Boeung Ket Football Club

ហុង ផេង

ហុង ផេង បន្ថែមសុពលភាពនៃកិច្ចសន្យារហូតដល់ ២០២០

នៅ​ថ្ងៃ​នេះ​កីឡាករ​ខ្សែ​ការ​ពារ​កណ្ដាល​របស់​យើង​បាន​​​ឯកភាព​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លិប​ក្នុង​ការ​​បន្ថែម​សុពលភាព​នៃ​កិច្ច​សន្យា​របស់​ខ្លួន​រហូត​ដល់​បំណាច់​ឆ្នាំ​២០២០។

របួស​ជង្គង់​របស់​ ហុង ផេង ទាម​ទារ​ការ​វះកាត់​និង​ត្រូវ​សម្រាក​យ៉ាង​តិច​៦​ខែ​

ឆ្លង​កាត់​តាម​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​នេះ​ ជា​លទ្ធផល​បញ្ហា​របួស​រហែក​សសៃ​ពួរ​ជង្គង់​របស់​ ហុង ផេង ត្រូវ​ធ្វើ​ការ​វះ​កាត់​ជា​ចាំ​បាច់​ដើម្បី​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ ដូច្នេះ​ ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​នឹង​ត្រូវ​បន្ដ​អវត្ត​មាន​យ៉ាង​តិច​ ៦ ខែ​ទៀត​បន្ទាប់​ពី​ការ​វះ​កាត់​

កីឡាករបឹងកេតទាំង៧​​រូប​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​​​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​សឹង្ហបុរី ២-១​​

សុខ សុវណ្ណ ត្រូវ​បាន​លោក​ Lee Hae Hoon ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​រូប​គេ​ពាក់​ស្លាក​ជា​ប្រធាន​ក្រុម​សម្រាប់​ជំនួប​ម្សិលមិញ​ ប្រធាន​ក្រុម​រូប​នេះ​រៀប​រាប់​ថា​៖ «ខ្ញុំ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​គ្រូ​បង្វឹក​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ខ្ញុំ​ពាក់​ស្លាក​ប្រធាន​ក្រុម​ជម្រើស​​ជាតិ​ ឈុត​​ធំ​ជា​លើក​ទី​២​ ខ្ញុំ​គិត​ថា​គាត់​មាន​ទំនុក​ចិត្ត​លើ​ខ្ញុំ​ខ្លាំង​​ទើប​ផ្ដល់​កិត្តិយស​នេះ​មក​ខ្ញុំ​

កីឡាករ បឹងកេត ៧ រូបមានឈ្មេាះក្នុងបញ្ជីឈុត​ធំត្រៀមប្រកួតមិត្តភាពទល់​នឹង​​សឹង្ហបុរី

ក្រុមជម្រើសជាតិឈុតធំកម្ពុជា ត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមឈុតធំសឹង្ហបុរី នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ នេៈ ខណះដែលបញ្ជីឈ្មោះកីឡាករ ព្រមទាងមន្ត្រីបច្ចេកទេស ត្រូវបានប្រកាសនៅព្រឹកថ្ងៃនេះ។ កីឡាករ បឹងកេត ៧ រូបដែលមានឈ្មោះក្នុងបញ្ជីឈុត​ធំត្រៀមប្រកួតមិត្តភាពទល់​នឹង​​សឹង្ហបុរីរួមមាន៖

AFC Asian Cup: ហុងផេងតែតបានមួយគ្រាប់ខណៈវឌ្ឍនាកាជាប់ជា Man of The Match

ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup ជើងទី២កាលពីយប់មិញ ដូច្នេះសរុបទាំងពីរជើងក្រុមជម្រើសជាតិកម្ពុជាឈ្នះ ៤-២  ខណៈជើងទី១ក្រុមទាំងពីរស្មើគ្នា ២-២ ហើយលទ្ធផលនេះបានរុញឲ្យកម្ពុជាមានឱកាសឈានទៅប្រកួតជុំទី៣ មាន ២៤ ប្រទេសដែលនឹងចាប់ផ្ដើមជម្រុះនៅឆ្នាំក្រោយ។

AFC Asian Cup: កីឡាករបឹងកេតអង្គរ៦រូបជាប់ជម្រើសជាតិត្រៀម…

សហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិដើម្បីត្រៀមប្រកួតវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ីទល់និង ចិនតៃប៉ិ នាដើមខែមិថុនាខាងមុខនេះ។

Random image
Random image
Random image