កាលពីថ្ងៃអាទិត្យ ទី១៧ ខែ សីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងជំនួប សប្តាហ៍ទី២០ នៃពានរង្វាន់លីគកំពូលកម្ពុជា ដែលជាការជួបប្រកួតទល់នឹង ក្រុម វិសាខា ក្លិបបាល់ទាត់បឹងកេត របស់យើង បានរៀបចំឲ្យមានការចូលរួមវិភាគទានសប្បុរសធម៌តាមរយៈការរៃអង្គាសប្រាក់ ពី បងប្អូនអ្នកទស្សនា ដែលអញ្ជើញចូលរួម ទស្សនា ការប្រកួតផ្ទាល់នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ។
ប្រអប់មូលនិធិ ដែលក្លិបបាន ដាក់ នូវច្រកចូលទៅកាន់កន្លែងអង្គុយទស្សនា
គោលបំណងនៃការរៃអង្កាសប្រាក់នេះ គឺដើម្បីជួយដល់ក្មេងៗក្រីក្រ សិស្សសាលាដែលខ្វះខាតសម្ភារៈសិក្សាដូចជា សៀវភៅ ប៊ិច កាតាប សម្លៀកបំពាក់ ជាដើម ទុរគតជននានា និងជាពិសេសជនរងគ្រោះដោយគ្រោះធម្មជាតិក៏ជាគោលដៅនៃជំនួយរបស់យើងផងដែរ។ ដូចដែលកន្លងមក ក្លិបធ្លាប់បាន រៀបចំនូវ កម្មវិធី សប្បុរស ធម៌ដោយលើកទី១ ក្លិបបានចូលរួមជួយទៅ ដល់ក្មេងៗដែលសម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ និងក្រោយមកទៀត បានផ្តល់ជំនួយទៅដល់ជនរងគ្រោះ ដោយសារទឹកជំនន់ចំនួន ២០០គ្រួសារ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយក្លិបនឹងបន្ដសកម្មភាពសប្បុរសធម៌ទាំងនេះជាបន្ដបន្ទាប់ទៀត។
អ្នកស្រី ពុធ ធីតា បានបន្ថែមថា៖ ” ដោយសារកីឡដ្ឋានរបស់យើង នៅមិនទាន់រួចរាល់ជាផ្លូវការនូវឡើយ ហើយយើងក៏មិនទាន់លក់សំបុត្រចូលទស្សនាផងនោះ ដូចនេះយើងក៏បាន បង្កើតនូវការ ដាក់ ប្រអប់ មូលនិធិ សប្បុរសធម៌ជំនួសវិញ ដូចនេះអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរីហើយ ថែមទាំងអាចចូលរួម ថវិកាក្នុងមូលនិធិសប្បុរសធម៌យើង ថែមទៀតផង ” ទោះបីតិចក្ដីច្រើនក្ដី តែវាជាទំហំទឹកចិត្តដែលពុំអាចកាត់ថ្លៃបាន។
ដោយសង្កេតឃើញថា បងប្អូន និង សប្បុរសជននានា ជាច្រើនដែលពុំបានអញ្ជើញមកទស្សនាការប្រកួតដោយផ្ទាល់នៅកីឡដ្ឋានរបស់យើងហើយមានបំណងក្នុងការ ចូលរួម កម្មវិធី សប្បុរសធម៌ របស់ក្លិប ដូច្នេះអាចចូលរួមតាមរយៈប្រតិបត្តិការរបស់ធនាគារ ដែលមានដូចខាងក្រោម៖
ABA’ Bank Account number : 000449222
ABA’ Bank Account Name : Boeung ket Football Club Association
កម្មវិធីសប្បុរសធម៌របស់យើងនាពេលកន្លងមក
កម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ» លើកទី២