Boeung Ket Football Club

គ្រូពេទ្យប្រចាំក្លិប បង្ហាញបច្ចុប្បន្នភាពកីឡាករដែលកំពុងព្យាបាលរបួស

តាមការរៀបរាប់អំពីក្រុមការងារគ្រូពេទ្យប្រចាំក្លិប បានឱ្យដឹងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ ២០២១នេះ ជុំវិញបញ្ហារបួសរបស់កីឡាករដែលកំពុងស្ថិតក្នុងការព្យាបាល និងបញ្ជាក់អំពីពេលវេលាកំណត់អាចវិលត្រឡប់ចូលទីលានហ្វឹកហាត់ឡើងវិញ។

pic-support-article1

pic-support-article

 

លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង បានរៀរាប់អំពីអការៈកីឡាករនិមួយៗថា៖

ចំពោះខ្សែការពារ ហុង ផេង របួសគាត់នៅសល់រយៈពេលប្រមាណ ០៣ខែទៀត មានន័យថាដើមខែមិថុនា ទើបគាត់អាចចូលហាត់វិញបាន។ ប៉ុន្តែដាច់ខែហ្នឹង គាត់អាចចូលហាត់ផ្សុំាៗវិញជាមួយក្រុមបណ្តើរៗបានហើយ។

ចំពោះកីឡាករ ស្លេះ ស៊េន គាត់ប្រសើរឡើងវិញប្រមាណ ៩៥ភាគរយហើយ គាត់អាចចូលហាត់ជាមួយក្រុមបានវិញហើយ គ្រាន់តែគាត់នៅត្រូវការប្រមូលកម្លាំងឡើងវិញ។

ចំពោះកីឡាករ លឹម អារុណ វិញ ក៏បានប្រសើរឡើងត្រង់ចំណុចកជើងនិងអាចត្រលប់មកហ្វឹកហាត់ជាមួយក្រុមបានឡើងវិញហើយ។

គួររំលឹកផងដែរថា កីឡាករ ហុង ផេង បានរងរបួសភ្លាត់សរសៃជង្គង់ឆ្វេង ចាប់តាំងពីចុងខែកញ្ញា ឆ្នាំ ២០២០កន្លងទៅម្ល៉េះ និងបានទទួលជោគជ័យការវះកាត់ផងដែរ។

ខណៈដែលកីឡាករ ស្លេះ ស៊េន បានរងរបួសពួរជង្គង់ខាងក្នុង តាំងពីការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីទល់នឹងក្លិបភ្នំពេញក្រោន ។ រីឯ លឹម អារុណ វិញបានទទួលរងរបួសស្រាំឆ្អឹងកជើង អំឡុងពេលហ្វឹកហាត់មុនបើករដូវកាលថ្មីផងដែរ ។

pic-support-article

pic-support-article2

សូមជូនពរឱ្យកីឡាករទាំងអស់របស់យើង ឆាប់ជាសះស្បើយ និងប្រមូលកម្លាំងឡើងវិញ ដើម្បីជួយក្លិបក្នុងការប្រកួតប្រជែងនានា ក្នុងពេលខាងមុខនេះ ៕

pocari banner in-article