នៅរសៀលថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីជូនដំណឹងអំពីបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ (U19) ដើម្បីប្រមូលផ្ដុំហ្វឹកហាត់តំណាក់កាលទី១ត្រៀមចូលរួមប្រកួត AFF U19 Championship 2016 ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសវៀតណាម នាខែ កញ្ញាខាងមុខ។
សុខ សុវណ្ណ ត្រូវបានលោក Lee Hae Hoon ផ្ដល់សេចក្ដីទុកចិត្តឲ្យរូបគេពាក់ស្លាកជាប្រធានក្រុមសម្រាប់ជំនួបម្សិលមិញ ប្រធានក្រុមរូបនេះរៀបរាប់ថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលគ្រូបង្វឹកផ្ដល់សេចក្ដីទុកចិត្តឲ្យខ្ញុំពាក់ស្លាកប្រធានក្រុមជម្រើសជាតិ ឈុតធំជាលើកទី២ ខ្ញុំគិតថាគាត់មានទំនុកចិត្តលើខ្ញុំខ្លាំងទើបផ្ដល់កិត្តិយសនេះមកខ្ញុំ
ក្រុមជម្រើសជាតិឈុតធំកម្ពុជា ត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមឈុតធំសឹង្ហបុរី នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ នេៈ ខណះដែលបញ្ជីឈ្មោះកីឡាករ ព្រមទាងមន្ត្រីបច្ចេកទេស ត្រូវបានប្រកាសនៅព្រឹកថ្ងៃនេះ។ កីឡាករ បឹងកេត ៧ រូបដែលមានឈ្មោះក្នុងបញ្ជីឈុតធំត្រៀមប្រកួតមិត្តភាពទល់នឹងសឹង្ហបុរីរួមមាន៖
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា MCL សប្ដាហ៍ទី ១០ ជើងទី២ រវាងបឹងកេត និង អាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ បានបញ្ចប់ហើយ ដោយបឹងកេត យកឈ្នះ៥-០។ ក្នុងជ័យជំនះ បឹងកេត បានឈរនៅលេខ ២ បណ្ដោះអាសន្ន មាន ២៧ ពិន្ទុ ស្មើក្រុមកំពូលតារាង ក្រសួងការពារជាតិ។
គ្រូបង្គោលក្រុមបឹងកេតអង្គរលោក ប្រាក់ សុវណ្ណារ៉ា បានសម្ដែងនូវភាពសប្បាយរីករាយ នៅពេលដែលទទួលដំណឹងថាកីឡាករខ្សែរការពារវ័យក្មេងបឹងកេតអង្គរ លី វ៉ាហេទ ត្រូវបានកោះហៅឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈុតធំដើម្បីត្រៀមការប្រកួតជម្រុះ AFC Asian Cup ។
នៅព្រឹកថ្ងៃអង្គារទី ១៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការកោះហៅកីឡាករខ្សែរការពារវ័យក្មេងរបស់បឹងកេតអង្គរ លី វ៉ាហេទ ឲ្យចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំ (Senior A Team) ដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFC Asian Cup UAE2019 វគ្គជម្រុះក្នុងឆ្នាំ២០១៦ នេះ។