Boeung Ket Football Club

ម៉ោង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ KMH CUP 2019 ត្រូវបានផ្លាស់​ប្តូរ !!!

Banner750x100

ការប្រកួតពានរង្វាន់យុវជន KMH CUP 2019 ត្រូវបានផ្លាស់ប្តូរម៉ោងប្រកួត ដោយសារទីលាន KMH Park នឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនអន្តរជាតិមួយ ដើម្បីអបអរទិវាកុមារអន្តរជាតិ  ” KMH INTERNATIONAL YOUTH TOURNAMENT ” ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី ១ខែមិថុនា ឆ្នាំ២០១៩។

61390667_1298002563695815_1675169543317618688_n

គណកម្មការរៀបចំការប្រកួត ក៏បានសម្រេចលើកពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង យុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ទល់នឹងយុវជនវិសាខាអាយុក្រោម ១៧ឆ្នាំ ទៅម៉ោង ១៧:០០នាទីរសៀលវិញ។

សូមកុំភ្លេចចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អ្នកកីឡាកររបស់យើងទាំងអស់គ្នា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ KMH CUP 2019 ៕

Eduardo ស្ថិត​ក្នុងកំណត់ត្រា កីឡាករ​រកគ្រាប់បាល់ ៦ប្រកួត​ជាប់​គ្នា​

Banner750x100

គិតត្រឹមសប្តាហ៍ទី៩នេះ ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុមបាល់ទាត់បឹងកេត Eduardo Purcino បានកាប់កំណត់ត្រា ជាកីឡាករដែលរកគ្រាប់បាល់បានក្នុង ៦ប្រកួតជាប់គ្នា និងជាកីឡាករ Top Scorers របស់ក្លិបផងដែរ ។

ស្ថិតក្នុងតួនាទីជាខ្សែប្រយុទ្ធ Eduardo បានរកបានគ្រាប់បាល់សរុបចំនួន ៧គ្រាប់ហើយ ពោលគឺ ជាមួយកំពង់ចាម (២គ្រាប់) ជាមួយក្រសួងការពារជាតិ (១គ្រាប់) ជាមួយយុវជនសាលាបាល់ទាត់ជាតិ (១គ្រាប់) ជាមួយវិសាខា (១គ្រាប់) ជាមួយស្វាយរៀង (១គ្រាប់) និងជាមួយអាស៊ីអឺរ៉ុប (១គ្រាប់)។

picsupport1

ថ្លែងប្រាប់ក្រុមការងារ Boeungketfc.com កន្លងមក Eduardo ធ្លាប់បានលើកឡើងថា « ខ្ញុំ សប្បាយចិត្តដែលរកគ្រាប់បាល់ឱ្យក្លិប ព្រោះនេះជារឿងដែលខ្ញុំត្រូវតែធ្វើ ហើយខ្ញុំក៏អរគុណផងដែរដល់មិត្តរួមក្រុម ដែលតែងជ្រោមជ្រែងខ្ញុំ ពិសេស Gbenga ដែលតែងបញ្ជូនបាល់ល្អៗមកឱ្យខ្ញុំ »។

picsupport2

កីឡាករប្រេស៊ីលរូបនេះ ក៏បានបញ្ជាក់ច្បាស់ដែរថា៖ « កាលដែលខ្លួនមានវត្តមាននៅទីនេះ គឺដើម្បីឈ្នះពានរង្វាន់ ដូចនេះគ្រប់ការប្រកួតយើងតែងប្រាថ្នាចង់បាន ៣ពិន្ទុ ហើយមិនថាក្រុមខ្លាំងកម្រិតណាដែលយើងប្រឈមមុខនោះទេ យើងតែងចង់ឈ្នះ » ។

picsupport

នៅលើបញ្ជី Top Scorers ក្នុងលីគកំពូលកម្ពុជា Eduardo កំពុងស្ថិតក្នុងចំណោមកីឡាករ ១០រូប ដែលមាន ៧គ្រាប់ តាមពីក្រោយបេក្ខភាពកំពូលតារាង Timothy របស់អង្គរថាយហ្គឺរ ( ១៣គ្រាប់ )៕

អ្នក​ស្រី​ប្រធាន​ក្លិប លើក​ទឹកចិត្ត​កីឡាករ​ មុន​ជំនួប​ដ៏​សំខាន់​នា​ចុង​សប្តាហ៍​នេះ

Banner750x100

ក្រុមបាល់ទាត់បឹងកេត នឹងត្រូវប្រឈមមុខជាមួយក្រុមកំពូលតារាង ណាហ្គាវើល ក្នុងសប្តាហ៍ទី១០ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ ។

អ្នកស្រីប្រធានក្លិប ពុធ ធីតា បានផ្ញើសារលើកទឹកចិត្តកីឡាករ ក្រោយជ័យជម្នះ ៣-២ អាស៊ីអឺរ៉ុប អំឡុងពេលស្ថិតក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ថា៖ « ប្រកួតបន្ទាប់យើងត្រូវជួបណាហ្គាវើល ហើយយើងបាត់បង់ប្រធានក្រុមដែលទទួលពិន័យកាតក្រហម ដូចនេះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា ដើរតួនាទីជាប្រធានក្រុមដោយខ្លួនឯង និងខំប្រឹងប្រែងប្រកួតដើម្បីក្រុមទាំងមូល » ។

picsupport

« យើងបាត់បង់ប្រធានក្រុម១ តែយើងមានប្រធានក្រុម ១១នាក់ ដូចនេះត្រូវតែព្យាយាម ត្រូវតែកែប្រែចំណុចខ្វះខាតរបស់ខ្លួនក្នុងប្រកួតកន្លងមក ហើយធ្វើឱ្យបានល្អ » អ្នកស្រីបន្ថែម ។

picsupport

គួរឱ្យដឹងផងដែរថា គិតត្រឹមសប្តាហ៍ទី៩ បឹងកេត ស្ថិតនៅលេខរៀងទី ៦ ឈ្នះ ៥ ស្មើ ២ និងចាញ់ ២ មាន ១៧ពិន្ទុ ចំណែកឯណាហ្គាវើល លេខរៀងទី១ ឈ្នះ ៨ និងចាញ់ ១ មាន ២៤ពិន្ទុ ។

ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៦ល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ ២០១៩ ៕

សឿត ណាវ៉ា៖ « ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន ដែលរកគ្រាប់បាល់​ដំបូង​ឱ្យ​ក្លិប »

Banner750x100

ខ្សែការពារវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ សឿត ណាវ៉ា បានថ្លែងប្រាប់ Boeungketfc.com ក្រោយពីខ្លួនគេរកបានគ្រាប់បាល់ដំបូងឱ្យក្លិប នៅក្នុងលីគកំពូលកម្ពុជា នៅសប្តាហ៍ទី៩ ដែលជួយឱ្យបឹងកេត ឈ្នះអាស៊ីអឺរ៉ុប ៣-២ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ណាវ៉ា៖ « ខ្ញុំសប្បាយចិត្ត ហើយនេះជាប្រកួតទី៤ ដែលខ្ញុំមានឱកាសបង្ហាញខ្លួន ក៏ដូចជាជួយក្រុមទទួលបាន ៣ពិន្ទុបន្ថែមទៀត យ៉ាងណាមិញ ប៉ុននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខ្ញុំនឹងព្យាយាមបន្ថែមទៀត»។

picsupport

« ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយ មិនថាកាលៈទេសៈណាក៏ដោយ បានលេងប៉ុន្មាននាទីក៏ដោយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុម » ។

picsupport1

គួររំលឹកថា សឿត ណាវ៉ា គឺជាកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ដែលរកគ្រាប់បាល់ដំបូងគេឱ្យ បឹងកេត ក្នុងលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី៩ ខណៈដែលរូបគេតែងទទួលបានការកោតសរសើរ ពីគ្រូបង្វឹក តែថារូបគេនៅមានចំណុចជាច្រើនត្រូវវិវត្តន៍ខ្លួនបន្ថែមទៀត។

ទស្សនាវីដេអូគ្រាប់បាល់ដំបូងរបស់ សឿត ណាវ៉ា៖ 

សម្តី​សំខាន់​ៗ​របស់​កីឡាករ​យើង ក្រោយ​ជំនួប​ស្មើគ្នា​ជាមួយ​ព្រះខ័នរាជស្វាយរៀង

Banner750x100

កាលពីថ្ងៃអាទិត្យ នៃសប្តាហ៍កន្លងទៅនេះ ក្រុមបាល់ទាត់បឹងកេត បានធ្វើដំណើរទៅប្រកួតសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជា ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលបញ្ចប់ក្នុងលទ្ធផល ២-២។

60388335_2450457981665948_5802486007848763392_o

ចំពោះលទ្ធផលក្នុងជំនួបដ៏តានតឹងមួយនេះ កីឡាកររបស់យើង ៣រូប ដែលជាតួអង្គសំខាន់ក្នុងការប្រកួត បានបង្ហាញនូវចំណាប់អារម្មណ៍រៀងៗខ្លួន ដោយក្នុងនោះមានសម្តីសំខាន់ៗមួយចំនួនដែល ក្រុមការងារ Boeungketfc.com នឹងធ្វើការដកស្រង់មក។

អ្នកចាំទី យូ អាឡិចហ្សង់៖ « តួនាទីរបស់អ្នកចាំទី ប្រសិនបើយើងឱ្យគេទាត់ចូល ប្រៀបបីដូចទៅនឹងបរាជ័យ ដូចនេះខ្ញុំមិនសប្បាយចិត្តឡើយសម្រាប់ការធ្វើឱ្យរបូតគ្រាប់បាល់ទាំងនោះ »

60394201_2450457624999317_2617366784012976128_o

ខ្សែប្រយុទ្ធ Purcino Eduardo៖ « ខ្ញុំគឺជាខ្សែប្រយុទ្ធ ការរកគ្រាប់បាល់គឺជារឿងដែលខ្ញុំចាំបាច់ត្រូវតែធ្វើ ព្រោះបើមិនអាចស៊ុតបញ្ចូលទីបានទេ ខ្ញុំអាចនឹងអង្គុយនៅកៅអីបម្រុង »

60595909_2450457044999375_5299578657843445760_o

ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី៖ « ខ្ញុំសប្បាយចិត្តដែលរកគ្រាប់តាមស្មើឱ្យក្រុម តែក៏ចង់សូមទោសដល់អ្នកគាំទ្រស្វាយរៀង ចំពោះការអបអរផងដែរ ដោយសារសប្បាយចិត្តពេក ហើយក៏អរគុណដល់ស្វាយរៀង ព្រោះបើមិនមានស្វាយរៀងក៏ អត់អាចបង្កើត ឃួន ឡាបូរ៉ាវី បានដែរ »

60434713_2450455554999524_7568374361493602304_o

គួររំលឹកថា នៅក្នុងការប្រកួត Purcino បានរកគ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់នៅចុងវគ្គទីមួយ តែក្រោយមក យើងក៏របូតគ្រាប់បាល់២គ្រាប់វិញ មុនពេល ឃួន ឡាបូរ៉ាវី ដែលប្តូរចូលក្នុងវគ្គទីពីរ រកគ្រាប់តាមស្មើវិញ និងចែកពិន្ទុគ្នាសម្រាប់ក្រុមទាំងពីរ ។

សប្តាហ៍បន្ទាប់ទៀត បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតសប្តាហ៍ទី៩ ជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត ដែលឈរលេខរៀងទី ៧ ក្នុងលីគកំពូលកម្ពុជារដូវកាល ២០១៩។

ការប្រកួតប្រព្រឹត្តិទៅនៅម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន AEU Sport Park ៕

បេក្ខភាព​ប្រជែង​ពាន​ KMH CUP 2019 ជាមួយ​យុវជន​បឹងកេត ជិតចេញផ្លូវការហើយ

Banner750x100

គិតមកទល់នឹងពេលនេះ ការប្រកួតពានរង្វាន់ KMH CUP 2019 វគ្គជម្រុះក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ រវាងក្រុមយុវជនភ្នំពេញក្រោន និងក្រុមយុវជនវិសាខា ខណៈដែលក្រុមការពារជើងឯកឆ្នាំចាស់ យុវជនព្រះខ័នរាជស្វាយរៀង បានធ្លាក់ក្នុងវគ្គជម្រុះ ។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះក្រុមទាំងពីរបានប្រកួតស្មើគ្នា ក្នុងលទ្ធផល ១-១ ហើយនឹងត្រូវកាត់សេចក្តីដោយប្រកួតជើងទីពីរម្តងទៀតនៅថ្ងៃសៅរ៍ សប្តាហ៍នេះ វេលាម៉ោង ២៥ ខែឧសភា វេលាម៉ោង ៤រសៀល ។

គួរបញ្ជាក់ថា ក្រុមដែលឈ្នះក្នុងវគ្គនេះ នឹងត្រូវឡើងទៅជួបយុវជនបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ KMH CUP 2019 ដែលនឹងធ្វើឡើងនៅថ្ងៃទី ១ ខែ មិថុនា វេលាម៉ោង ៤រសៀល៕

picsupport

តើអ្នកគាំទ្រទាំងអស់គ្នាគិតថាក្រុមមួយណា នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ?

អត្ថបទទាក់ទង៖  កីឡាករថ្មី ២រូប នឹងចូលរួមជាមួយយុវជនបឹងកេត ត្រៀមវគ្គផ្តាច់ព្រ័ត្រ KMH CUP 2019

ឃួន ឡាបូរ៉ាវី​៖ «ជួយ​ក្រុម​ឱ្យ​ឈ្នះ ​ជាកត្តា​សំខាន់​ក្នុងការ​បង្ហាញខ្លួន​របស់​ខ្ញុំ​»

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់បឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី បាននិយាយរៀបរាប់អំពីការចូលរួមជួយក្រុម ប្រកួតប្រជែងពានរង្វាន់នានា ក្នុងរដូវកាល ២០១៩នេះ ដោយបង្ហាញពីឆន្ទៈ និងទំនុកចិត្តខ្ពស់។

ថ្លែងប្រាប់ក្រុមការងារ Boeungket.com ក្នុងថ្ងៃសុក្រនេះ បូរ៉ាវី បង្ហាញអារម្មណ៍ថា៖ « ចំពោះការរៀបចំរបស់ក្លិបយើង សម្រាប់រដូវកាលថ្មីនេះ គឺបានល្អច្រើនជាងឆ្នាំរាល់ដង ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក និងកីឡាករទាំងអស់ ហើយបច្ចុប្បន្នយើងមានកីឡដ្ឋានខ្លួនឯងដើម្បីហ្វឹកហាត់ផងដែរ ដូចនេះគឺអ្វីៗកាន់តែប្រសើរឡើង » ។

picsupport

និយាយអំពីការតាំងចិត្តក្នុងក្រុមវិញ កីឡាករមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះបន្តថា៖ « ការខំប្រឹងហ្វឹកហាត់របស់ខ្ញុំ គឺដើម្បីធ្វើយ៉ាងណាជួយក្រុមទទួលបានជ័យជម្នះ មិនថាខ្ញុំលេងបានតិច ឬច្រើននោះទេ ឱ្យតែមានលទ្ធភាពអាចលេងបាន ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាព » ។

picsupport2

គួររំលឹកថា ការបង្ហាញខ្លួនក្នុងនាមជាកីឡាករបំរុង របស់ ឃួន ឡាបូរ៉ាវី គឺតែងរកគ្រាប់បាល់ឱ្យក្រុម ក្នុងនោះ ១គ្រាប់ទល់នឹងខេត្តកំពង់ចាម និង១គ្រាប់ទៀតទល់នឹងវិសាខា ។

picsupport1

 

ក្រៅពីនេះអតីតម្ចាស់ស្បែកជើងមាសពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៣ បានសង្កត់ធ្ងន់ថា៖ « ចំពោះទម្រង់លេងវិញ យើងអត់អាចកំណត់ខ្លួនឯងបានទេ ព្រោះវ័យយើងកាន់តែចាស់ហើយ គ្រាន់តែថា រាល់ពេលហ្វឹកហាត់ និងប្រកួត គឺខ្ញុំតែងតែខំប្រឹងឱ្យអស់ពីសមត្ថភាព »។

picsupport3

សូមជម្រាបជូនផងដែរថា បឹងកេត នឹងបន្តជួបជាមួយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្វាយរៀង ក្នុងថ្ងៃទី ១៩ ខែ ឧសភាខាងមុខ វេលាម៉ោង ៦ល្ងាច ៕

លោក​អនុ​ប្រធាន​ក្លិប បញ្ជាក់​អំពី​ដំណើរ​វិវត្តន៍​នៃ​ការ​សាង​សង់​កីឡដ្ឋាន​បឹង​កេត

លោក Ratchakith Vasunan ក្នុងតួនាទីជាអនុប្រធានក្លិបបឹងកេត បានបកស្រាយបញ្ជាក់អំពីដំណើរវិវត្តន៍នៃការសាងសង់កីឡដ្ឋានរបស់ក្លិប ដែលកំពុងតែដំណើរការសាងសង់បានរហូតដល់ទៅ ៨០ភាគរយហើយ។

picsupport6

picsupport

ថ្លែងប្រាប់ក្រុមការងារ BoeungKet.com កាលពីពេលថ្មីៗនេះ លោកអនុប្រធានបានរៀបរាប់បញ្ជាក់ថា៖ « គ្រប់យ៉ាងកំពុងដំណើរការទៅមុខល្អ ហើយមកទល់ពេលនេះ យើងសម្រេចបានប្រមាណជា ៨០ភាគរយហើយ អ្វីដែលយើងត្រូវការពេលវេលាបន្ថែមដើម្បីឱ្យរួចរាល់ គឺដោយសារតែយើងចង់ឱ្យកីឡដ្ឋានរបស់យើង បំពេញតាមលក្ខខ័ណ្ឌស្តង់ដារ ហើយម្យ៉ាងវិញទៀតគឺយើងគិតអំពីសុវត្ថិភាពរបស់អ្នកទស្សនា » ។

« ដំបូងគម្រោងរបស់យើង គ្រោងនឹងបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ តែក្រោយពីមានការពិភាក្សាជាមួយក្រុមអ្នកជំនាញ គឺកន្លែងអ្នកទស្សនាត្រូវការបុកគ្រឹះ ដើម្បីធានាដល់សុវត្ថិភាពអ្នកទស្សនា » ។

picsupport4

picsupport5

សូមបញ្ជាក់ផងដែរថា ក្រុមវិស្វករដែលកំពុងសាងសង់កីឡដ្ឋានថ្មីរបស់យើងនេះ គឺសុទ្ធតែជាក្រុមការងាររបស់លោកអនុប្រធានក្លិប ដែលមានបច្ចេកទេស និងជំនាញច្បាស់លាស់។

picsupport2

picsupport1

picsupport3

ចំពោះបច្ចុប្បន្នភាពនៃការសាងសង់ វិវត្តន៍ទៅមុខយ៉ាងណានោះ ក្រុមការងាររបស់យើង នឹងជម្រាបជូនជាបន្តបន្ទាប់ទៀត ៕

យុវជន​បឹងកេត​ ៧រូប ត្រូវ​បាន​កោះ​ហៅ​ ទៅ​ធ្វើ​តេស្ត​​នៅ​ក្រុមជម្រើស​ជាតិកម្ពុជា U19

នាពេលថ្មីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវបញ្ជីឈ្មោះកីឡាក យុវជនអាយុក្រោម ១៩ឆ្នាំបឋមសរុប ៣០រូប ដើម្បីចូលរួមធ្វើតេស្តសមត្ថភាព ត្រៀមប្រកួតជម្រើសជើងឯក យុវជនអាស៊ាន អាយុក្រោម ១៩ឆ្នាំ ២០១៩។

scan0044-page-001

ក្នុងចំណោមកីឡាកទាំងនោះ ក៏មានវត្តមានយុវជនពីក្លិបបឹងកេតផងដែរ ដោយរួមមានកីឡាករ ខ្សែប្រយុទ្ធ ជឿន ពិសាខបរមី លី ម៉ាឯល នី បញ្ញា ខ្សែបម្រើ ហ៊ត ឈិនជិន ខ្សែការពារ ស្រ៊ី ពិសិដ្ឋ អ្នកចាំទី សឿន សុភ័ក្រ្ត របស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំបឹងកេត និង ខ្សែការពារ សឿត ណាវ៉ា របស់ក្រុមធំ។

Untitled-2

 

កីឡាករទាំង ៧នាក់របស់យើង នឹងចូលរួមជាមួយយុវជនដទៃទៀត ចាប់ផ្តើមប្រមូលផ្តុំនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩ ហើយនឹងចាប់ផ្តើមធ្វើតេស្តសមត្ថភាពលើកទីមួយ ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែឧសភា នៅសាលាកីឡាបាល់ទាត់ជាតិបាទី ។

 

សូមជូនពរដល់យុវជនរបស់យើង ទទួលបានលទ្ធផលល្អក្នុងការធ្វើតេស្ត និងជោគជ័យក្នុងភារកិច្ចដ៏សំខាន់នេះ ៕

ឈ្នះ​យុវជន​សាលាបាល់ទាត់ជាតិ ប៉ុន្តែគ្រូបង្វឹក​មិន​សូវពេញចិត្តនឹងលទ្ធផល

Banner750x100

បន្ទាប់ពីឈ្នះប្រកួតសប្តាហ៍ទី៦ លើក្រុមយុវជនសាលាបាល់ទាត់ជាតិ លទ្ធផល ៣-១ មានន័យថាក្រុមបាល់ទាត់បឹងកេត បានរំកិលទៅកាន់លេខរៀងទី៤ ក្នុងតារាងពិន្ទុប្រចាំសប្តាហ៍ នៃលីគកំពូលកម្ពុជា ដោយមានពិន្ទុស្មើគ្នា នឹងវិសាខា ពោលគឺ ១៣ពិន្ទុ និងបន្ថយគម្លាតពីតំបន់កំពូលតារាង ៣ពិន្ទុ។

59603803_2426531110725302_4168640127297388544_o

គ្រូបង្វឹករបស់យើង លោកគ្រូ ហៅ សុជាតិ បានបង្ហាញអារម្មណ៍ក្រោយចប់ការប្រកួតថា៖ « ពួកយើងគឺធ្វើបានល្អក្នុងថ្ងៃនេះ (ថ្ងៃអាទិត្យ) តែអ្វីដែលសោកស្តាយ គឺយើងមានឱកាសច្រើន ធ្វើមិនបានល្អ » ។

59944227_2426530660725347_9130251253182365696_o

« លទ្ធផលនេះគឺមិនដូចទៅនឹងអ្វីដែលយើងគិតទុកនោះទេ ដោយសារតែ យើងរំពឹងថា ឈ្នះទទួលបាន ៣ពិន្ទុ ហើយរកគ្រាប់បាល់បានច្រើន ហើយមួយវិញទៀត គឺយើងភ្លាត់ឱ្យយុវជនបាទី រកគ្រាប់បាល់បានមុនទៀត » ។

អំពីការប្រកួតវិញ យុវជនសាលាបាល់ទាត់ជាតិ បានរកគ្រាប់បាល់នាំមុខនៅនាទី ទី៦ ដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង និងបន្ទាប់មកត្រូវកីឡាករបរទេសរបស់បឹងកេត រកគ្រាប់តាមស្មើវិញនៅនាទី ៤២ ដោយ Julius ខណៈនៅក្នុងវគ្គទីពីរ កីឡាករ Julius និង Eduardo រកគ្រាប់បាល់បន្ថែមទៀត រហូតដល់ចប់ការប្រកួត ៣-១។

59299236_2426527110725702_2902984604572975104_o

 

នៅសប្តាហ៍ទី ៧ ខាងមុខ បឹងកេត នឹងបន្តជួបគូប្រកួតដ៏ខ្លាំងមួយទៀត គឺ វិសាខា ដែលប្រព្រឹត្តិទៅនៅថ្ងៃ សៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ ៕