាមស្មើជាមួយយុវជន KMH អាយុក្រោម១៨ឆ្នាំ ១ ទល់នឹង ១ នៅទីលាន KMH កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ដែលជាការទាត់បញ្ចូលទីដោយកីឡាករ ជឿន ពិសាខបូរមី ពីការបញ្ជូនឱ្យដោយមិត្តរួមក្រុម ហ៊ត ឈិនជិន នៅចុងវគ្គទីពីរ ពោលគឺនាទី ៨៧។

picsupport

ជាមួយនឹងលទ្ធផលនេះ បាននាំឱ្យយុវជនបឹងកេត បន្តឈរនៅចំណាត់ថ្នាក់លេខ ៤ មាន ១០ពិន្ទុស្មើជាមួយក្រុមចំណាត់ថ្នាក់លេខ៤ ភ្នំពេញក្រោន និងមាន ៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។


សរុបលទ្ធផលក្នុងការប្រកួតជុំទីមួយ៖

ពានរង្វាន់យុវជន KMH CUP 2019

កាលបរិច្ឆេទ

សប្តាហ៍.ប្រកួត

ឈ្មោះក្រុម

លទ្ធផល

ឈ្មោះក្រុម

១២/មករា/២០១៩

សប្តាហ៍ទី ១

ព្រះ.ស្វាយរៀង U-18

5-0

យុវជនបឹងកេត U-18

២០/មករា/២០១៩

សប្តាហ៍ទី ២

យុវជនបឹងកេត U-18

3-1

យុវជនអគ្គិសនីកម្ពុជា U-18

២៧/មករា/២០១៩

សប្តាហ៍ទី ៣

យុវជនបឹងកេត U-18

2-1

យុវជនកាហ្វេកម្ពុជា U-18

/កុម្ភៈ/២០១៩

សប្តាហ៍ទី ៤

យុវជនបឹងកេត U-18

0-1

យុវជនវិសាខា U-18

១៧/កុម្ភៈ/២០១៩

សប្តាហ៍ទី ៥

យុវជនភ្នំពេញក្រោន U-18

0-1

យុវជនបឹងកេត U-18

២៤/កុម្ភៈ/២០១៩

សប្តាហ៍ទី ៦

យុវជន KMH U-18

1-1

យុវជនបឹងកេត U-18

picsupport1

សូមជម្រាបជូនថា សម្រាប់កាលវិភាគប្រកួតក្នុងជុំទីពីរ គឺយុវជនបឹងកេត នឹងត្រូវបន្តការប្រកួតដោយប៉ះយុវជនព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩:០០នាទីយប់៕

ហុង ផេង កោត​សរសើរ និង​ជូនពរ​ដល់​យុវជនជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម២២ឆ្នាំ

ខ្សែការពារនៃក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) កីឡាករ ហុង ផេង បានកោតសសើរចំពោះការលេងរបស់ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក្នុងពានរង្វាន់ AFF U-22 Championship 2019 ដែលបច្ចុប្បន្នបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

picsupport

កីឡាកររបស់ក្លិបបឹងកេតរូបនេះបាននិយាយថា៖ « ឆ្លងកាត់ការប្រកួតកន្លងមក ខ្ញុំឃើញថាកីឡាករក្មេងៗរបស់យើងពិតជាលេងបានល្អ លេងជាក្រុម ហើយរាល់ពេលបាត់បាល់ គឺតែងតែព្យាយាមក្នុងការការពារប្រជែងយកបាល់មកវិញ » ។

picsupport

« ខ្ញុំជឿជាក់ថាពួកគេនឹងធ្វើបានល្អបន្តទៀតក្នុងការប្រកួតល្ងាចនេះទល់នឹងក្រុមថៃ ដែលជាក្រុមខ្លាំង » ហុង ផេង និយាយបន្ត។

គួរបញ្ជាក់ថា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មានការប្រកួត ២គូរ គឺ វៀតណាម ប្រកួតទល់នឹងឥណ្ឌូនេស៊ី ម៉ោង ៣ និង ៣០នាទីរសៀល រីឯ កម្ពុជា ជួប ថៃ វេលាម៉ោង ៦ និង ៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។

DSC_6827

ជូនពរដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ទទួលបានជោគជ័យក្នងការប្រកួតល្ងាចនេះ ៕

បឹងកេត ឈ្នះមួយ និងចាញ់មួយក្នុងប្រកួតមិត្តភាពចំនួនពីរ នៅសប្តាហ៍នេះ

ជាមួយនឹងភាពមមាញឹកក្នុងការត្រៀមខ្លួនមុនការមកដល់នៃលីគកំពូលកម្ពុជារដូវកាល២០១៩ខាងមុខ ក្លិបបាល់ទាត់បឹងកេតបានធ្វើការប្រកួតមិត្តភាពចំនួន ០២ប្រកួតក្នុងសប្តាហ៍នេះ ។

DSC_7912

 

ជាលទ្ធផល ពួកយើងបានប្រកួតចាញ់ក្លិបអគ្គិសនីកម្ពុជា ២-៣ កាលពីថ្ងៃពុធកន្លងទៅ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ដែល ២គ្រាប់កើតចេញពីការទាត់បញ្ចូលទីដោយកីឡាករ Julius ។

ក្រោយមកទៀតពួកយើងក៏បានធ្វើដំណើរទៅកាន់ទឹកដីរបស់អាស៊ីអឺរ៉ុបយូណាយធីត ដែលនៅទីនោះពួកយើងបានយកឈ្នះ ២ ទល់នឹង ១ កើតចេញពីការសម្រេចគ្រាប់បាល់ដោយ កីឡាករបរទេស ០២រូប គឺ Eduardo Purccino ហៅ DU DU និង Julius ។

DSC_7635

 

ចំពោះការប្រកួត ២លើកក្នុង១សប្តាហ៍នេះ គ្រូបង្វឹក ហៅ សុជាតិ បាននិយាយថា៖ « ដោយសារការប្រកួតលីគកាន់តែខិតជិតមកដល់ហើយ ដូចនេះ ពួកយើងត្រូវតែបង្កើនការត្រៀមខ្លួន និងស្វែងរកកីឡាករ ១១នាក់ ដ៏ល្អបំផុតសម្រាប់ការប្រកួតផ្លូវការ » ។

« លទ្ធផលចាញ់អគ្គិសនីកម្ពុជា គឺព្រោះតែពួកយើងពុំទាន់មានកម្លាំងគ្រប់គ្រាន់ក្រោយប្រកួតជាមួយក្រុម Hougang United របស់សិង្ហបុរី ហើយក្នុងប្រកួតល្ងាចនេះវិញ គ្រប់គ្នាធ្វើបានល្អ ពិសេសគឺការសហការគ្នាជាក្រុម ប៉ុន្តែយើងនៅតែអាចនិយាយបានថា យើងកំពុងតែត្រួតពិនិត្យមើលពីការលេងរបស់កីឡាករយើង » លោកគ្រូបន្ថែម។

DSC_7488

គិតត្រឹមបច្ចុប្បន្ន ពួកយើងបានធ្វើការប្រកួតមិត្តភាពកម្តៅសាចដុំចំនួន ១៣ប្រកួតហើយ ដោយក្នុងនោះ ឈ្នះ ៤ ស្មើ ៥ និងចាញ់ ៤ ៕

ហ៊ុល គឹមហ៊ុយ និយាយអំពីអារម្មណ៍ និងការតាំងចិត្តនៅក្រុមជម្រើសជាតិកម្ពុជា U22

អ្នកចាំទីមួយរូបរបស់ក្លិបបាល់ទាត់បឹងកេត ហ៊ុល គឹមហ៊ុយ ដែលកំពុងបង្ហាញពីការលេងដ៏ល្អឥតខ្ចោះរបស់ខ្លួន បានបង្ហាញពីអារម្មណ៍ដែលកើតមានអំឡុងការប្រកួតពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

picsupport

ហ៊ុល គឹមហ៊ុយ « ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន នៅពេលដែលអ្វីមួយដែលយើងចង់ធ្វើ យើងអាចធ្វើវាបាន ជោគជ័យនេះមិនមែនសម្រាប់តែខ្ញុំផ្ទាល់ទេ ប៉ុន្តែសម្រាប់ក្រុម ក៏ដូចជាប្រទេសជាតិរបស់យើងទាំងមូល » ។

picsupport1

អំពីការសហការគ្នាក្នុងក្រុមពីសំណាក់កីឡាករមកពីក្លិបដទៃផ្សេងៗគ្នាក្នុងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនេះ គឹមហ៊ុយ ក៏បានលើកឡើងផងដែរថា « ខ្ញុំយល់ថាមានការប្រកួតប្រជែងខ្ពស់ យើងឃើញស្រាប់ហើយថាកីឡាករយើងកាលពីប្រកួតទីមួយ និងប្រកួតទីពីរ គឺយើងប្តូរទាំង ១០នាក់ អញ្ចឹងមានន័យថាកីឡាករយើងមានសមត្ថភាពខ្ពស់ យើងចង់ដាក់កីឡាករមួយណាលេងក៏បានដែរ » ។

picsupport4

សូមបញ្ជាក់ថា ឆ្លងកាត់២ប្រកួតកន្លងមក កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី U22 ១-០ ទាត់បញ្ចូលទីដោយកីឡាករបឹងកេតមួយរូប សេត រ៉ស៊ីប និងឈ្នះ យុវជនមីយ៉ាន់ម៉ា ២-០ ក្នុងនោះអ្នកចាំទីហ៊ុល គឹមហ៊ុយ គឺជាកីឡាករល្អក្នុងការប្រកួតទីពីរ និងបិទមិនឱ្យរបូតគ្រាប់បាល់នៅឡើយទេ។

picsupport2

ចំពោះការប្រកួតចុងក្រោយក្នុងពូល B ជាមួយយុវជនជម្រើសជាតិឥណ្ឌូនេស៊ី នាល្ងាចថ្ងៃសុក្រ ទី២២ ខែកុម្ភៈនេះ អ្នកចាំទីរបស់យើងបានប្តេជ្ញាចិត្តថានឹងខំប្រឹងមិនឱ្យរបូតគ្រាប់បាល់ជាបន្តទៀត ៕

ប្រធាន​ក្រុម​យុវជន​បឹងកេត ប្រាប់​មូលហេតុ​ដែល​ក្រុម​ខ្លួន​យកឈ្នះ​ភ្នំពេញក្រោន

កាលពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិបបឹងកេត បានប្រកួតឈ្នះក្រុមយុវជនអាយុក្រោម១៧ឆ្នាំ ដោយលទ្ធផល ១-០ នៅក្នុងសប្តាហ៍ទី៥ ពានរង្វាន់ KMH CUP 2019 ។

ប្រធានក្រុមរបស់យើង កីឡាករ ស្រ៊ី ពិសិដ្ឋ បានបង្ហាញចំណាប់អារម្មណ៍ក្រោយចប់ការប្រកួតថា៖ « ខ្ញុំ សប្បាយរីករាយខ្លាំងដែលឃើញកូនក្រុមរបស់ខ្ញុំលេងបានល្អ ពួកយើងសាមគ្គីគ្នា » ។

BKU18_3

នៅក្នុងការប្រកួតនោះ ពិសិដ្ឋ ក្នុងនាមជាប្រធានក្រុម បានបង្ហាញពីឆន្ទៈក្នុងការដឹកនាំកូនក្រុមយ៉ាងមានទំនួលខុសត្រូវ ដោយអំឡុងការប្រកួតក្នុងវគ្គទីពីរ រូបគេមានរបួសជើង ហើយរៀបនឹងប្តូរចេញទៅហើយ ប៉ុន្តែនៅបន្តចូលមកបញ្ជាកូនក្រុមរហូតដល់ចប់ការប្រកួត។

BKU18

ពិសិដ្ឋ និយាយថា៖ « ត្រង់ចំណុចនេះ ខ្ញុំគិតថាពួកយើងកំពុងតែខ្សោយកម្លាំង ប្រសិនអត់ខ្ញុំ ក្រុមយើងអាចនឹងបាត់បង់ស្មារតីតិចតួច អញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តចូលលេងវិញ » ។

BKU18_2

« កត្តាសំខាន់ដែលជួយឱ្យក្រុមយើង ទទួលបានជ័យជម្នះនេះ គឺព្រោះតែ ពួកយើងសហការគ្នាជាក្រុម មានទំនាក់ទំនងគ្នាល្អលើទីលាន ហើយយើងអត់ខ្លាចនឹងប្រកួតជាមួយក្រុមណាទេ » កីឡាករមកពីខេត្តប៉ៃលិនរូបនេះបញ្ចាក់ ។

picsupport2

គួរឱ្យដឹងថា ឆ្លងកាត់ការប្រកួតទី៥នេះ បឹងកេត ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ឈរពីលើយុវជន KMH ២ពិន្ទុ និងនៅក្រោមក្រុមកំពូលតារាង យុវជនព្រះខ័នរាជស្វាយរៀង ៣ ពិន្ទុ ៕

បឹងកេត​ នឹង​ប្រកួត​មិត្តភាព​ចំនួន ០២​លើក ក្នុង​សប្តាហ៍​នេះ

ជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ដែលកាន់តែខិតជិតចូលមកដល់នេះ ក្លិបបាល់ទាត់បឹងកេត នឹងបន្តធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាបន្តទៀត ពោលគឺ ០២ប្រកួតក្នុងសប្តាហ៍នេះ។

picsupport

ប្រកួតទីមួយ នឹងប្រព្រឹត្តិទៅនាថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ទល់នឹងក្លិប អគ្គិសនីកម្ពុជា នៅទីលានបាល់ទាត់អគ្គិសនីកម្ពុជា វេលាម៉ោង ០៣ និង ៣០នាទីរសៀល។

picsupport1

picsupport2

ចំណែកឯប្រកួតទីពីរ គឺនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ទល់នឹងក្លិប អាស៊ីអឺរ៉ុបយូណាយធីត នៅទីលានបាល់ទាត់ AEU Sport Park វេលាម៉ោង ០៣ និង ៣០នាទីរសៀល ៕

កីឡាករ ០៣រូបរបស់បឹងកេត ជួយឱ្យ U-22 កម្ពុជា ឈ្នះ U-22 ម៉ាឡេស៊ីយប់មិញ

នៅក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ AFF U-22 Championship 2019 កាលពីរាត្រីថ្ងៃច័ន្ទ ទី១៨ ខែ កុម្ភៈ ម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំបានប្រកួតឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២៣ឆ្នាំ ដោយលទ្ធផល ១-០។

គ្រាប់បាល់តែមួយគ្រាប់នោះ ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករបឹងកេត គឺ សេត រ៉ស៊ីប នៅនាទី ៦២ ដែលជាការទាត់បាល់ពិន័យពីចម្ងាយ ។

រ៉ស៊ីប បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះការរកគ្រាប់បាល់នោះថា៖ « ដំបូងខ្ញុំគិតថាចង់លើកបាល់ចូលប្រអប់ប៉ុណ្ណោះ តែពេលនោះខ្ញុំឃើញអ្នកចាំទីរបស់គេឡើងមកលើ ខ្ញុំក៏ទាត់សម្តៅទៅបង្គោលទីពីរតែម្តង » ។

picsupport

« ខ្ញុំសប្បាយចិត្ត សប្បាយខ្លាំង ព្រោះវាគឺជាគ្រាប់ដំបូងរបស់ខ្ញុំនៅក្រុមជម្រើសជាតិ U22 » ។

គួររំលឹកថា កីឡាកររបស់បឹងកេត ០៣រូប ត្រូវបានជ្រើសចូលបញ្ជីកីឡាករប្រកួត ១១រូបដំបូង គឺ ខ្សែការពារ សេត រ៉ស៊ីប ខ្សែការពារ លី វ៉ាហេទ និង អ្នកចាំទី ហ៊ុល គីមហ៊ុយ ហើយអ្នកទាំងបីលេងបាន ៩០នាទីពេញក្នុងការប្រកួតបើកឆាកនេះ ខណៈដែលកីឡាករ ០១រូបទៀតរបស់យើង ទេស សម្បត្តិ ស្ថិតក្នុងបញ្ជីកីឡាករបម្រុង ៕

ជ័យជម្នះយប់មិញ ជួយឱ្យយុវជនបឹងកេត បន្តស្ថិតក្នុងតំបន់ TOP 4

កាលពីរាត្រីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ បានបន្តការប្រកួតក្នុងសប្តាហ៍ទី៥ នៅពានរង្វាន់ KMH CUP 2019 ទល់នឹងក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម១៧ឆ្នាំ នៅទីលានបាល់ទាត់ KMH ។

picsupport1

របាយការណ៍ការប្រកួត៖

ក្នុងការប្រកួត នៅវគ្គទីមួយ ក្រុមយុវជនរបស់យើងបានបើកការប្រយុទ្ធ និងសហការគ្នាយ៉ាងល្អដោយបង្កើតការគ្រប់គ្រងនៅតំបន់គ្រោះថ្នាក់របស់ភ្នំពេញក្រោនជារឿយៗ។

នាទី ២៩ ការទីលានបាល់ទាត់ KMH បានដាច់ចរន្តអគ្គិសនី ជាហេតុធ្វើឱ្យការប្រកួតពន្យាពេលប្រមាណ៥នាទី ។

នៅនាទី ៤៤ ជិតចប់វគ្គទីមួយ ខ្សែបម្រើកណ្តាល ហ៊ត ឈិនជិន បានបញ្ជូនបាល់យ៉ាងល្អទៅឱ្យមិត្តរួមក្រុម នី បញ្ញា ទាត់បញ្ចូលទី ១ ទល់នឹង ០។

លុះចូលដល់វគ្គទីពីរ ការសហការជាក្រុមនៅតែល្អ បើទោះបីជាកម្លាំងរបស់ពួកយើងថមថយចុះក៏ពិតមែន ប៉ុន្តែយុវជនរបស់យើងនៅតែមានឆន្ទៈប្រកួត៥រហូតដល់នាទីចុងក្រោយ។

សម្លេងកញ្ចែបន្លឺឡើង ការប្រកួតក៏បានបញ្ចប់ ហើយក្រុមយុវជនរបស់យើងសម្តែងភាពរីករាយចំពោះជ័យជម្នះលើកទី៣ ក្នុងសប្តាហ៍ទី៥នេះ។

កីឡាករ ១១នាក់ដំបូង៖

អ្នកចាំទី ទូច ម៉ាណាន់ ខ្សែការពារ យូ មេសា, ម៉ុន ពេជ, ស្រ៊ុន សេងហុង, កាយ ហេងលី, ស្រ៊ី ពិសិដ្ឋ (C), ម៉ូហ៉ាម៉ាត់ អារីហ្វីន, នី បញ្ញា, ហ៊ត ឈិនជិន ខ្សែប្រយុទ្ធ ជឿន ពិសាខបូរមី, ទីន សលីហ៊ិន ។

picsupport2

picsupport

picsupport3

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៥លើកកន្លងមក ក្រុមយុវជនរបស់យើង បានចាញ់យុវជនព្រះខ័នរាជស្វាយរៀង ៥-០ ក្រោយមកឈ្នះអគ្គិសនីកម្ពុជា ២-១ ឈ្នះយុវជនកាហ្វេ ៣-២ និងចាញ់យុវជនវិសាខា ១-០ មុនឈ្នះយុវជនភ្នំពេញក្រោន ១-០ ចុងក្រោយនេះ។

ពួកយើងនៅតែបន្តឈរចំណាត់ថ្នាក់លេខ៤ដដែល ដោយមាន ៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងយុវជនព្រះខ័នរាជស្វាយរៀង ៣ពិន្ទុ។

សម្រាប់កាលវិភាគប្រកួតសប្តាហ៍ទី៦ គឺយើងនឹងត្រូវជួបជាមួយក្រុមយុវជន KMH អាយុក្រោម១៨ឆ្នាំ ដែលជាប្រកួតបញ្ចប់ជុំទីមួយ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩៕

ពិធីបើករដូវកាលថ្មី របស់ក្លិបបឹងកេត ដំណើរការយ៉ាងរលូន

រសៀលថ្ងៃសុក្រទី១៥ខែកុម្ភៈឆ្នាំ២០១៩ ក្លិបបាល់ទាត់បឹងកេត បានរៀបចំពិធីបើករដូវកាលថ្មីឆ្នាំ២០១៩យ៉ាងអធិកអធមប្រកបដោយបរិយាកាសរីករាយក្រៃលែងនៅសាល3F នៃផ្សារទំនើប Aeon Mall Sen Sok ពីម៉ោង៣រសៀលរហូតដល់ម៉ោង៦ល្ងាច។

BK_Opening_Season11

ពិធីនេះមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តយសរបស់ក្លិប ព្រមទាំងលោកលោកជំទាវ ឌិត នីតា លោកស្រីប្រធានក្លិប ពុធ ធីតា, លោកអនុប្រធានក្លិប Ratchakit Vasunan, លោក ហូ សិទ្ធីវ័ន្ត, អ្នកចាត់ការទូទៅ បែ មករា, គ្រូបង្វឹក, កីឡាករ, បុគ្គលិកគ្រប់ផ្នែករបស់ក្លិបបាល់ទាត់បឹងកេត នៅពីមុខវត្តមានយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មានមកពីច្រើនស្ថាប័នផ្សេងគ្នានិងអ្នកគាំទ្រក្លិបបឹងកេត។

BK_Opening_Season5

BK_Opening_Season

ពិធីបើករដូវកាលថ្មីឆ្នាំ២០១៩ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលដែលក្លិបទទួលបានក្នុងរដូវកាលចាស់ទាំងក្នុងក្របខ័ណ្ឌខេមបូឌានលីគនិងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនៅខែមីនាខាងមុខ ព្រមជាមួយការប្រគល់ពានរង្វាន់ប្រចាំឆ្នាំជាច្រើនប្រភេទដល់កីឡាករនិងអ្នកគាំទ្ររបស់ក្លិបបាល់ទាត់បឹងកេត រួមទាំងការថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភក្នុងរដូវកាលចាស់របស់ក្លិប អមដោយរបាំជូនពរនិងបទចម្រៀងពីតារាចម្រៀងដែលជាកីឡាករក្លិប ដូចជា Shutter និង Jane ជាដលើម ដែលបានញ៉ាំងពិធីឱ្យកាន់តែរំភើបថែមមួយកម្រិតទៀត។

BK_Opening_Season10

នៅក្នុងពិធីដ៏មហោឡារិកនេះ ក្លិបបាល់ទាត់បឹងកេតបានប្រគល់ពានរង្វាន់កីឡាករស្មោះស្ម័គ្រនឹងក្លិបជាងគេ ទៅដល់កីឡាករ ទូច បញ្ចរ៉ុង និង លី មីហ្សាន់, គ្រាប់បាល់ស្អាតជាងគេប្រចាំរដូវកាល ទៅដល់កីឡាករ ម៉ាត់ យ៉ាម៉ីន និងអ្នកគាំទ្រឆ្នើមប្រចាំរដូវកាលចំនួន ០៦រូបផងដែរ។

BK_Opening_Season9

BK_Opening_Season8

BK_Opening_Season7

ទន្ទឹមនឹងនេះ ក្លិបបាល់ទាត់បឹងកេត បានធ្វើសន្និសីទចុះកិច្ចសន្យានិងប្រកាសជាផ្លូវការជាមួយក្រុមហ៊ុនឧបត្ថម្ភរដូវកាលថ្មីរបស់ក្លិបគឺក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ (Cambodia Airways)។
ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបចំនួន៣ឈុត គឺពណ៌  ស(ឈុតក្នុងទឹកដី) ពណ៌ខៀវ(ឈុតក្រៅទឹកដី) និងពណ៌ក្រហម(ជាឈុតទី៣) ផលិតដោយក្រុមហ៊ុន FBT និងសមាជិកថ្មីនានារបស់ក្លិបទាំងកីឡាករក្នុងស្រុកនិងបរទេសក៏ត្រូវបានធ្វើពិធីបង្ហាញក្នុងថ្ងៃនេះដែរ។

BK_Opening_Season1

BK_Opening_Season2

BK_Opening_Season3

សម្រាប់សមាសភាពកីឡាករបរទេសថ្មីៗរបស់ក្លិបបាល់ទាត់បឹងកេតក្នុងឆ្នាំ២០១៩នេះ មានកីឡាករប្រេស៊ីល Purccino Luiz Eduardo, កីឡាករអេស្ប៉ាញ Carasscosa Munos Angel ខណៈកីឡាករជប៉ុន Mizuno Hikaru កីឡាករ នីហ្សេរីយ៉ា Gbenga Ajayi Samuel និង Julius Oiboh ក៏បន្តនៅជាមួយបឹងកេត បន្ទាប់ពីបានចូលរួមក្នុងឆ្នាំ២០១៥ និង ២០១៦មក៕