អំឡុងការប្រកួតទល់នឹងក្លិបភ្នំពេញក្រោន ខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្លិបបឹងកេត ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន និង បានបង្ហាញអាកាប្បកិរិយា មិនអាចទទួលយកបាន ថ្វីបើទង្វើនោះកើតចេញអំពីកំហឹងមួយឆាវមិនបានគិតវែងឆ្ងាយហើយ សាមីកីឡាករបានសំុទោសជាសាធារណះរួចហើយក៏ដោយ។
ទូច បញ្ចរ៉ុង បានសរសេរសារសុំទោសជាសាធារណៈក្រោយការប្រកួតនៅលើគណនីហ្វេសប៊ុកខ្លួនក្រោយចប់ការប្រកួត
ក្លិបបឹងកេត ប្រកាន់គោលការណ៍វិជ្ជាជីវៈ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ ដូច្នេះ ក្លិបមិនគាំទ្រទង្វើដែល បញ្ចារ៉ុង បានប្រព្រឹត្តនោះឡើយ ដ្បិតវាជាគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុមឡើយ។ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិបរួចមក ក្លិបសូមប្រកាសអំពីការដាក់ទណ្ឌកម្មលើកីឡាករ ទូច បញ្ចរ៉ុង ដោយកាត់ប្រាក់ខែមួយផ្នែក និង ព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត។