សួន សុភ័ក្ត្រា ជា វេស្លី ឃុន សេងថៃ អ៊ុយ វុត្ថា និង ឱ ភារុន គឺជាក្រុមយុវជនបឹងកេតអង្គរអាយុក្រោម ១៩ ឆ្នាំ ដែលមាន ឈ្មោះលេងក្នុងឈុតធំបឹងកេតអង្គរ។
លោក មាស កក្ដដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរ បានលើកឡើងថា ជារឿងល្អប្រសើរដែលក្លឹបផ្ដល់ឱកាសឱ្យយុវជន ហើយក៏ជាឱកាសដ៏ល្អ ដែលពួកគេអាចក្រេបជញ្ជក់យកបទពិសោធន៍ ពីរៀមច្បងនិងបង្ហាញសម្ថភាពលើវាលស្មៅក្នុង លីគកម្ពុជា។
“តាមពិតពួកគាត់មានឈ្មោះតាំងពីដើមរដូវកាលម្លេះ ប៉ុន្ដែពួកគាត់រវល់ប្រកួតពានរង្វាន់ Hun Sen Cup និងពាន Youth Competition ទើបអត់បានទៅហាត់ជាមួយឈុតធំ។ ហើយនេះជាឱកាសល្អ ដែលពួកគេអាចទទួលបទពិសោធន៍ល្អៗពីរៀមច្បង បង្ហាញសម្ថភាពក្នុងលីគ”។
ក្នុពេលហ្វឹកហាត់ ដោយដាក់បញ្ចូល ក្រុមយុវជន និងឈុតធំកាលពេលថ្មីៗនេះ គ្រូបង្គោលក្រុមបឹងកេតអង្គរ លោក ប្រាក់សុវណ្ណារ៉ា ថ្លែងថា នេះជាចំណុចល្អ ព្រោះពួកគេអាចដកស្រង់បទពិសោធន៍ពីកីឡាកររៀមច្បង។
លោកប្រាប់ថា៖ “ឲ្យគាត់រៀនសូត្រឲ្យបានច្រើនពីរៀមច្បង ហើយជាឱកាសមួយដែលយើងមើលបន្ថែមទៀត ដើម្បីបញ្ចូលកីឡាករវ័យក្មេងឲ្យចូលឈុតធំ ហើយនេះជាចំណុចសំខាន់របស់យើង ដែលយើងបានហាត់ជុំគ្នា ចាប់ពីថ្ងៃនេះទៅ”។
ក្រុមយុវជនបឹងកេតអង្គរទាំង៥រូបនេះ នឹងទៅចូលរួមហ្វឹកហាត់ជាមួយឈុតធំវិញ ក្រោយបញ្ចប់ពានរង្វាន់ Hun Sen Cup និង Youth Competition នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក មាស កក្កដា៕
ទស្សនាវីដេអូគ្រូបង្វឹកឈុតធំលោក ប្រាក់ សុវណ្ណារ៉ា ជុំវិញការដាក់យុវជនក្នុងឈុតធំ