Boeung Ket Football Club

បឹងកេត បានចុះ​អនុស្សរណៈ​យោគយល់​ ជាមួយ​សាលារៀន​អន្តរជាតិ​វេសឡាញ

Banner750x100

កាលពីរសៀលថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្លិបបាល់ទាត់បឹងកេត និងសាលារៀនអន្តរជាតិវេសឡាញបានចុះអនុស្សរណៈយោគយល់គ្នា ដែលរៀបចំធ្វើឡើងនៅសាលាវេសឡាញសាខាសន្ធរម៉ុក ។

picsupport

ក្នុងកម្មវិធីនេះ មានការចូលរួមពីអ្នកស្រីប្រធានក្លិប ពុធ ធីតា លោកជំទាវ ឌិត នីតា តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលក្លិប លោក បែ មករា អគ្គលេខាធិការក្លិប រួមជាមួយនឹងកីឡាករក្រុមធំ និងក្រុមយុវជនផងដែរ។

picsupport1

រីឯភាគីសាលារៀនវេសឡាញវិញ លោក ប៉ិច បូឡែន ជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប និងថ្នាកដឹកនាំសាលាប្រចាំសាខាដទៃក្នុងរាជធានីភ្នំពេញព្រមទាំងប្អូនៗសិស្សានុស្សិស្ស របស់សាលារៀនវេសឡាញជាច្រើនរូប។

picsupport2

ខ្លឹមសារសំខាន់ៗដែលបានធ្វើឡើងនៅក្នុងកម្មវិធីនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់គ្នា ដែលនឹងផ្តល់ឱ្យភាគីទាំងសងខាងនូវកិច្ចសហប្រតិបត្តិការដ៏រឹងមុំា រវាងវិស័យបាល់ទាត់ និងវិស័យអប់រំ ក៏ដូចជាការសម្រាំងយកនូវកីឡាករដ៏ល្អឥតខ្ចោះជាច្រើនទៅថ្ងៃអនាគត។

picsupport

ជាមួយគ្នានោះផងដែរ ក៏មានសកម្មភាពនៃការទាត់បាល់ ( Freestyle ) របស់កីឡាករបឹងកេត ព្រមទាំងមានការផ្តល់ជូននូវកាដូរ (ឯកសណ្ឋានក្លិបបឹងកេត) ពីអ្នកស្រីប្រធានក្លិប ទៅកាន់តំណាងសាលារៀនវេសឡាញទៀតផង៕

ហុង​ ផេង បង្ហាញសុទិដ្ឋិនិយម ​ថា​ស្ថានភាព​ក្រុម​នឹង​ត្រឡប់​ទៅរកភាព​ល្អ​ឡើងវិញ

Banner750x100

ប្រធានក្រុម បឹងកេត កីឡាករ ហុង ផេង បានអះអាងក្រោយដឹកនាំក្រុមយកឈ្នះលើក្រុមបាល់ទាត់ខេត្តកំពង់ចាម ដោយលទ្ធផល ៧-០ នាល្ងាចថ្ងៃអាទិត្យកន្លងទៅនេះថា ស្ថានភាពរបស់ក្រុមនឹងត្រឡប់ទៅរកភាពល្អឡើងវិញ ។

picsupport3

ហុង ផេង ៖ «ការត្រៀមខ្លួនរបស់ពួកយើងក្នុងប៉ុន្មានប្រកួតដំបូងនេះ គឺបានល្អហើយ ប៉ុន្តែក្នុងបាល់ទាត់ ពេលខ្លះយើងត្រូវការសំណាងឱ្យនៅខាងយើងថែមទៀត »។

picsupport

«ចំពោះយុវជន និងកីឡាករថ្មីៗដែលមកចូលរួមជាមួយពួកយើងក្នុងរដូវកាលថ្មីនេះ ភាគច្រើនគឺពួកគាត់អាចយល់និងចាប់បាននូវអ្វីដែលដែលជាការចង់បានរបស់គ្រូបង្វឹក និងក្រុម » ។

« លទ្ធផលនេះ ថ្វីត្បិតតែពួកយើងឈ្នះលើក្រុមដែលទើបបង្កើតថ្មី ប៉ុន្តែវាគឺជាលទ្ធផលដ៏ល្អ ដែលកីឡាកររបស់យើង ពុំមើលងាយលើគូប្រកួត ហើយតែងតែព្យាយាមពេញ ៩០នាទី »។

picsupport1

គួរបញ្ជាក់ថា ក្រោយប្រកួតសប្តាហ៍ទី៤នេះ បឹងកេត មាន ៧ពិន្ទុ ពីការប្រកួតឈ្នះភ្នំពេញក្រោន ៣-២ ចាញ់ អគ្គិសនីកម្ពុជា ១-០ ស្មើអង្គរថាយហ្គឺរ ១-១ និងឈ្នះកំពង់ចាម ៧-០ ៕

រឿង​សំខាន់ៗ​របស់យុវជនបឹងកេត ក្រោយ​ចប់​ការ​ប្រកួត​វគ្គ​ស​ន្សំ​ពិន្ទុ​នៅ KMH CUP 2019

Banner750x100

ក្រោយពីបានយកឈ្នះលើក្រុមយុវជន KMH អាយុក្រោម ១៨ឆ្នាំ ដោយលទ្ធផល ៦-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានក្លាយជាបេក្ខភាពចំណាត់ថ្នាក់លេខ ១ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ KMH CUP 2019 ។

 

សរុបនៃការប្រកួតចំនួន ១២សប្តាហ៍ក្នុងវគ្គសន្សំពិន្ទុ គឺពួកយើង ឈ្នះ ៨លើក ស្មើ ១លើក និងចាញ់ ៣លើក ។

picsupport

Table1

កំណត់ត្រាផ្សេងៗរបស់យុវជនបឹងកេត គិតត្រឹមវគ្គសន្សំពិន្ទុ៖

– កីឡាករ ហ៊ត ឈិនជិន គឺជាកីឡាករដែលមានស្ថិតិក្នុងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ទាត់បញ្ចូលទី ( Assist ) ចំនួន ៨គ្រាប់ ។

– កីឡាករ នី បញ្ញា គឺជាកីឡាករដែលទាត់ចូលទីច្រើនជាងគេ ( Goal Scorers ) ប្រចាំក្រុម ពោលគឺ ៨គ្រាប់ ។

– ឆ្នាំដំបូងដែលក្រុមយុវជនបឹងកេត ឡើងដល់វគ្គផ្តាច់ព្រ័ត្រប្រជែងពានរង្វាន់ ក្រោយពីបង្កើតឡើង និងប្រមូលផ្តុំរយៈពេលខ្លីប៉ុណ្ណោះ។

– លើកដំបូងក្នុងអាជីពជាគ្រូបង្វឹក លោកគ្រូ ឈុន សុធារ័ត្ន បានដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ

photo_2019-04-23_12-49-33

តទៅនេះ យុវជនបឹងកេត នឹងត្រូវរង់ចាំក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវជួបក្រុមឈ្នះ នៃការប្រកួតជម្រុះ របស់ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន ឬ វិសាខា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ ៕

គ្រូបង្វឹក ហៅ​សុជាតិ « ៣ពិន្ទុគឺ​សំខាន់ ហើយ​ចំនួន​គ្រាប់បាល់​ ៧គ្រាប់នេះ គឺគ្រប់គ្រាន់សម្រាប់​យើង»

Banner750x100

ក្រោយដឹកនាំក្រុមយកឈ្នះលើកំពង់ចាម ដោយលទ្ធផល ៧-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ គ្រូបង្វឹកបឹងកេត ហៅ សុជាតិ បានសម្តែងការរីករាយចំពោះជ័យជម្នះក្នុងសប្តាហ៍ទី៤ នៅលីគកំពូលកម្ពុជា រដូវកាល ២០១៩។

មានប្រសាសន៍ក្រោយចប់ការប្រកួត លោកបានអះអាងថា៖ « មុនពេលមកទីនេះ គឺយើងបានដាក់គោលដៅរួចហើយ ថាដើម្បីយក ៣ពិន្ទុ ហើយចំពោះគ្រាប់បាល់ច្រើនប៉ុណ្ណានោះយើងមិនអាចប៉ាន់ស្មានបានទេ តែខ្ញុំគិតថា គ្រាប់បាល់ប៉ុននេះ គឺគ្រប់គ្រាន់ហើយ » ។

picsupport3

ហៅ សុជាតិ៖ « យើងព្យាយាមដាក់បញ្ចូលកីឡាករថ្មីៗ និងយុវជនឱ្យបានចូលលេង ក្នុងការប្រកួតនេះ ដើម្បីទទួលបានឱកាសត្រៀមសម្រាប់ការប្រកួតក្រោយៗទៀត » ។

picsupport2

ចំពោះរបាយការណ៍នៃការប្រកួត បឹងកេត រកគ្រាប់បាល់បានដោយ ម៉ាត់ យ៉ាម៉ីន (នាទី ៥) ឃួន ឡាបូរ៉ាវី (នាទី៥៤) DUDU (នាទី ៣២, ៤៩) និង Julius (នាទី១០, ២៤, ៨៧) ។

picsupport

ការប្រកួតក្នុងសប្តាហ៍បន្ទាប់ទៀតរបស់ពួកយើង គឺនឹងត្រូវប្រឈមមុខនឹងក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែមេសា នៅស្តាតចាស់ ៕

ព័ត៌មាន​លំអិត​អំពី​ជំនួប​រវាង​យុវជន​បឹង​កេត U18 ទល់​នឹង​យុវជន KMH U18

Banner750x100

ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ នឹងបញ្ចប់ការប្រកួតជុំទីពីរក្នុងពានរង្វាន់ KMH CUP 2019 សប្តាហ៍ទី១២ នៅថ្ងៃស្អែក ទី២០ ខែមេសា ឆ្នាំ២០១៩ ទល់នឹងក្រុមយុវជន KMH អាយុក្រោម ១៨ឆ្នាំ។

picsupport

ប្រកួតនេះ គឺជាប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុ នៃដំណើរទៅកាន់វគ្គជម្រុះដណ្តើមពានរង្វាន់ ដែលក្រោយចប់សប្តាហ៍ទី ១២ ក្រុមកំពូលតារាងទាំង ៤ នឹងត្រូវប្រកួតតាមរូបមន្តខ្វែង។

picsupport

គិតត្រឹមសប្តាហ៍ទី១១ យុវជនរបស់យើង ឈរកំពូលតារាង មាន ២២ពិន្ទុ ហើយប្រសិនបើយើងឈ្នះការប្រកួតចុងក្រោយនេះ យើងនឹងក្លាយជាក្រុមចំណាត់ថ្នាក់លេខ ១ ផ្លូវការ រង់ចាំការប្រកួតដណ្តើមពានរង្វាន់។

ឆ្លងកាត់ការប្រកួតកន្លងមក របស់ក្រុមទាំងពីរ ក្នុងជំនួបកាលពីជើងទី១ គឺស្មើគ្នា ១ ទល់នឹង ១ ដែលកាលនោះ កីឡាករ ជឿន ពិសាខបរមី ជាអ្នករកគ្រាប់តាមស្មើនៅចុងម៉ោងប្រកួត។

សរុបការប្រកួត ៣លើកកន្លងមក របស់ក្រុមទាំងពីរ គឺ យុវជនបឹងកេត ឈ្នះ យុវជនកាហ្វេ ៦-០ ចាញ់យុវជនវិសាខា ១-២ និង ឈ្នះយុវជនភ្នំពេញក្រោន ១-០ ។ ចំណែកឯ យុវជន KMH វិញ ឈ្នះយុវជនអគ្គិសនី ៣-២ ឈ្នះយុវជនកាហ្វេ ៣-០ និងឈ្នះយុវជនវិសាខា ៣-២ ៕

ក្រុមតារាចំរុះកម្ពុជា ប្រកួត​ឈ្នះ​ក្រុម​តារាចំរុះ​ថៃ ២-១ ក្នុងប្រកួត​មិត្តភាព​សប្បុរសធម៌

Banner750x100

កីឡាករយុវជន និងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត បានចូលរួមជាមួយតារាសម្តែង តារាចម្រៀងតំណាងឱ្យកម្ពុជា ជាច្រើនរូប បានប្រកួតឈ្នះក្រុមតារាចំរុះថៃ ដោយលទ្ធផល ២-១ក្នុងប្រកួតមិត្តភាពដើម្បីសប្បុរសធម៌ នៅកីឡដ្ឋាន Pathum Thani ក្នុងប្រទេសថៃ ។

picsupport1

ក្រុមតារាចំរុះកម្ពុជា រកគ្រាប់បាល់បានដោយកីឡាករ ចេន ដែលជាការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្នុងវគ្គទី១ និង ១គ្រាប់ទៀតនៅចុងវគ្គទីពីរ ដោយកីឡាករ លឹម យូ ដែលជាគ្រាប់បាល់ជ័យជម្នះ ។

picsupport

picsupport1

picsupport3

picsupport2

តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ ក្លិបបឹងកេត និងភាគីថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគត ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕

យុវជន​បឹងកេត U-18 ឡើង​ឈរ​កំពូល​តារាងនៅ KMH CUP​ 2019

Banner750x100

ក្រោយការប្រកួតសប្តាហ៍ទី១១ កន្លងទៅនៅក្នុងពានរង្វាន់ KMH CUP 2019 ក្រុមយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ បានយកឈ្នះលើយុវជនភ្នំពេញក្រោនអាយុក្រោម ១៧ឆ្នាំ ដោយលទ្ធផល ១-០ ។

គ្រាប់បាល់តែ ១គ្រាប់នោះគឺកើតឡើងនៅនាទី ៥០ ដោយកីឡាករ លី ម៉ាឯល ដែលអាចចាត់ទុកថាជាគ្រាប់បាល់ដ៏ល្អ។

picsupport

ជ័យជម្នះនេះបាននាំឱ្យយុវជនរបស់យើង ឡើងទៅឈរកំពូលតារាងពិន្ទុ ក្រោយពីយុវជនវិសាខា បានបរាជ័យទល់នឹងយុវជន KMH ដោយលទ្ធផល ៣-២ ។

Table-Standing-New

ដូចនេះប្រសិនពួកយើងអាចយកជ័យជម្នះក្នុងសប្តាហ៍ចុងក្រោយ នៃវគ្គសន្សំពិន្ទុ នោះយើងនឹងក្លាយជាក្រុមចំណាត់ថ្នាក់លេខ១ ផ្លូវការ ដោយមានសិទ្ធិរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ។

picsupport

សប្តាហ៍ចុងក្រោយរបស់យើង នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ទល់នឹងក្រុមយុវជន KMH វេលាម៉ោង ១៧ និង០០នាទី នៅទីលាន KMH Park ៕

បឹងកេត នឹងធ្វើដំណើរទៅប្រកួត​មិត្តភាព​សប្បុរសធម៌នៅប្រទេសថៃ ក្នុងសប្តាហ៍ក្រោយ

Banner750x100

ក្លិបបឹងកេត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រនិងសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ ២០១៩ខាងមុខនេះ ក្រុមតារាចំរុះកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពសប្បុរសធម៌ ជាមួយក្រុមតារាចំរុះថៃ នៅកីឡដ្ឋាន Pathum Thani របស់ក្លិបកងទ័ពអាកាសថៃ Air Force United បន្ទាប់ពីពួកយើងប្រកួតចប់សប្តាហ៍ទី៣ ទល់នឹងអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

56191327_1994670764175149_6323820760418746368_n

កីឡាករ និងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត មួយចំនួន នឹងត្រូវចូលរួមជាមួយតារាសម្តែង តារាចម្រៀងរបស់កម្ពុជា ជាច្រើនរូបទៀត បង្ហាញវត្តមានក្នុងការប្រកួតនេះ ដែលកម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៤រសៀល ដល់ម៉ោង ៩យប់ ដោយមានការសម្តែងជាច្រើនថែមទៀតផង។

56290994_2111077332272671_5573086633428779008_n

តាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ ក្លិបបឹងកេត និងភាគីខាងថៃ មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគត ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕

បច្ចុប្បន្នភាព​នៃ​របួស​របស់កីឡាករ​បឹងកេតក្នុង​រដូវកាល​២០១៩នេះ

Banner750x100

នៅក្នុងរដូវកាលថ្មី ឆ្នាំ ២០១៩នេះ កីឡាកររបស់ក្លិបបឹងកេត ចំនួន០៥រូប កំពុងជួបនឹងបញ្ហារបួស រួមមាន គឹម មករា (អ្នកចាំទី) លី វ៉ាហេទ (ខ្សែការពារ) ពុំ បារាំង (ខ្សែការពារ) ម៉ែន មុន្នីរ៉ា(ខ្សែការពារ) ម៉ាត់ នូរុណ (ខ្សែប្រយុទ្ធ) ដែលបច្ចុប្នន្នកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់ក្លិប។

តាមការបញ្ជាក់ពីគ្រូពេទ្យប្រចាំក្លិប បានឱ្យដឹងពីស្ថានភាពរបួសរបស់កីឡាករទាំង ០៥រូបក្រោយពីត្រឡប់មកពីធ្វើការព្យាបាល និងតាមដានរបួសនៅប្រទេសវៀតណាមកន្លងមក៖

១. គឹម មករា៖ បានឆ្លងកាត់ការវះជង្គង់ ២ខែហើយ មានសភាពល្អអាចធ្វើលំហាត់ប្រាណ សំរាប់បង្កើនសាច់ដុំភ្លៅមុខក្រោយបានធម្មតាវិញ និងត្រូវពិនិត្យម្តងទៀត នៅខែមិថុនាខាងមុខ។

picsupport2

២. ពុំ បារាំង៖ បានបញ្ចប់ការព្យាបាល(ចាក់ថ្នាំ) លើកទី៣ ត្រូវការសម្រាក៣ ទៅ ៥ថ្ងៃ អាចចូលហ្វឹកហាត់វិញបាន ។

picsupport2

៣. ម៉ែន មុន្នីរ៉ា៖ អាចធ្វើចលនាតិចៗ ដើរបានក្រោយការវះកាត់ ដោយមិនប្រើឈើច្រត់ ហើយត្រូវពិនិត្យអាការៈឡើងវិញ នៅខែមិថុនា ។

picsupport3

៤. ម៉ាត់ នូរុណ៖ ជង្គង់មានអាការៈប្រសើរឡើងក្រោយការវះកាត់ និងអាចដើរបានដោយមិនប្រើឈើច្រត់ ប៉ុន្តែត្រូវការពេលសម្រាកច្រើន ព្រោះទើបវះកាត់បាន ១ខែ ខណៈនឹងត្រូវពិនិត្យអាការៈឡើងវិញ នៅខែមិថុនា ខាងមុខដូចគ្នា។

picsupport2

៥. លី វ៉ាហេទ៖ រលាកសរសៃប្រសាទគូទី៧ ( Facial nerve ) នៃផ្ទៃមុខ ត្រូវការសំរាក ១ខែ ដើម្បីព្យាបាលសរសៃមុខឱ្យត្រឡប់មកធម្មតាវិញ ខណៈនៅសល់ ៣០%ទៀតជាសះស្បើយ ។

picsupport

ក្លិបសូមជូនពរដល់កីឡាករទាំង៥រូប ដែលកំពុងសំរាកព្យាបាលរបួស ឆាប់ជាសះស្បើយដើម្បីត្រឡប់មកចូលរួមជួយក្លិបវិញក្នុងរដូវកាលនេះ ៕

ព័ត៌មាន​លំអិត​អំពី​ជំនួប​រវាង​យុវជន​បឹង​កេត U18 ទល់​នឹង​យុវជន​ភ្នំពេញក្រោន U17

Banner750x100

ការប្រកួតសប្តាហ៍ទី ១១ ក្នុងពានរង្វាន់ KMH CUP 2019 នាថ្ងៃសៅរ៍ខាងមុខនេះ គឺក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម ១៧ឆ្នាំ នៅទីលាន KMH Park វេលាម៉ោង ៣រសៀល ។

គិតមកត្រឹមពេលនេះ ក្រុមទាំងពីរកំពុងមានលេខរៀងប្រកៀកគ្នា ដោយយុវជនបឹងកេត ឈរលេខរៀងទី ៣ មាន ១៩ពិន្ទុ និងយុវជនភ្នំពេញក្រោនឈរលេខរៀងទី ២ មាន២០ពិន្ទុ។

ប្រកួតក្នុងចុងសប្តាហ៍នេះ គឺជាប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុរបស់យុវជនភ្នំពេញក្រោន ខណៈដែលបឹងកេត គឺនៅសល់ ១ប្រកួតទៀត។

picsupport1

សរុបលទ្ធផលរបស់ក្រុមទាំងពីរ នៃការប្រកួតចំនួន ៣លើកចុងក្រោយ បានបង្ហាញឱ្យឃើញថា៖

យុវជនបឹងកេត ឈ្នះ យុវជនអគ្គិសនីកម្ពុជា ២-០ ឈ្នះយុវជនកាហ្វេ ៦-០ និងបរាជ័យទល់នឹងយុវជនវិសាខា ១-២ ។ គ្រាដែលយុវជនភ្នំពេញក្រោន បានប្រកួតស្មើជាមួយយុវជនអគ្គិសនីកម្ពុជា ១-១ ឈ្នះយុវជនកាហ្វេ ៥-០ និងឈ្នះយុវជនវិសាខា ៣-១ ។

picsupport
កីឡាករដែលកំពុងលេចធ្លោក្នុងក្រុមទាំងពីរគឺ លី ម៉ាឯល របស់បឹងកេត ពោលគឺរូបគេរកបាន ៣គ្រាប់ក្នុងការប្រកួត ៤ដងនៃជុំទីពីរនេះ ស្របពេលដែលយុវជនរបស់ភ្នំពេញក្រោន លឹម ពិសិដ្ឋ កំពុងឡើងជើងល្អ ក្នុងនោះគឺរូបគេស៊ុតចូលទី ៥គ្រាប់ ក្នុង២ប្រកួតចុងក្រោយនេះ និងកំពុងឈរកំពូលតារាងកីឡាករទាត់ចូលទីច្រើនជាងគេផងដែរ ។

BK_FEATURE

ជឿជាក់ថាការប្រកួតនាថ្ងៃសៅរ៍ សប្តាហ៍នេះ គឺចំាបាច់បំផុតសម្រាប់ក្រុមទាំងពីរក្នុងការធានាកៅអីទៅកាន់វគ្គជម្រុះ ក្នុងនាមជាក្រុមកំពូលទាំង ៤ ។

លទ្ធផលជួបគ្នាកាលពីជើងទី១៖

យុវជនភ្នំពេញក្រោន អាយុក្រោម ១៧ឆ្នាំ ១-២ យុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ