លោក ហៅ សុជាតិ ដែលមានតួនាទីជានាយកអភិវឌ្ឍយុវជនបឹងកេត បានបង្ហាញអំពីទិសដៅ និងការរៀបចំក្រុមយុវជនពីរកម្រិត គឺអាយុក្រោម ១៥ឆ្នាំ និងក្រោម ១៨ឆ្នាំ ថាដែលត្រៀមចូលរួមប្រកួតពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំឆ្នាំ ២០២០នេះ។
“ ជាការពិតទៅការរៀបចំ និងត្រៀមខ្លួនក្រុមយុវជនចូលរួមប្រកួតក្នុងពានរង្វាន់របស់សហព័ន្ធ គឺពួកយើងត្រៀមខ្លួនបានល្អដោយក្រុម U15 យើងបានធ្វើតេស្ដជ្រើសរើសកីឡាករយុវជនល្អៗមួយចំនួនមកពីតាមខេត្ត និងមួយចំនួនទៀតសិ្ថតនៅទីក្រុងភ្នំពេញ។ ចំណែក U18 វិញដោយសារឆ្នាំមុន យើងធ្វើមិនបានល្អ ហេតុដូចនេះហើយឆ្នាំនេះយើងមានការជំរុះ និងបន្ថែមសមាសភាពកីឡាករថ្មីៗមួយចំនួនដើម្បីជួយក្រុម ” ។
ជុំវិញការផ្អាកការប្រកួតជាបណ្តោះអាសន្នអំឡុងជំងឺ COVID-19 កំពុងស្ថិតក្នុងការព្រួយបារម្ភ លោកបានលើកឡើងថា៖ “ វាអាចផ្ដល់ផលប៉ះពាល់ដល់ការហ្វឹកហាត់របស់កីឡាករយើងដែរ ពីព្រោះមុនពេលមិនទាន់មានការផ្អាកនេះ ពួកយើងមានការហ្វឹកហាត់ជុំគ្នា ហើយពេលនេះយើងត្រូវឱ្យកីឡាករសំរាក ហើយពេលដែលពួកគាត់ត្រឡប់មកវិញយើងត្រូវរៀបចំសារជាថ្មី ” ។
លោកបន្តថា៖ “ យើងស្ដាយនូវអ្វីដែរយើងបានរៀបចំពីមុនមកតែយើងក៏ត្រូវគិតពីសុខភាព និងសុវត្ថិភាពរបស់ពួកគាត់ដែរ ហេតុដូចនេះយើងត្រូវបង្វំចិត្តអោយពួកគាត់សំរាកតាមការប្រកាសរបស់រាជរដ្ឋាភិបាល តែក្រុមគ្រូៗ ក៏បានដាក់លំហាត់មួយចំនួនអោយពួកគាត់ហាត់នៅផ្ទះ ដើម្បីរក្សាកំលាំងត្រឡប់មកងាយស្រួលក្នុងការរៀបចំក្រុមជាថ្មី ” ។
សម្រាប់កាលវិភាគប្រកួតរបស់ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និងក្រោម ១៨ឆ្នាំ៖