Boeung Ket Football Club

ណាវ៉ា​ ជួយ​ក្រុម​ចំរុះ​យុវជន​អាស៊ាន ប្រកួត​ឈ្នះ​ពាន​ Japafun Cup នៅជប៉ុន

Banner750x100

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមចំរុះយុវជនអាស៊ាន ដែលមានយុវជនកម្ពុជា ២រូបចូលរួម បានប្រកួតឈ្នះក្រុមយុវជនជប៉ុន Tohoku U18 នៃពានរង្វាន់មិត្តភាព Japafun Cup នៅប្រទេសជប៉ុន ។

64740741_2217775828340702_797672055041425408_n

ក្នុងនោះកីឡាកររបស់ក្លិបបឹងកេតយើង សឿត ណាវ៉ា បានបង្ហាញខ្លួនជាមួយយុវជនមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដោយរកគ្រាប់បាល់១គ្រាប់ នៅវគ្គកាត់សេចក្តី បាល់ ១១ម៉ែត្រ ដែលនាំឱ្យក្រុម ASIAN Eleven ឈ្នះដោយលទ្ធផល ៥-៤ ។

64662793_571438813388567_4613408781349421056_n

ណាវ៉ា៖ « ខ្ញុំសប្បាយចិត្តណាស់ ហើយភ្ញាក់ផ្អើលនៅពេលដែលពួកយើង ជាកីឡាករពុំដែលលេងជាមួយគ្នាពីមុនមក តែធ្វើបានយ៉ាងល្អក្នុងការប្រកួតនៅទីនេះ ដែលស្មើក្នុង៩០នាទី និងយកឈ្នះនៅវគ្គកាត់សេចក្តី ។ វានឹងក្លាយជាការចងចាំដ៏មានអត្ថន័យមួយក្នុងអាជីពខ្ញុំ »

64521791_674185709682314_8913613089887223808_n

គួររំលឹកថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ ជប៉ុន-អាស៊ាន នេះគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងបំផុតដោយមានផ្សារភ្ជាប់កីឡា និងការចែករំលែកវប្បធម៌ពីប្រទេសជប៉ុន ទៅកាន់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ។

សឿត ណាវ៉ា បានរៀបរាប់អំពីដំណើរទៅប្រទេសជប៉ុននេះថា ខ្លួនពិតជាទទួលបានបទពិសោធន៍ច្រើនណាស់ ក្នុងការទៅចូលរួមនេះ ដោយបានស្គាល់មិត្តថ្មី និងស្វែងយល់ពីរបៀបលេងរបស់ពួកគេ ក៏ដូចជាយល់ដឹងពីវប្បធម៌ប្រទេសដទៃផងដែរ ។

65448884_2284825618433995_7266902369240088576_n

សូមបញ្ជាក់ថា នៅថ្ងៃទី ២៤ ស្អែកនេះ ណាវ៉ា និង រី លាភផេង នឹងធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយចំណាយពេល ១០ថ្ងៃនៅប្រទេសជប៉ុន ៕

សឿត ណាវ៉ា « រស់​នៅ​ទីនេះ​ប៉ុន្មាន​ថ្ងៃ​ ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​ថ្មី​ច្រើន​ »

យុវជនរបស់ក្លិបបាល់ទាត់បឹងកេត ខ្សែការពារ សឿត ណាវ៉ា បានបង្ហាញចំណាប់អារម្មណ៍ខ្លួន ខណៈកំពុងរស់នៅប្រទេសជប៉ុន ចូលរួមកម្មវិធីបាល់ទាត់ JAPAFUN CUP ដែលប្រព្រឹត្តិទៅពីថ្ងៃទី ១៣ ដល់ ២៣ ខែមិថុនា នៅ J-Village, Fukushima ។

64704169_2249103648530559_983141992856813568_n

 

ណាវ៉ា៖ « ខ្ញុំគិតថា មកទីនេះគឺមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ខ្ញុំ និងយុវជនទាំងអស់ ព្រោះពួកយើងអាចចែករំលែកនូវបទពិសោធន៍ វប្បធម៌ និងជាពិសេសនោះគឺ ភាសាអង់គ្លេស » ។

65006017_620405365117502_2127368516561534976_n

ណាវ៉ា ក៏បានបញ្ជាក់អំពីការប្រាស្រ័យទាក់ទងជាមួយមិត្តរួមក្រុមផងដែរថា « ដោយសារនៅទីនេះយើងត្រូវនិយាយអង់គ្លេសទៅកាន់អ្នកដទៃ ហើយកីឡាករមកពីប្រទេសខ្លះមិនសូវចេះអង់គ្លេស ជាហេតុដែលយើងពិបាកក្នុងការទំនាក់ទំនងគ្នា » ។

64521791_674185709682314_8913613089887223808_n

ក្រៅពីនេះ ចំពោះការស្នាក់នៅ និងទទួលទានអាហារវិញ គឺល្អ ដោយសារតែខាងជប៉ុនគេជាអ្នករៀបចំឱ្យយើងបានល្អ ។

64526195_463340627559415_6233725841335910400_n

និយាយលាយឡំនឹងអារម្មណ៍តក់ស្លុត យុវជនវ័យ ១៨ឆ្នាំរូបនេះសារភាពថា ខ្លួនភ័យចំពោះការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃពុធកន្លងទៅ ដោយនាំគ្នារត់ចេញពីបន្ទប់ និងមានអ្នកខ្លះសុំគ្រូត្រឡប់មកផ្ទះវិញ តែដោយសារអ្នកគ្រប់គ្រងនៅក្នុងតំបន់នោះ អះអាងថា មិនមានការប៉ះពាល់ដល់កន្លែងដែលពួកគេស្នាក់នៅទេ ។

64521140_2403322139913584_9150308578655993856_n-(1)

64352604_412475136015151_3340636596599783424_n

គួរបញ្ជាក់ថា បេសកកម្មរបស់ សឿត ណាវ៉ា នៅទឹកដីជប៉ុន នឹងបន្តរហូតដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ដោយនឹងមានការប្រកួត នៅថ្ងៃទី២២ ជាមួយក្រុមយុវជនជប៉ុនTohoku U18 ក្នុងពានមិត្តភាពអន្តរជាតិ Japafun Cup ៕

Hun Sen Cup៖ យុវជន​៤រូប ចូល​រួម​ក្រុម​ធំ ត្រៀម​ការប្រកួត​វគ្គ​ ១៦​ក្រុម​ចុងក្រោយ​

គ្រាដែលការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ លើកទី១៣ បានឈានដល់វគ្គជម្រុះ ១៦ក្រុមចុងក្រោយ ក្រុមបាល់ទាត់បឹងកេត បានបញ្ចូលឈ្មោះយុវជនអាយុក្រោម១៨ឆ្នាំ ចំនួន ៤រូប ទៅក្នុងក្រុមធំ ។

កីឡាករទាំង៤រូបនោះ រួមមាន៖ ស្រ៊ី ពិសិដ្ឋ, លី ម៉ាឯល, ហ៊ត ឈិនជិន និង នី សាគីរីន

 

62252877_2484610288250717_4978390790016335872_o

62631280_2484610458250700_1194376357149147136_o

61984572_2484610544917358_892258814131175424_o

picsupport

ពួកគេ បានចូលរួមក្នុងការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមធំ និងបង្ហាញសមត្ថភាពចំពោះមុខគ្រូបង្វឹក ហៅ សុជាតិ នៅជំនួប ២-២ ជាមួយភ្នំពេញក្រោនកន្លងមកនេះផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ សម្រាប់ជើងទី១ ដោយ បឹងកេត ត្រូវជួប ខេត្តសៀមរាប នៅកីឡដ្ឋានសៀមរាប ។

picsupport

ចំពោះជំនួបជាមួយក្រុមរងជើងឯកថ្នាក់ខេត្តនេះផងដែរ គ្រូបង្វឹក ហៅ សុជាតិ ក៏បានអះអាងថា គឺត្រូវការឈ្នះជាចាំបាច់ ដើម្បីជាក្តីសង្ឃឹមខ្ពស់ក្នុងការត្រឡប់មកលេងនៅជើងទី២ ៕

សេចក្តីជូនដំណឹង អំពី​ការ​ផ្លាស់​ប្តូរ​កីឡដ្ឋាន​ ២ប្រកួត​ក្នុងទឹកដីរបស់​ក្លិបបឹងកេត

ក្លិបបាល់ទាត់បឹងកេត សូមជម្រាបដំណឹងដល់បណ្តាញសារព័ត៌មាន និងសាធារណជនឱ្យបានជ្រាបថា ការប្រកួតសប្តាហ៍ទី១១ និងទី១៣ ដែលបឹងកេតត្រូវធ្វើជាម្ចាស់ផ្ទះ នឹងត្រូវផ្លាស់ប្តូរទីលានប្រកួត ទៅធ្វើនៅកីឡដ្ឋានរបស់គូប្រកួតជាមុនសិន។

picsupport

ការផ្លាស់ប្តូរបែបនេះ គឺដោយសារការសាងសង់កីឡដ្ឋាន បឹងកេត មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ មិនអាចរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ។

picsupport1

ការស្នើរបស់ក្លិបទៅកាន់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏បានយល់ព្រម និងអនុញ្ញាតឱ្យផ្លាស់ប្តូរការប្រកួតសប្តាហ៍ទី១១ ទៅកីឡដ្ឋានអគ្គិសនីកម្ពុជា និងសប្តាហ៍ទី១៣ ទៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ ៕

Change stadium of BKFC-page-001

សេចក្តី​ប្រកាស​ផ្លូវការ៖ ចាន់​ វឌ្ឍនាកា

Banner750x100

ក្លិបបាល់ទាត់បឹងកេត សូមប្រកាសជាផ្លូវការ អំពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលត្រឡប់មកចូលរួមជាមួយក្លិបជាថ្មី ក្រោយបដិសេធទៅចូលរួមជាមួយក្លិប Terengganu FC របស់ម៉ាឡេស៊ី និងក្លិបមួយចំនួនទៀត ដោយរូបគេសម្រេចបន្តកុងត្រា រយៈពេល ៣ (បី) ឆ្នាំទៅមុខទៀត ។

picsupport

picsupport1

 

ដូចនេះ វឌ្ឍនាកា នឹងប្រើប្រាស់ឯកសណ្ឋានលេខ ១១ របស់ខ្លួន ត្រៀមចូលរួមជាមួយក្រុមដើម្បីប្រកួតជើងទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ ។

ជាមួយនឹងការវិលត្រឡប់សារជាថ្មីនេះផងដែរ គ្រូបង្វឹក ហៅ សុជាតិ បានបង្ហាញចំណាប់អារម្មណ៍ថា៖ « ការមកវិញរបស់ វឌ្ឍនាកា គឺល្អសម្រាប់យើងក្នុងជើងទី២ ព្រោះចំណុចល្អរបស់គាត់ នឹងបំពេញនូវអ្វីដែលយើងខ្វះខាតក្នុងជើងទី១នេះ ពិសេសគឺតំបន់ប្រយុទ្ធ » ៕

Mizuno ចែក​រំលែក​ចំណេះ​ដឹង​បាល់​ទាត់​​ដល់​សិស្ស​ជប៉ុន​នៅ​កម្ពុជា

Banner750x100

កីឡាករ Mizuno Hikaru ដែលជាខ្សែបម្រើរបស់ក្លិបបាល់ទាត់បឹងកេត បានចំណាយពេលវេលាផ្ទាល់ខ្លួនបង្ហាត់បង្រៀនអំពីចំណេះដឹងបាល់ទាត់ទៅដល់ កុមារជប៉ុន ដែលសិក្សាក្នុងសាលារៀនជប៉ុន ក្នុងរាជធានីភ្នំពេញ។

59299236_2426527110725702_2902984604572975104_o

ថ្លែងប្រាប់ក្រុមការងារ boeungketfc.com កីឡាករជប៉ុនរូបនេះបានបញ្ជាក់ថា « នៅក្នុងកម្មវិធីសិក្សានោះ គឺខ្ញុំបានបង្រៀនពួកគេអំពីលំហាត់ប្រាណខ្លីៗ ព្រមទាំងការប្រកួតខ្លះៗរវាងខ្ញុំ និងពួកគេ ហើយបន្ទាប់មកខ្ញុំ រៀបរាប់ប្រាប់ពួកគេអំពីខ្សែជីវិតបាល់ទាត់របស់ខ្ញុំ និងក្តីស្រម៉ៃ » ។

64344206_2734715116599675_7005010742592143360_n

« វាគឺសំខាន់ណាស់ក្នុងកាលដែលមានក្តីស្រម៉ៃ » ។

Mizuno ប្រាប់អំពីខ្លឹមសារនៃប្រធានបទដែលខ្លួនបានយកទៅចែករំលែកដល់ក្មេងៗ៖

ពេលខ្ញុំនៅក្មេង សុបិន្តខ្ញុំគឺ កីឡាករបាល់ទាត់អាជីព។ ខ្ញុំមិនដែលបោះបង់ក្តីសុបិន្តរបស់ខ្ញុំទេ តែពេលខ្លះ ខ្ញុំមានអារម្មណ៍ថាចង់បោះបង់ចោលវា តែជាការពិត សម្រាប់ខ្ញុំ មានតែបាល់ទាត់ទេ ដែលជាសុបិន្តតែមួយគត់ ខ្ញុំ មិនគិតថាមានការងារផ្សេងដែលខ្លួនចង់ធ្វើនោះទេ ។

មនុស្សគ្រប់គ្នា គឺតែងតែមានក្តីសុបិន្ត មិនថាវា តូច ឬធំ អ្វីដែលសំខាន់បំផុត គឺកុំបោះបង់វា ហើយជឿថាអាចធ្វើបាន។

Untitled-1

« ខ្ញុំប្រាប់ទៅក្មេងៗថា ចូរធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិត » Mizuno បញ្ជាក់ក្នុងសំនេររបស់គាត់ ។

62412082_441651339993355_1211942988138151936_n

64297977_323765518558462_2013967983944138752_n

62254085_2365438227001597_7525088143486222336_n

បើតាមការបង្ហើបប្រាប់ពី Mizuno រូបគេ នឹងមានគម្រោងបើកវគ្គសិក្សាសម្រាប់កុមារកម្ពុជា ផងដែរ ជាមួយនឹងមិត្តរបស់គេ ក្រោយពីចប់រដូវកាលនេះ ៕

សឿត ណាវ៉ា នឹង​ធ្វើដំណើរ​ទៅ​ចូល​រួម​កម្មវិធីបាល់​ទាត់​មួយ​នៅ​ជប៉ុន រយៈពេល ១០ថ្ងៃ

Banner750x100

កីឡាករ សឿត ណាវ៉ា ដែលជាយុវជនរបស់ក្លិបបាល់ទាត់បឹងកេត នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបាល់ទាត់មួយមានឈ្មោះថា Japafun Cup ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១៣ ដល់ទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅ J-Village, Fukushima ។

picsupport

តាមសេចក្តីលំអិតនៃកម្មវិធី ណាវ៉ា នឹងត្រូវចូលរួមជាមួយយុវជនសាលាបាល់ទាត់ជាតិ រី លាភផេង ព្រមទាំងយុវជនដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានឈ្មោះក្រុមថា ASIAN ELEVEN ហើយពួកគេនឹងត្រូវប្រកួតជាមួយក្រុមជម្រើសក្រុម Tohoku U18 នៅថ្ងៃទី ២២ ខែមិថុនា ។

photo_2019-06-10_13-54-58

ក្នុងបេសកកម្មនេះផងដែរ ក្រុមកីឡាករទាំងអស់ នឹងត្រូវទៅដល់ប្រទេសជប៉ុន ថ្ងៃទី ១៣ ហើយទស្សនកិច្ចមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ១៤ មុនពេលធ្វើដំណើរបន្តទៅកាន់ J-Village, Fukushima នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ដោយក្នុងនោះនឹងមានការហ្វឹកហាត់ និងប្រកួតកម្តៅសាច់ដុំ ក៏ដូចជាការផ្លាស់ប្តូរបច្ចេកទេសរវាងគ្នានិងគ្នា ។

picsupport

ក្រោយចប់កម្មវិធីនេះ ណាវ៉ា និងមិត្តរួមក្រុម នឹងត្រឡប់មកកាន់កម្ពុជាវិញ នៅថ្ងៃទី ២៣ ខែមិថុនា ។

សូមជូនពរឱ្យ សឿត ណាវ៉ា ទទួលបានជោគជ័យក្នុងកម្មវធីបាល់ទាត់នៅជប៉ុននេះ ៕

Hun Sen Cup៖ លោក​គ្រូ​ ហៅ​ សុជាតិ​ និយាយ​អំពី​គូប្រកួត​ក្នុង​វគ្គ​ជម្រុះ

Banner750x100

ក្រោយការចាប់ឆ្នោតវគ្គជម្រុះ១៦ក្រុមចងក្រោយ(ថ្នាក់ជាតិ) នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន លើកទី១៣ ប្រចាំឆ្នាំ២០១៩ បានបង្ហាញថា ក្រុមបាល់ទាត់បឹងកេត នឹងត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប ដោយនឹងត្រូវតទល់គ្នាចំនួន ២ជើង។

picsupport

គ្រូបង្វឹករបស់បឹងកេត ហៅ សុជាតិ បានថ្លែងប្រាប់ក្រុមការងារ Boeungketfc.com អំពីលទ្ធផលនៃការចាប់ឆ្នោតនេះថា៖ « យើងដឹងហើយថាសៀមរាប គឺជាក្រុមរងជើងឯកថ្នាក់ខេត្ត ហើយទោះបីកម្រិតនៃក្រុមទាំងពីរ មានការខុសគ្នាក៏ដោយ ក៏យើងមិនអាចមើលងាយគូប្រកួតបានដែរ »។

picsupport
« ម្យ៉ាងវិញទៀត គឺយើងត្រូវទៅលេងនៅទឹកដីរបស់ពួកគេ ដែលដឹងហើយថានៅទីនោះគឺមិនងាយស្រួលសម្រាប់យើងទេ ហើយមុនប្រកួតជាមួយពួកគេ យើងត្រូវជួបសូលទីឡូអង្គរ ក្នុងការប្រកួតលីគផងដែរ » ។

picsupport1

ដោយសារលក្ខន្តិកៈក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន តម្រូវឱ្យប្រើប្រាស់តែកីឡាករខ្មែរ លោកគ្រូ ហៅ សុជាតិ បញ្ជាក់ថា នឹងព្យាយាមផ្តល់ឱកាសដល់យុវជនក្មេងៗដើម្បីទទួលបានឱកាសសមត្ថភាព ។

picsupport2

សូមជម្រាបថា វគ្គ១៦ក្រុមចុងក្រោយ នឹងចាប់ផ្តើមជើងទី១ ពីថ្ងៃទី ១៩,២០,២៦ និង ២៧ ខែមិថុនា ខណៈជើងទី២ នឹងចាប់ផ្តើមពីថ្ងៃទី ៣ ខែកក្កដា តទៅ ៕

យុវជន​បឹងកេត ២រូប បន្ត​ស្ថិតក្នុង​បញ្ជីកីឡាករ​ជម្រើសជាតិ U19 ក្រោយការជំរុះដំណាក់កាលទី១

Banner750x100

បន្ទាប់ពីការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលថ្មីៗនេះអំពីដំណើរបច្ចុប្បន្នភាពនៃកម្មវិធីធ្វើតេស្តសមត្ថភាព ជ្រើសរើសកីឡាករដើម្បីចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ បានបង្ហាញថា យុវជនបឹងកេត ០២រូប បន្តទៅកាន់ដំណាក់កាលទី២។

BK_FEATURE

យុវជនទាំងពីររូបនោះគឺ ខ្សែការពាររបស់ក្រុមធំ សឿត ណាវ៉ា និងខ្សែប្រយុទ្ធរបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ លី ម៉ាឯល ដែលនឹងត្រូវចូលរួមក្នុងការធ្វើតេស្តសមត្ថភាពជាបន្តទៀត ដើម្បីស្វែងរកកីឡាករផ្លូវការ ២៣រូបចុងក្រោយ ។

Untitled-1

តាមកាលវិភាគ ដំណាក់កាលទី២ ដែលជាដំណាក់កាលចុងក្រោយនោះ នឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ទី៩ ខែមិថុនា ឆ្នាំ ២០១៩ នៅសាលាកីឡាបាល់ទាត់ជាតិបាទី ។

scan0044-page-004

សូមជូនពរដល់យុវជនទាំងពីររូបរបស់ក្លិបបឹងកេត ទទួលបានជោគជ័យក្នុងបេសកកម្មលើកនេះ ៕

យុវជន​បឹងកេត​ ៧រូប ត្រូវ​បាន​កោះ​ហៅ​ ទៅ​ធ្វើ​តេស្ត​​នៅ​ក្រុមជម្រើស​ជាតិកម្ពុជា U19

យុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ រងជើងឯកពានរង្វាន់ KMH CUP 2019

Banner750x100

ក្រោយពីការប្រកួតដំណើរការអស់រយៈពេលកន្លះឆ្នាំកន្លងមក ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក ឈុន សុធារ័ត្ន បាននាំក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ KMH CUP 2019 ដែលជាលើកដំបូងចាប់តាំងពីក្រុមបង្កើតឡើង។

picsupport

របាយការណ៍ការប្រកួត

កាលពីថ្ងៃទី ១ ខែមិថុនា ម្សិលមិញនេះ ជាការប្រកួតផ្តាច់ព្រ័ត្រទល់នឹងក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់វិសាខា ដែលការប្រកួតបញ្ចប់ក្នុងលទ្ធផល ៣-១ ។
ក្រុមទាំងពីរបានតទល់គ្នា ៤៥នាទីក្នុងវគ្គទី១ ដោយមិនមានគ្រាប់បាល់ទាត់ចូលទីគ្នាឡើយ។ លុះចូលដល់វគ្គទី២ ការប្រកួតចាប់ផ្តើមមានសន្ទុះនៃការប្រយុទ្ធទៅវិញទៅមក រហូតដល់នាទី ៤៨ និង ៥៤ យុវជនវិសាខា រកគ្រាប់បាល់នាំមុខ ២គ្រាប់ភ្លាមៗ និងបន្ថែមបាន ១គ្រាប់ទៀត នៅនាទី ៧៩ ខណៈដែល វ៉ន ខៃតុ របស់បឹងកេត រកគ្រាប់តាមពីក្រោយបានវិញនៅចុងម៉ោងទៅហើយ និងរក្សារហូតដល់ចប់ការប្រកួត។

picsupport1

ក្នុងការប្រកួតនោះផងដែរ អ្នកចាំទីជម្រើសដំបូងរបស់យើង ទូច ម៉ាណាន់ រងរបួស និងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ។

picsupport2

យ៉ាងណាក៏ដោយ បើទោះបីជាទទួលបានលទ្ធផលត្រឹមរងជើងឯកក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក ឈុន សុធារ័ត្ន បានសម្តែងការសរសើរដល់កីឡាករខ្លួន ដែលចាប់ផ្តើមតាំងពីមិនសូវយល់ពីបាល់ទាត់ រហូតដល់អាចយល់ដឹងបានច្រើនជាងមុន ហើយម្យ៉ាងវិញទៀត ពួកយើងក៏អាចស្តារស្ថានភាពក្នុងវគ្គសន្សំពិន្ទុ ពីបាតតារាងក្នុងប្រកួតដំបូង និងឈរលេខរៀងទី១ ក្នុងប្រកួតចុងក្រោយផងដែរ។

picsupport3

សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងលើកទឹកចិត្ត និងគាំទ្រក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ក្នុងការចូលរួមពានរង្វាន់ KMH CUP លើកដំបូងរបស់ពួកយើងកន្លងមក ៕