នៅថ្ងៃនេះក្លិបបានសម្រេចបន្ដកិច្ចសន្យាជាមួយកីឡាករ សេត រ៉ស៊ីប និង ម៉ាត់ យ៉ាមីុន ដែលកិច្ចព្រមព្រៀងនេះមានសុពលភាពរហូតដល់ឆ្នាំ២០២០។
ថ្នាក់ដឹកនាំកំពូលរបស់ក្លិបលោកស្រី ពុធ ធីតា បានថ្លែងថា៖ «យើងសប្បាយរីករាយដែលឃើញពួកគេពេញចិត្តនឹងទទួលយកនូវអ្វីដែលយើងផ្ដល់ជូន ពួកគេមានឆន្ទៈ មានការខិតខំប្រឹងប្រែងខ្លាំងណាស់ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺជួយឲ្យពួកគេសម្រេចជោគជ័យ លើវិថីដែលពួកគេបានលះបង់ និងព្យាយាម»។
ចំណែកលោក បែ មករា អគ្គលេខាធិការរបស់ក្លិប បានលើកឡើងដែរថា នៅរដូវកាលនេះក្លិបចង់ផ្ដោតលើការប្រើប្រាស់យុវជនឲ្យបានកាន់តែច្រើន ទាំងក្នុងការប្រកួតពានរង្វាន់លីគកំពូល និង ពានសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ដូច្នេះជាឱកាសល្អសម្រាប់ពួកគេបញ្ចេញសម្ថភាព៕