បន្ទាប់ពីការចុះសួរសុខទុក្ខនៅពេទ្យកុមារជាតិរួចមក ក្លិបបាល់ទាត់បឹងកេតបានធ្វើកម្មវិធីសប្បុរសធម៌មួយផ្សេងទៀត ដោយផ្ដល់ជាជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ចំនួន ២០០គ្រួសារ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ។