កីឡាករ ស៊ូ យ៉ាទី អាចនិងត្រូវសម្រាករយៈពេលពី១ទៅ២សប្ដាហ៍ក្រោយទទួលរងរបួសភ្លាត់សាច់ដុំភ្លៅហើយត្រូវផ្លាស់ប្ដូរចេញភ្លាមៗនៅនាទី ៥៧ ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងកាលពីម្សិលមិញ។
ឆ្លងកាត់តាមការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅប្រទេសវៀតណាមនៅថ្ងៃនេះ ជាលទ្ធផលបញ្ហារបួសរហែកសសៃពួរជង្គង់របស់ ហុង ផេង ត្រូវធ្វើការវះកាត់ជាចាំបាច់ដើម្បីព្យាបាលឲ្យជាសះស្បើយ ដូច្នេះ ខ្សែការពារកណ្ដាលរូបនេះនឹងត្រូវបន្ដអវត្តមានយ៉ាងតិច ៦ ខែទៀតបន្ទាប់ពីការវះកាត់
ខ្សែបម្រើបឹងកេតអង្គរ Yuya Wada នឹងខកខានបង្ហាញខ្លួនលើទីលានសម្រាប់គ្រប់ការប្រកួតដែលនៅសល់ក្នុងរដូវកាល២០១៦នេះ ដោយសាររបួសកជើងដែលទទួលរងក្នុងការប្រកួតទល់នឹងក្រសួងការពារជាតិកាលពីថ្ងៃទី១៦ខែកក្កដាកន្លងមក។ ជុំវិញបញ្ហានេះ លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា...
ខ្សែបម្រើសញ្ជាតិជប៉ុន Yuya Wada នឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះតែម្ដង ដោយសាររបួស កជើង ក្រោយការប៉ះទង្គិចជាមួយកីឡាករ សរ ពិសិដ្ធ របស់ក្រសួងការពារជាតិ។