ក្លិបបាល់ទាត់បឹងកេត នឹងធ្វើការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ជាមួយនឹងក្លិបមកពីប្រទេសសិង្ហបុរី គឺក្លិប Hougang United ដែលជាសមាជិកលីគកំពូលរបស់សិង្ហបុរី។
គ្រូបង្វឹករបស់យើង លោកគ្រូ ហៅ សុជាតិ ថ្លែងថា៖ « ប្រកួតនេះនឹងអាចផ្តល់ផលចំនេញសំរាប់ពួកយើង គឺយើងអាចទទួលបាននូវបទពិសោធន៍ល្អៗពីពួកគាត់ ហើយក៏ជាចំនុចល្អសម្រាប់យើងធ្វើតេស្ដរកកីឡាករដើម្បីរៀបចំក្រុមអោយបានល្អសំរាប់ត្រៀមប្រកួតលីគនៅពេលខាងមុខនេះ » ។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ នៅកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោន វេលាម៉ោង ៥រសៀល ៕