នៅរសៀលថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីជូនដំណឹងអំពីបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ (U19) ដើម្បីប្រមូលផ្ដុំហ្វឹកហាត់តំណាក់កាលទី១ត្រៀមចូលរួមប្រកួត AFF U19 Championship 2016 ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសវៀតណាម នាខែ កញ្ញាខាងមុខ។
លទ្ធផលក្នុងការប្រកួតជើងទី២ក្នុងពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅព្រឹកម៉ិញនេះ ក្រុមយុវជនបឹងកេតអង្គរ U-19 ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ យុវជនភ្នំពេញក្រោន U-19 ដោយលទ្ធផលប្រកៀកប្រកិត ១-២។
សួន សុភ័ក្ត្រា ជា វេស្លី ឃុន សេងថៃ អ៊ុយ វុត្ថា និង ឱ ភារុន គឺជាក្រុមយុវជនបឹងកេតអង្គរអាយុក្រោម ១៩ ឆ្នាំ ដែលមាន ឈ្មោះលេងក្នុងឈុតធំបឹងកេតអង្គរ។ លោក មាស កក្ដដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរ បានលើកឡើងថា ជារឿងល្អប្រសើរដែលក្លឹបផ្ដល់ឱកាសឱ្យយុវជន ហើយក៏ជាឱកាសដ៏ល្អ ដែលពួកគេអាចក្រេបជញ្ជក់យកបទពិសោធន៍ ពីរៀមច្បងនិងបង្ហាញសម្ថភាពលើវាលស្មៅក្នុង លីគកម្ពុជា។
ក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានប្រកួតចាញ់ ក្រុមយុវជនក្រសួងការពារជាតិអាយុក្រោយម១៩ឆ្នាំ ដោយលទ្ធផល ២-៥ ក្នុងការប្រកួតពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅកីឡាដ្ឋាន RSN នាព្រឹកនេះ។
នៅព្រឹកថ្ងៃអាទិត្យទី២២ខែឧសភានេះក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំបានប្រកួតស្មើ ២-២ ជាមួយយុវជនព្រះខ័នរាជស្វាយរៀងក្រោមអាយុ១៩ឆ្នាំ។
ក្រុមយុវជនថ្នាលបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ RSN Youth Competition នាព្រឹកនេះ ទល់និងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។
ក្រុមយុវជនថ្នាលបឹងកេតអង្គរ(Boeung Ket Angkor Academy U-19) នឹងចូលរួមក្នុងការប្រកួតក្នុងដណ្ដើមពានរង្វាន់យុវជនក្រោមអាយុ ១៩ ឆ្នាំដែលរៀបចំឡើងដោយក្លិបភ្នំពេញក្រោននិងទទួលបានការអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃពុធទី១១ខែឧសភាម្សិលម៉ិញ នៅឯទីលានកីឡាដ្ឋានស្ដាតចាស់ ក្រុមយុវជនថ្នាលរបស់បឹងកេតអង្គរបានជួបប្រកួតសាកល្បងបច្ចេកទេសជាមួយយុវជនថ្នាលរបស់ក្រុមក្រសួងការពារជាតិ។