Boeung Ket Football Club

កីឡដ្ឋានខេមបូឌាអ៊ែវ៉េ ធ្វើម្ចាស់ផ្ទះ១២ប្រកួត​នៅលីគ​កំពូលកម្ពុជា​ រដូវកាល​២០២០

ក្រោយពីគណៈកម្មការប្រកួតបាល់ជាត់ជាតិកម្ពុជា បានចេញជាផ្លូវការ កាលវិភាគប្រកួតនៃលីគកំពូលកម្ពុជារដូវកាល២០២០ បានបង្ហាញថា ក្លិបបាល់ទាត់បឹងកេត នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ១២ប្រកួត ដោយក្នុងជើងទីមួយ ៦ប្រកួត និងជើងទីពីរ ៦ប្រកួត។

ការប្រកួតទាំងអស់ដែលធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ គឺប្រព្រឹត្តិទៅនៅម៉ោង ៣ និង៣០នាទីរសៀលទាំងអស់ ដោយសារតែកីឡដ្ឋានរបស់យើង ពុំទាន់រួចរាល់ក្នុងការបំពាក់ភ្លើងបំភ្លឺ ដើម្បីដំណើរការការប្រកួតពេលរាត្រី។

GOPR0021

ចំពោះព័ត៌មានបច្ចុប្បន្នភាពនៃការបំពាក់ភ្លើងបំភ្លឺពេលរាត្រី ក្រុមការងារព័ត៌មានរបស់គេហទំព័រ boeungketfc.com នឹងធ្វើការជម្រាបជូនជាបន្តទៀត។

ខាងក្រោមគឺជាកាលវិភាគប្រកួតទាំងស្រុងរបស់បឹងកេត៖

feb2

mar3

may5

jun6

jul7

aug8

sep9

 

អាស្រ័យដូចនេះ សូមបងប្អូនអ្នកគាំទ្រ និងសាធារណជនទាំងអស់ អញ្ជើញចូលរួមទស្សនាការប្រកួតរបស់ក្លិបបឹងកេតឱ្យបានច្រើនកុះករ ដើម្បីបន្តលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ៕

ជួបគ្នារដូវកាល ២០២០ !!!

គ្រូបង្វឹកក្រុមនារីបឹងកេត U-18 និយាយពី​លទ្ធផល​ទទួល​បាន​ក្នុងពាន​រង្វាន់​សហព័ន្ធ

ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតជម្រើសជើងឯកនារី អាយុក្រោម១៨ឆ្នាំ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលរៀបចំធ្វើឡើងរយៈពេល ២សប្តាហ៍នៅមជ្ឍមណ្ឌលកីឡាបាល់ទាត់ជាតិបាទី។

picsupport1

លោក សុង សារឹម ដែលជាគ្រូបង្គោលដឹកនាំក្រុមនារីបឹងកេតបានបង្ហាញចំណាប់អារម្មណ៍ថា៖ ” សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រកន្លងមកជាមួយនឹងបាត់ដំបង គឺក្មេងៗរបស់យើងលេងអត់សូវបានល្អ ម្យ៉ាងកំរិតរបស់គូប្រកួតយើងគឺពួកគេធ្វើបានល្អណាស់ ដូចនេះយើងមានការសោកស្តាយមែនទែនដែលមិនអាចដណ្តើមជើងឯកបាន តែយើងសប្បាយចិត្តព្រោះវាជាឆ្នាំដំបូងដែលយើងបានចូលរួមប្រកួតពានរង្វាន់របស់សហព័ន្ធនេះ ហើយយើងទទួលបានលេខ២ ”

picsupport2

គួររំលឹកថា ក្នុងការប្រកួតចាប់តាំងពីវគ្គជម្រុះពូលកន្លងមក ក្រុមនារីបឹងកេតអាយុក្រោម១៨ឆ្នាំ បានប្រកួតស្មើជាមួយក្រុមនារីខេត្តត្បូងឃ្មុំអាយុក្រោម១៨ឆ្នាំ ០-០ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោយមកឈ្នះក្រុមនារីខេត្តតាកែវ ២-១ នៅថ្ងៃទី ១៦ ខែធ្នូ ។

លុះចូលដល់វគ្គ៨ក្រុមចុងក្រោយ (ដំណាក់កាលទី២) ពួកយើងបានបន្តយកឈ្នះក្រុមនារីខេត្តពោធិ៍សាត់ លទ្ធផល ១-០ នៅថ្ងៃទី១៨ ខែធ្នូ និងបន្តយកឈ្នះលើក្រុមនារីខេត្តកណ្តាល ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ២០ ខែធ្នូ ។ ដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមនារីយើងបានប្រកួតចាញ់ក្រុមនារីខេត្តបាត់ដំបង លទ្ធផល ០-៤ ។

picsupport3

ចំពោះការប្រកួតទាំង ៥ប្រកួតក្នុងពានរង្វាន់ជម្រើសជើងឯកនារី អាយុក្រោម១៨ឆ្នាំនេះ កីឡាការនីរបស់យើង ពាក់ឯកសណ្ឋានលេខ ៧ ថុល រត្ថា រកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្រុម ពោលគឺ ៦គ្រាប់ ដោយក្នុងនោះ រកបាន ២គ្រាប់ក្នុងជំនួបទល់នឹងខេត្តតាកែវ ១គ្រាប់ក្នុងជំនួបទល់នឹងខេត្តពោធិ៍សាត់ និង ៣គ្រាប់ក្នុងជំនួបទល់នឹងខេត្តកណ្តាល ៕

picsupport

សេចក្តីថ្លែងការណ៍របស់ក្លិប៖ លោក AMPHAI ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់បឹងកេត

ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមជម្រាបជូនដំណឹងទៅដល់អ្នកគាំទ្រ និងសាធារណជនឱ្យបានជ្រាបថា ក្លិបបានសម្រេចធ្វើការតែងតាំងគ្រូបង្វឹកថ្មី សម្រាប់ដឹកនាំក្នុងឆ្នាំ ២០២០ខាងមុខនេះ នោះគឺលោក APISIT IM AMPHAI ដែលមានកុងត្រារយៈពេល ១ឆ្នាំ ។

លោក AMPHAI គឺជាជនជាតិថៃ ។ ក្នុងអាជីពជាគ្រូបង្វឹក លោក ធ្លាប់ដឹកនាំក្រុមបាល់ទាត់មួយចំនួននៅប្រទេសកំណើតរបស់ខ្លួន ដែលមានដូចជា៖ ក្លិប Rangsit FC, ក្លិបបាល់ទាត់ Chiangrai United, ក្លិបបាល់ទាត់ Chiangmai United និងគ្រូយុវជនរបស់ក្លិប Bangkok Glass ។

picsupport1

ស្នាដៃដែលលោកធ្លាប់បានកសាងគឺ អំឡុងពេលដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានលីគកំពូលកម្ពុជា ២លើក និង ពានរង្វាន់សម្តេចហ៊ុន សែន ២លើក ។

picsupport

ចំពោះការមកចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត លោក AMPHAI បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំរីករាយដែលបានមកដល់ប្រទេសកម្ពុជាសារជាថ្មី និងអរគុណដល់ក្លិបបឹងកេតចំពោះឱកាសនេះ ខ្ញុំអន្ទះសារក្នុងការចាប់ផ្តើមតួនាទីរបស់ខ្ញុំសម្រាប់រដូវកាលថ្មីនេះ ក៏សូមជំរាបសួរទៅដល់អ្នកគាំទ្ររបស់បឹងកេតផងដែរ ព្រោះមុនពេលខ្ញុំមកដល់ទីនេះ ខ្ញុំធ្លាប់បានដឹងថា ទីនេះមានអ្នកគាំទ្រដ៏ច្រើន ” ។