កីឡាករខ្សែប្រយុទ្្ធសញ្ជាតិប្រេស៊ីល Valci Junior ធ្វើតេស្តសុខភាពមិនទទួលបានជោគជ័យនោះទេនៅបឹងកេតអង្គរ កាលពីថ្ងៃទី ២៩ ម្សិលមិញនេះ។
កន្លងមកអ្នកចាត់ការទូទៅរបស់ក្លិបបានថ្លែងប្រាប់ boeungketfc.com ថា៖ ក្លិបបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌ ផ្ទាល់ខ្លួនជាមួយ Valci ហើយ ប៉ុន្ដែការធ្វើតេស្តសុខភាពមិនបានបញ្ចប់ដោយលទ្ធផលល្អឡើយ ជាហេតុធ្វើឲ្យក្លិបសម្រេចមិនចុះកុងត្រានាំយកកីឡាកររូបនេះមកចូលរួមជាមួយនៅជើងទី២នេះឡើយ។
ក្លិបសូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះ ការបាត់បង់ឱកាសក្នុងការនាំយកកីឡាកររូបនេះ មកចូលរួមជាមួយក្លិបក្នុងរដូវកាលនេះ ខណៈដែលកាលបរិច្ឆេទនៃការបើកទីផ្សារដោះដូរកីឡាករសម្រាប់ជើងទី២នេះក៏ត្រូវបានបិទបញ្ចប់នៅត្រឹមថ្ងៃទី ៣០ នេះផងដែ។
នៅរសៀលថ្ងៃចន្ទទី២៧នេះ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបានថ្លែងមកកាន់ក្រុមការងារផ្នែកព័ត៌មានថា៖ “ក្លិបបានឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Valci Teixeira Junior ហើយខណៈដែលពេលនេះគឺនៅរង់ចាំតែការពិនិត្យខុសភាព នៅថ្ងៃស្អែកប៉ុណ្ណោះ ប្រសិនបើការធ្វើតេស្តសុខភាពបញ្ចប់ទៅដោយជោគជ័យនោះក្លិបនឹងសម្រេចចុះកុងត្រាផ្លូវការជាមួយកីឡាកររូបនេះតែម្ដង”។
ខ្សែប្រយុទ្ធកំពស់ 1.90 (ស.ម) វ័យ ២៩ ឆ្នាំរូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីប៉ុន្មានម៉ោងមុននេះ ចំណែកឯការវិវឌ្ឍន៍យ៉ាងណានោះក្លិបនឹងធ្វើការជម្រាបជូនដំណឹងនៅពេលបន្ទាប់។
យុវជនថ្នាលក្រោមអាយុ១២ឆ្នាំរបស់ក្រុមបឹងកេតអង្គរ៥រូបបានចេញទៅហ្វឹកហាត់ជាមួយគ្រូ Academy របស់ក្លិបយក្សអេស្ប៉ាញ FC Barcelona ដែលមកធ្វើការបោះជម្រុំហ្វឹកហាត់នៅប្រទេសសិង្ហបុរីរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី 20-24 ខែមិថុនា ឆ្នាំ 2016 នេះ។
យុវជនទាំង៥រូបរួមមាន៖
រូបភាព៖ FCBarcelona Soccer School Singapore
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា MCL សប្ដាហ៍ទី ១០ ជើងទី២ រវាងបឹងកេត និង អាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ បានបញ្ចប់ហើយ ដោយបឹងកេត យកឈ្នះ៥-០។ ក្នុងជ័យជំនះ បឹងកេត បានឈរនៅលេខ ២ បណ្ដោះអាសន្ន មាន ២៧ ពិន្ទុ ស្មើក្រុមកំពូលតារាង ក្រសួងការពារជាតិ។
បឹងកេតអង្គរបើកការនាំមុខ១គ្រាប់នៅនាទីទី ៥០ ដោយការតែតបញ្ចូលទីរបស់ Esoh Paul Omogba ក្រោយការលើកបាល់ចេញពីជ្រុងរបស់ រស់ សំអឿន ខណៈគ្រាប់ទី ២ និងទី ៣ រកបានដោយ ចាន់ វឌ្ឍនាកា នៅនាទី៦៤ និង ៧៣ ចំណែកគ្រាប់ទី៤ រកបានដោយ រស់ សំអឿន នៅនាទីទី 83 ហើយ១នាទីក្រោយមក Esoh Paul Omogba រកបានមួយគ្រាប់ទៀត ជួយឲ្យបឹងកេតឈ្នះអាស៊ីអឺរ៉ុប ៥-០ ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនេះគឺការបង្ហាញវត្តមានជាលើកដំបូងរបស់កីឡាករវ័យក្មេង សួន សុភ័ត្ត្រា នៅនាទីទី 73 ដែលប្ដូរជំនួស ឈុន សុធារ័ត្ន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ។
ថ្លែងនៅក្រោយការប្រកួតនេះលោកគ្រូ ប្រាប់ សុណ្ណារ៉ា បានមានប្រសាសន៍ថាជុំវិញការបង្ហាញខ្លួនលើកទី១របស់កីឡាករវ័យ ១៦ ឆ្នាំ រូបនេះថា៖ «គាត់គឺជាកីឡាករក្នុងក្តីស្រម៉ៃរបស់ក្លឹប ហើយនឹងអាចក្លាយជាកីឡាករឆ្នើមមួយរូបនៅថ្ងៃអនាគតដ៏ឆាប់ខាងមុខ។ ម្សិលមិញ គាត់មានឱកាសលេងបានតិចពេក ម៉្យាងមិនទាន់អាចទាញចំណាប់អារម្មណ៏ពីកីឡាកររៀមច្បង។ ទោះជាយ៉ាងណាគាត់បានបង្ហាញពីទម្រង់លេងប្រសើរមែនទែន បើប្រៀបធៀបជាមួយកីឡករវ័យក្មេងដ៏ទៃទៀត។»
ចំណែកឯ សួន សុភ័ក្ត្រា វិញបានលើកឡើងថា រូបគេពិតជាមានភាពសប្បាយរីករាយមែនទែនចំពោះការទទួលបានសេចក្ដីទុកចិត្តពីគ្រូបង្វឹកដែលអនុញ្ញាតិឲ្យរូបគេមានឱកាសបង្ហាញខ្លួននៅលើទីលានជាមួយក្រុមឈុតធំ ហើយតាមរយៈការប្រកួតនេះរូបគេទទួលបានបទពិសោធន៍ជាថ្មីៗច្រើន ខុសពីអ្វីដែលគេធ្លាប់បានលេងជាមួយក្រុមយុវជនដូចគ្នា យ៉ាងណាម៉ិញកីឡាកររូបនេះបានលើកឡើងថាបញ្ហាចោទសម្រាប់គេគឺនៅត្រង់ថាគេមានមាឌតូចជាងកីឡាករផ្សេងៗជាហេតុធ្វើឲ្យរូបគេពិបាក តែចំពោះបញ្ហាបច្ចេកទេសវិញ មិនជាបញ្ហាចោទឡើយ។
ទស្សនាវីដេអូហាយឡាយនៅត្រង់នេះ
ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួនស្ដីពីសកម្មភាពនៃការប្រកួតពានរង្វាន់លីគកំពូលសប្ដាហ៍ទី៩ម្សិលមិញក្នុងជ័យជនះ ២-១ លើក្រុមណាហ្គាវើល៖
ប្រធានក្រុមយុវជនបឹងកេតអង្គរកីឡាករ សួន សុភ័ក្ត្រា ត្រូវបានក្លិបដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីឈុតធំរួចរាល់ហើយមុនជំនួបទល់និងក្រុមណាហ្គាវើលក្នុងការប្រកួតពានរង្វាន់លីគកំពូលនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
លោក បែ មករា ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបបានថ្លែងប្រាប់ក្រុមការងារផ្នែកព័ត៌មានរបស់ក្លិបថា៖ «នេះជាចក្ខុវិស័យរបស់ក្លិប យើងចង់បណ្ដុះបណ្ដាលយុវជន ចង់ផ្ដល់ឱកាសឲ្យពួកគេ ជាពិសេសអ្នកដែលមានសម្ថភាព ហើយចង់ក្លាយជាកីឡាករបាល់ទាត់ជាជីពពិតប្រាកដ»។
«ជាក់ស្ដែង សួន សុភ័ក្ត្រា គាត់ជាយុវជនដែលមានសម្ថភាព ហើយតាមរយៈទេពកោសល្យរបស់គាត់យើងជឿជាក់ថា គាត់និងក្លាយជាកំលាំងដ៏សំខាន់របស់ក្លិបនៅថ្ងៃអនាគត ដូច្នេះទើបយើងសម្រេចចិត្តកោះហៅរូបគេឲ្យចូលរួមជាមួយក្រុមឈុតធំដើម្បីហ្វឹកហាត់ ក៏ដូចជាមានឱកាសចូលប្រកួតយកបទពិសោធន៍ជាមួយក្រុមឈុតធំ ព្រមទាំងផ្សាំខ្លួនជាមួយការប្រកួតផ្លូវការធំៗនិងសំខាន់ៗផ្សេងទៀតផងដែរ។» លោកបញ្ជាក់បន្ថែម។
(សួន សុភ័ក្ត្រា ពាក់ស្លាកប្រធានក្រុម ជួរមុខខាងស្ដាំបង្អស់)
សួន សុភ័ក្ត្រា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់គ្រូបង្វឹកក្រុមយុវជនលោក មាស កក្កដា ព្រមទាំងគ្រូបង្វឹកឈុតធំលោក ប្រាក់ សុវណ្ណារ៉ា ចំពោះទម្រង់លេងដ៏លេចធ្លោររបស់គេកន្លងមកនៅក្នុងក្រុមយុវជន ហើយខ្សែប្រយុទ្ធវ័យ ១៦ ឆ្នាំរូបនេះកំពុងជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំផងដែរ។
ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup ជើងទី២កាលពីយប់មិញ ដូច្នេះសរុបទាំងពីរជើងក្រុមជម្រើសជាតិកម្ពុជាឈ្នះ ៤-២ ខណៈជើងទី១ក្រុមទាំងពីរស្មើគ្នា ២-២ ហើយលទ្ធផលនេះបានរុញឲ្យកម្ពុជាមានឱកាសឈានទៅប្រកួតជុំទី៣ មាន ២៤ ប្រទេសដែលនឹងចាប់ផ្ដើមជម្រុះនៅឆ្នាំក្រោយ។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានក្រោយការបាត់បង់ឱកាសយកឈ្នះក្រុមឆាយនីស តៃប៉ិ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេចរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៥៥ក្នុងការប្រកួត លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានថ្លែងថា៖
លទ្ធផលក្នុងការប្រកួតជើងទី២ក្នុងពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅព្រឹកម៉ិញនេះ ក្រុមយុវជនបឹងកេតអង្គរ U-19 ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ យុវជនភ្នំពេញក្រោន U-19 ដោយលទ្ធផលប្រកៀកប្រកិត ១-២។