កីឡាករ ស៊ូ យ៉ាទី អាចនិងត្រូវសម្រាករយៈពេលពី១ទៅ២សប្ដាហ៍ក្រោយទទួលរងរបួសភ្លាត់សាច់ដុំភ្លៅហើយត្រូវផ្លាស់ប្ដូរចេញភ្លាមៗនៅនាទី ៥៧ ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងកាលពីម្សិលមិញ។
ក្រោយក្រុមគ្រូពេទ្យជំនាញធ្វើការពិនិត្យលម្អិតបន្ថែមកាលពីព្រឹកមិញបង្ហាញថា យ៉ាទី ភ្លាត់សសៃរពួរសាច់ដុំភ្លៅខាងក្រោយ និងដាច់ផ្នែកតូចៗនៃជាលិកាដូច្នេះត្រូវធ្វើការសម្រាកនិងធ្វើលំហាត់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
យ៉ាទី ទំនងជាត្រូវខកខានការប្រកួតលីគកំពូលចំនួន២ប្រកួតទល់នឹងក្រុម អគ្គីសនីកម្ពុជា នៅថ្ងៃសៅរ៍ទី២៦ និងជំនួបទល់នឹងក្រុម អង្គរថៃហ្គឺរ នាថ្ងៃសៅរ៍ទី២ ខែកក្កដា។