Boeung Ket Football Club

ព័ត៌មាន​អំពី​យុវជន​បឹងកេត​អាយុ​ក្រោ​​ម​១៨​ឆ្នាំ ក្នុង​ពា​ន​រង្វាន់ K​​M​H​​ C​U​P 2​0​1​9

Banner750x100

ក្រុមយុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក ឈុន សុធារ័ត្ន បានធ្វើការប្រកួតអស់ ១០សប្តាហ៍រួចមកហើយ ក្នុងពានរង្វាន់ KMH CUP 2019 ខណៈដែលនៅសល់ត្រឹមតែ ២ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់វគ្គសន្សំពិន្ទុស្វែងរកឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ។

picsupport

ឆ្លងកាត់១០ប្រកួតនេះ យុវជនរបស់យើងបានស្វែងរកជ័យជម្នះ ៧ប្រកួត ស្មើ១ និងចាញ់២ មាន១៩ពិន្ទុ ឈរនៅលេខរៀងទីពីរក្នុងតារាងពិន្ទុ។

២ប្រកួតដែលនៅសល់របស់យើង គឺត្រូវជួបជាមួយក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៧ឆ្នាំ នៅថ្ងៃទី៦ ខែមេសា និងជាមួយយុវជន KMH អាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

សម្រាប់កាលវិភាគនៃសប្តាហ៍នេះ គឺពួកយើងពុំមានការប្រកួតឡើយដោយត្រូវសម្រាក ១សប្តាហ៍ ស្របតាមលក្ខន្តិកៈនៃគណៈកម្មាការរៀបចំការប្រកួត ៕

ជា វេស​លី ៖ « ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ពាក់​អាវ​ជម្រើស​ជាតិ​ លើក​ដំបូង​ក្នុង​អាជីព​ »

Banner750x100

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត ជា វេសលី ដែលទទួលបានឱកាសក្នុងការកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ចូលរួមប្រកួតវគ្គជម្រុះ AFC U-23 Championship 2020 ចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ ខែមីនា ឆ្នាំ២០១៩ កន្លងមក បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយនៃពូល H ទល់នឹងក្រុមឆាយនីសតៃប៉ិ អាយុក្រោម ២៣ឆ្នាំ កាលពីយប់មិញ។

picsupport4

ស្ថិតក្នុងបញ្ជីកីឡាករប្រកួតជម្រើស ១១នាក់ដំបូង និងលេងបាន ៧៧នាទី យុវជនវ័យក្មេងរបស់ក្លិបបឹងកេត វេសលី បានបង្ហាញពីចំណាប់អារម្មណ៍ប្រាប់គេហទំព័ររបស់ក្លិបថា៖ « ខ្ញុំមានអារម្មណ៍ថា រំភើប និងមានមោទនភាពដែលបានពាក់អាវជម្រើសជាតិ លើកដំបូងក្នុងអាជីពបាល់ទាត់ » ។

picsupport4

ចំពោះបទពិសោធន៍ដែលទទួលបានពីកាតព្វកិច្ចដ៏សំខាន់មួយនេះ វេសលី បន្តថា៖ « នៅទីនេះមានការប្រកួតប្រជែងខ្ពស់ ព្រោះកីឡាករជម្រើសជាតិសុទ្ធតែខ្លាំងៗ ហើយលើសពីនេះ ការលេងនៅជម្រើសជាតិ គឺតំណាងជាតិ វាគឺក្តីស្រម៉ៃខ្ញុំក្នុងអាជីព »។

picsupport3

ជាចុងក្រោយ វេសលី បង្ហាញពីចំណុចវិជ្ជមានថា ការចូលរួមជាមួយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំ របស់កម្ពុជានេះ នឹងជួយឱ្យសមត្ថភាពរបស់ខ្លួនកើនឡើងពេលត្រឡប់ទៅក្លិបវិញ ដើម្បីទទួលបានឱកាសលេងច្រើនថែមទៀត។

picsupport

គួររំលឹកថា ក្នុងព្រឹត្តិការណ៍វគ្គជម្រុះពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីនេះ កីឡាករបឹងកេត ០៤រូប ដែលទទួលបានការកោះហៅ រួមមាន អ្នកចាំទី ហ៊ុល គីមហ៊ុយ ខ្សែការពារ ទេស សម្បតិ្ត សេត រ៉ស៊ីប និងខ្សែប្រយុទ្ធ ជា វេសលី ៕

គីមហ៊ុយ និង​ សម្បត្តិ និយាយពី​ការ​របូតគ្រាប់​បាល់​ ៦គ្រាប់​ទល់នឹង​អូស្រ្តាលី U-23

Banner750x100

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ បានប្រកួតបើកឆាកពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2020 ដោយបរាជ័យ ៦-០ ទល់នឹង ជម្រើសជាតិអូស្រ្តាលី អាយុក្រោម២៣ឆ្នាំ ។

កីឡាកររបស់បឹងកេត ០២រូប ទទួលបានឱកាសបង្ហាញខ្លួនពេញ៩០នាទី គឺអ្នកចាំទី ហ៊ុល គីមហ៊ុយ និងខ្សែការពារ ទេស សម្បត្តិ ។

បង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការប្រកួតដ៏តានតឹង ដែលត្រូវប្រឈមមុខជាមួយនឹងគ្រូប្រកួតមានកម្រិតខ្ពស់ជាងខ្លួន អ្នកចាំទីរបស់យើង បានសារភាពថា៖ « ការប្រកួតគឺពិបាកខ្លាំងមែនទែន ហើយគេដាក់សម្ពាធមកក្រុមយើងរហូត ពួកគេមានកម្រិតលើយើងឆ្ងាយ ទាំងកាយសម្បទា បច្ចេកទេស »

54462439_2342240452680116_3856598357967372288_o

3I8A5273

« ខ្ញុំសោកស្តាយដែលរបូតដល់ទៅ ៦គ្រាប់ ប៉ុន្តែខ្ញុំមានឱកាសអាចរៀនសូត្របានច្រើនពី បរាជ័យនេះ ហើយអាចនិយាយបានថា របូតគ្រាប់បាល់ជាមួយក្រុមខ្លាំង គឺល្អជាងការពារមិនឱ្យរបូតជាមួយក្រុមដែលមានកម្រិតល្មមៗ »

ចំណែកឯខ្សែការពារវ័យក្មេងរបស់យើងវិញ កីឡាករ ទេស សម្បត្តិ ក៏បានបង្ហើបអំពីអារម្មណ៍របស់ខ្លួនផងដែរថា ៖ « កីឡាករអូស្រ្តាលី គឺល្អៗខ្លាំងណាស់ ខ្លាំងមែនទែន ហើយពួកយើងនៅមានកម្រិតទាបជាងគេ តែយើងនឹងខំប្រឹងបន្តទៀតចំពោះប្រកួតបន្ទាប់ »

55564243_2342240892680072_5544979396781146112_o

ក្នុងប្រកួតទីពីរ ជម្រើសជាតិកម្ពុជា U23 នឹងប្រកួតជាមួយជម្រើសជាតិកូរ៉េខាងត្បូង U23 វេលាម៉ោង ៨យប់នៅពហុកីឡដ្ឋានជាតិ ៕

AFC ប្រជុំពិភាក្សាជាមួយក្លិបបឹងកេត លើការងារមួយចំនួនពាក់ព័ន្ធនឹងអាជា្ញប័ណ្ឌក្លិបអាជីព

Banner750x100

កាលពីព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ តំណាងមន្រ្តីមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានចុះមកប្រជុំពិភាក្សាលើលក្ខណៈបច្ចេកទេសមួយចំនួននៅការិយាល័យរបស់ក្លិបបាល់ទាត់បឹងកេត។

picsupport

លោក Pedro Correia និងលោក Joern Schlimm បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្លិប លោក បែ មករា អគ្គលេខាធិការក្លិប និងលោក គីម ភក្តី នាយកបច្ចេកទេស ដើម្បីជជែកពិភាក្សាជុំវិញការរៀបចំឱ្យត្រូវតាមលក្ខខ័ណ្ឌដើម្បី ទទួលបានអាជ្ញាប័ណ្ឌក្លិបអាជីពរបស់ AFC ។

picsupport1

បន្ទាប់ពីកិច្ចប្រជុំ តំណាងរបស់ AFC ទាំងពីររូបបានសម្តែងការកោតសរសើរ និងជំរុញឱ្យក្លិបបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាក្លិបដ៏អាជីពពិតប្រាកដ ទៅថ្ងៃអនាគត ៕

អបអរសាទរ​ ខ្សែប្រយុទ្ធ​វ័យ​ក្មេង ​ជា វេសលី ចូលរួម​ក្រុម​ជម្រើស​ជាតិកម្ពុជា U-23

កីឡាករវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត ខ្សែប្រយុទ្ធ ជា វេសលី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រៀមការប្រកួតពានរង្វាន់ AFC U-23 Championship 2020 វគ្គជម្រុះ ។

picsupport1

ការកោះហៅ កីឡាកររូបនេះ គឺដើម្បីជំនួសខ្សែការពារបឹងកេត ១រូប ដែលមានបញ្ហារបួស គឺកីឡាករ លី វ៉ាហេទ ខណៈដែល វេសលី នឹងចូលរួមជាមួយកីឡាករបឹងកេត០៣រូបទៀត គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ សេត រ៉ស៊ីប និង ទេស សម្បត្តិ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ី។

picsupport

សូមជូនពរដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ជាមួយជម្រើសជាតិអូស្រ្តាលី U-23 នៅថ្ងៃទី ២២ ខែ មីនា ជាមួយជម្រើសជាតិកូរ៉េខាងត្បូង U-23 នៅថ្ងៃទី ២៤ និង ឆាយនីសតៃប៉ិ U-23 នៅថ្ងៃទី ២៦ ខែមីនា ៕

[MATCH-PREVIEW] យុវជនបឹងកេត Vs យុវជនវិសាខា

ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ នឹងប្រកួតជាមួយក្រុមយុវជនវិសាខា ក្នុងសប្តាហ៍ទី១០ នៅក្នុងពានរង្វាន់ KMH CUP 2019 នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោង ៣រសៀល នាទីលាន KMH ។

ប្រកួតនេះគឺជាការប្រកួតដ៏សំខាន់បំផុតសម្រាប់ក្រុមយុវជនរបស់យើង ក្នុងការសងសឹកទៅនឹងបរាជ័យកាលពីជើងទីមួយ ១-០ កាលពីដើមខែមករាកន្លងទៅ ក៏ដូចជាដើម្បីធានាកៅអីកំពូលតារាង។

picsupport1

មុនជួបគ្នាជើងទីពីរនេះ ក្រុមទាំងពីរបានផ្លាស់ប្តូរបន្ថែមសមាសភាពកីឡាកររៀងខ្លួន រួមមាន៖

យុវជនបឹងកេត៖ នី សាគីរីន / លី ម៉ាឯល / រ៉េះ ស្លៃម៉ាន និង ឆៃ ដាវីត
យុវជនវិសាខា៖ ម៉ុច សុធារតន៍ / អាត អូនតូច

ចំពោះលទ្ធផលក្នុងការប្រកួត២លើកចុងក្រោយក្នុងជុំទីពីរនេះរបស់ក្រុមទាំងពីរគឺ យុវជនបឹងកេត ឈ្នះ ២-១ យុវជនព្រះខ័នរាជស្វាយរៀង ឈ្នះ ២-០ យុវជនអគ្គិសនីកម្ពុជា និងឈ្នះ ៦-០ យុវជនកាហ្វេកម្ពុជា ។

picsupport

ចំណែកឯយុវជនវិសាខាវិញ គឺ ០-០ យុវជនព្រះខ័នរាជស្វាយរៀង ឈ្នះយុវជនអគ្គិសនីកម្ពុជា ៣-០ និងឈ្នះយុវជនកាហ្វេកម្ពុជា ៤-០ ។

កីឡាកររកគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមយុវជនបឹងកេត គឺ កីឡាករ នី បញ្ញា (៤គ្រាប់) ខណៈដែលយុវជនវិសាខាគឺ កីឡាករ សេង សុថែ (៥គ្រាប់)

picsupport2

គួររំលឹកផងដែរថា សម្រាប់លក្ខន្តិកនៃការប្រកួតពានរង្វាន់ KMH CUP គឺប្រកួតសន្សំពិន្ទុវិលជុំ ២ដង ក្រុមចំណាត់ថ្នាក់លេខ ១ដល់លេខ ៤ ត្រូវឡើងទៅលេងវគ្គជម្រុះដោយប្រើរូបមន្ត កាំជណ្តើរ៖

-លេខ៣ ជួបប្រកួតជាមួយលេខ៤ (ប្រកួតS1) ក្រុមចាញ់បានចំណាត់ថ្នាក់លេខ៤

-ក្រុមលេខ២ ជួបក្រុមឈ្នះប្រកួត S1 (ប្រកួតS2) ក្រុមចាញ់បានចំណាត់ថ្នាក់លេខ ៣

-ក្រុមលេខ ១ ជួបក្រុមឈ្នះប្រកួត S2 (ប្រកួត FINAL) ៕

ចំណាប់​អារម្មណ៍​របស់​គ្រូបង្វឹក​ និងកីឡាករ​ក្រោយ​ជ័យ​ជម្នះ​នៅ​សប្តាហ៍​ទី១

Banner750x100

កាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០១៩ ក្រុមបាល់ទាត់បឹងកេត បានប្រកួតឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣ ទល់នឹង ២ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ សប្តាហ៍ទីមួយ ។

គ្រូបង្វឹក ហៅ សុជាតិ ព្រមទាំងកីឡាករវ័យក្មេង របស់យើង ២រូប បានផ្តល់បទសម្ភាសន៍ដល់ BOEUNGKET TV អំពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់នេះ។

គ្រូបង្វឹក ហៅ សុជាតិ ៖ « ការសហការគ្នាជាក្រុមរបស់កីឡាករយើង គឺល្អមែនទែន ហើយលទ្ធផលឈ្នះនេះ គឺយើងទទួលបានពីការប្រកួតដ៏តានតឹង » ។

ទស្សនាបទសម្ភាសន៍ពេញនៅទីនេះ៖

អ្នកចាំទី ហ៊ុល គឹមហ៊ុយ ៖ « ការប្រកួតនេះគឺល្អ ព្រោះក្រុមទាំងពីរមានកម្រិតប្រហាក់ប្រហែលគ្នា ហើយការប្រកួតប្រជែងគឺខ្ពស់មែនទែន » ។

ទស្សនាបទសម្ភាសន៍ពេញនៅទីនេះ៖

ខ្សែការពារ ទេស សម្បត្តិ ៖ « ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ពេលដែលបានបង្ហាញខ្លួនលើកដំបូងឱ្យបឹងកេត ហើយនិងទទួលជ័យជម្នះ » ។

ទស្សនាបទសម្ភាសន៍ពេញនៅទីនេះ៖

គួរ​រំលឹក​ថាពួកយើង​ នឹងបន្ត​ការប្រកួត​សប្តាហ៍​ទី ២ ដោយ​ត្រូវប្រឈម​មុខ​នឹង​ក្រុម​ អគ្គិសនីកម្ពុជា នៅថ្ងៃទី ​៣១ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខ វេលាម៉ោង ៣ និង ៣០នាទីរសៀល នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា ៕

ពួកយើង​ទទួល​បាន​លទ្ធផល​ល្អ​​ ទាំងក្រុមធំ និងក្រុមយុវជន

Banner750x100

ក្នុងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់បឹងកេត បានប្រកួតឈ្នះក្រុមបាល់ទាត់ភ្នំពេញក្រោន ដោយលទ្ធផល ៣-២ ក្នុងសប្តាហ៍ទីមួយ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៩ លើទីលាន RSN ។

picsupport

នៅក្នុងការប្រកួតនេះ ពួកយើងបានរបូតគ្រាប់បាល់ ១គ្រាប់ មុនពេលតាមស្មើបានវិញនៅតាមស្មើវិញដោយបាល់ OWN GOAL របស់ យ៉ើ សាហ្វីក្រោយ Gbenga ព្យាយាមទាត់កាត់ចូលមកខាងក្នុងតំបន់គ្រោះថ្នាក់។

picsupport2

លុះចូលដល់វគ្គទីពីរនៃការប្រកួត ពួកយើងបានព្យាយាមវាយលុកនៅតំបន់គ្រោះថ្នាក់របស់ភ្នំពេញក្រោន ហើយរកបាន ២គ្រាប់នាំមុខ ដោយកីឡាករ Angel និង លី មីហ្សាន ប៉ុន្តែលទ្ធផលបញ្ចប់ទៅ ៣ ទល់នឹង ២ បន្ទាប់ពីគូប្រកួតបានរកគ្រាប់បន្ថែមតាមពីក្រោយ។

picsupport1

ឆ្លងកាត់លទ្ធផលនេះ ពួកយើងទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតសប្តាហ៍ទីមួនៃលីគកំពូលកម្ពុជា  ជាមួយនឹងស្នាមញញឹមដ៏សែនមានអត្ថន័យ។

picsupport3

ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានយកឈ្នះ លើយុវជនកាហ្វេ ដោយលទ្ធផល ៦-០ ក្នុងសប្តាហ៍ទី ៩ នៅពានរង្វាន់ KMH CUP 2019 ៕

កីឡាករ ៤រូបរបស់យើងចូលរួមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ

Banner750x100

នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតវគ្គជម្រុះ AFC U-23 Championship 2020 ចាប់ពីថ្ងៃទី ២៣ ខែមីនាតទៅ។

ក្នុងបញ្ជីកីឡាករសរុប ២៣នាក់នោះ មានវត្តមានកីឡាករ ០៤រូបរបស់ក្លិបបឹងកេត គឺ អ្នកចាំទី ហ៊ុល គឹមហ៊ុយ និងខ្សែការពារ សេត រ៉ស៊ីប, ទេស សម្បត្តិ និង លី វ៉ាហេទ ។

picsupport2

picsupport

សូមជូនពរដល់កីឡាកររបស់យើង និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បំពេញបេសកកម្មជោគជ័យក្នុងការប្រកួតជម្រុះនេះ ដែលកម្ពុជា ត្រូវជួប កូរ៉េខាងត្បូង អូស្រ្តាលី និងឆាយនីស តៃប៉ិ ក្នុងពូល H ៕

អាឡិច និង​ទិត្យឈី បង្ហាញ​អារម្មណ៍​មុន​ការប្រកួត​ទល់​នឹងក្លិបភ្នំពេញក្រោន

Banner750x100

សម្រាប់កាលវិភាគនៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៩ នឹងចាប់ផ្តើមចុងសប្តាហ៍នេះហើយ ដោយ ក្រុមបាល់ទាត់បឹងកេត នឹងត្រូវប្រឈមមុខជាមួយក្រុមបាល់ទាត់ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ ២០១៩។

feature

ចំពោះការប្រកួតដ៏សំខាន់ និងដំបូងបំផុតប្រចាំរដូវកាលថ្មីនេះ កីឡាករចំណូលថ្មីរបស់យើង ០២រូប ដែលធ្លាប់រួមរស់ជាមួយភ្នំពេញក្រោន បានបង្ហាញអារម្មណ៍ និងការតាំងចិត្តរៀងៗខ្លួនថា៖

ស្រាំង ទិត្យឈី « ការសម្របខ្លួនរបស់ខ្ញុំនៅទីនេះគឺល្អប្រសើរច្រើន ហើយបើសិនខ្ញុំមានឱកាសបង្ហាញខ្លួន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ជួយក្រុមឱ្យទទួលបានជ័យជម្នះ ព្រោះ ៣ពិន្ទុដំបូងគឹសំខាន់សម្រាប់យើង ដើម្បីជំរុញទឹកចិត្តឱ្យយើងខំប្រឹងបន្តទៀត » ។

 

picsupport

អំពីការប្រឈមមុខនឹងក្រុមចាស់ដែលខ្លួនធ្លាប់រួមរស់រយៈពេលជាង៧ឆ្នាំមកហើយនោះ ទិត្យឈី និយាយថា៖ « សម្រាប់ខ្ញុំ គឺមានមនោសញ្ចេតនាជាមួយក្រុមចាស់ ប៉ុន្តែនៅក្នុងបាល់ទាត់ លើទីលានគឺគ្មានមនោសញ្ចេតនាទេ គឺ១០០ភាគរយ ចង់ឈ្នះចង់ចាញ់ដូចគ្នា » ។

picsupport4

ងាកទៅកាន់អ្នកចាំទី យូ អាឡិចសង់ ដែលទើបចូលរួមជាមួយពួកយើង ក៏បានបង្ហាញពីការតាំងចិត្តចំពោះការប្រកួតទល់នឹងក្រុមចាស់ដែលខ្លួនធ្លាប់រួមរស់នៅរដូវកាល ២០១៨កន្លងមកផងដែរថា៖ « ខ្ញុំគិតថា វានឹងជាប្រកួតដ៏ធំមួយ ។ គ្រប់គ្នាបានដឹងពីសមត្ថភាពគូរប្រជែងទាំងពីរនេះ កាលពីរដូវកាលមុន បឹងកេតបានបាត់បង់ឱកាសឈ្នះជើងឯកដោយសារចំណុចខ្វះខាតមួយចំនួន តែឆ្នាំនេះ ជាមួយទំនុកចិត្តខ្ពស់ពីប្រធានក្លិប គឺពួកយើងនឹងប្រាកដចិត្តទាំងកីឡាករ ក្រុមការងារ និងអ្នកគាំទ្រ។ »

picsupport1

« ឆ្នាំមុនខ្ញុំគ្រងឯកសណ្ឋានរបស់ភ្នំពេញក្រោន តែឆ្នាំនេះវិញ បឹងកេតជាជម្រើសរបស់ខ្ញុំ ហើយនឹងមិនមានការយោគយល់នោះឡើយ គឹខ្ញុំត្រូវការឈ្នះ ទោះជាមានឱកាសបង្ហាញខ្លួនឬអត់ តែខ្ញុំបានត្រៀមខ្លួនរួចរាល់ ២០០ភាគរយ » អាឡិចបន្ថែម ។

picsupport3

កុំភ្លេចចូលរួមទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន RSN ទាំងអស់គ្នាដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាកររបស់យើង ក្នុងការប្រកួតបើករដូវកាលថ្មី និងលើកស្ទួយដល់បាល់ទាត់ជាតិ ឱ្យបានច្រើនកុះករ ៕