ក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាល ២០២២ បឹងកេត បានទទួលរងបរាជ័យ ទល់នឹងក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ លទ្ធផល ០ ទល់នឹង ១ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ នៅក្រោមក្រសែភ្នែកនៃអ្នកទស្សនាផ្លូវការចំនួន ៩០០នាក់ ។
បរាជ័យនេះ បានធ្វើឱ្យពួកយើងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងពិន្ទុ ដោយ ឈ្នះ ១ និង ចាញ់ ១ មាន ៣ពិន្ទុ រួមនឹងគ្រាប់ចំនេញ ២ ។
នៅក្នុងសប្តាហ៍ទី ៣ ពួកយើងនឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅខេត្តស្វាយរៀង នាថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ៦ និង ៣០នាទីល្ងាច។