ក្រុមយុវជនថ្នាលបឹងកេតអង្គរ(Boeung Ket Angkor Academy U-19) នឹងចូលរួមក្នុងការប្រកួតក្នុងដណ្ដើមពានរង្វាន់យុវជនក្រោមអាយុ ១៩ ឆ្នាំដែលរៀបចំឡើងដោយក្លិបភ្នំពេញក្រោននិងទទួលបានការអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកួតនេះគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងនោះមានក្រុមយុវជនមកពីក្លិបធំៗចំនួន៤រួមមាន៖ ក្រុមយុវជនបឹងកេតអង្គរ ក្រុមយុវជនភ្នំពេញក្រោន ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ក្រុមយុវជនក្រសួងការពារជាតិ ចូលរួមប្រកួតប្រជែង ហើយការប្រកួតប្រព្រឹត្តិទៅតាមរូបមន្តវិលជុំសន្សំពិន្ទុដោយមានការប្រកួត២ជើង ក្រុមដែលមានពិន្ទុច្រើនជាងគេក្រោយការប្រកួតវិលជុំនិឹងក្លាយជាក្រុមជើងឯកក្នុងពានរង្វាន់នេះ។
សូមបញ្ជាក់ផងដែរថាក្រុមនីមួយៗអាចបន្ថែមកីឡាករដែលកំពុងលេងនៅក្នុងលីគកំពូលបានចំនួន៣រូបតែត្រូវមានអាយុក្រោម ១៩ ឆ្នាំ។