Boeung Ket Football Club

Academy

លទ្ធផលនៃ​ការ​ធ្វើ​តេស្ត​ជ្រើសរើស​យុវជន​ថ្នាល​បឹងកេត អាយុ​ក្រោម ១៧ឆ្នាំ

ក្រោយពីការធ្វើតេស្តជ្រើសរើសយុវជនថ្នាលក្លិបបាល់ទាត់បឹងកេតអាយុក្រោម ១៧ឆ្នាំ រយៈពេល២ថ្ងៃ កាលពីថ្ងៃទី ០៥-០៦ ខែមករា...

យុវជន​​អាយុក្រោម ១៧​ឆ្នាំ​​បឹងកេត ​នឹង​​​ចូល​រួម​​​ពាន​រង្វាន់ KMH Cup U18 ឆ្នាំ​២០១៩

ក្រុមយុវជនថ្នាលអាយុក្រោម១៧ឆ្នាំរបស់យើង នឹងចូលរួមប្រកួតក្នុងពានរង្វាន់...

កីឡាករ​បឹងកេត​Academy​២រូបធ្វើដំណើរទៅ​ជាមួយនឹងគ្រូបង្វឹកអញ្ជើញមកពីក្លិបBarcelona

ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានកីឡា និងក្រុមហ៊ុន ណេសត្លេ (ថៃ) អិលធីឌី ដែលបានសហការក្នុងការលើកស្ទួយវិស័យអប់រំកាយ និងកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ក្រុមហ៊ុន ណេសត្លេ (Nestle) បានជ្រើសរើសយកកុមារា កាស៊ីដេហ្វ វ៉ាស៊ូណាន់ (Dome) និងកុមារា ថានី ភីរិទ្ធ (KK)

យុវជនបឹងកេត៨​រូប​ ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ហ្វឹក​ហាត់​ត្រៀម AFF U19 Championship 2016

នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​១២ ខែ​សីហា​ ឆ្នាំ​២០១៦​នេះ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៩​ឆ្នាំ​ (U19) ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​តំណាក់កាល​ទី​១​ត្រៀម​ចូល​រួម​ប្រកួត​ AFF U19 Championship 2016 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​វៀតណាម​ នា​ខែ​ កញ្ញា​ខាង​មុខ​។

BKA Academy U-12 ចេញទៅហ្វឹកហាត់ជាមួយគ្រូ Academy របស់ Barcelona នៅ​សឹង្ហបុរី

យុវជនថ្នាលក្រោមអាយុ១២ឆ្នាំរបស់ក្រុមបឹងកេតអង្គរ៥រូបបានចេញទៅហ្វឹកហាត់ជាមួយគ្រូ Academy របស់ក្លិបយក្សអេស្ប៉ាញ FC Barcelona ដែលមកធ្វើការបោះជម្រុំហ្វឹកហាត់នៅប្រទេសសិង្ហបុរីរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី 21-24 ខែមិថុនា ឆ្នាំ 2016 នេះ។

យុវជន សួន សុភ័ក្ត្រា ត្រូវ​បាន​បញ្ជូលឈ្មោះក្នុងបញ្ជីឈុតធំត្រៀមជំនួបទល់ណាហ្គាវើល

ប្រធានក្រុមយុវជនបឹងកេតអង្គរកីឡាករ សួន សុភ័ក្ត្រា ត្រូវបានក្លិបដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីឈុតធំរួចរាល់ហើយមុនជំនួបទល់និងក្រុមណាហ្គាវើលក្នុងការប្រកួតពានរង្វាន់លីគកំពូលនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

Youth Competition: បឹងកេតអង្គរ(U19) 1-2 ភ្នំពេញក្រោន(U19)

លទ្ធផលក្នុងការប្រកួតជើងទី២ក្នុងពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅព្រឹកម៉ិញនេះ ក្រុមយុវជនបឹងកេតអង្គរ U-19 ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ យុវជនភ្នំពេញក្រោន U-19 ដោយលទ្ធផលប្រកៀកប្រកិត ១-២។

ក្រុម​យុវជន​បឹង​កេត​អង្គរ ៥នាក់ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​​ឈុត​ធំ

សួន សុភ័ក្ត្រា ជា វេស្លី ឃុន សេងថៃ អ៊ុយ វុត្ថា និង ឱ ភារុន គឺជាក្រុមយុវជនបឹងកេតអង្គរអាយុក្រោម ១៩ ឆ្នាំ ដែលមាន ឈ្មោះលេងក្នុងឈុតធំបឹងកេតអង្គរ។ លោក មាស កក្ដដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរ បានលើកឡើងថា ជារឿងល្អប្រសើរដែលក្លឹបផ្ដល់ឱកាសឱ្យយុវជន ហើយក៏ជាឱកាសដ៏ល្អ ដែលពួកគេអាចក្រេបជញ្ជក់យកបទពិសោធន៍ ពីរៀមច្បងនិងបង្ហាញសម្ថភាពលើវាលស្មៅក្នុង លីគកម្ពុជា។

Youth Competition: បឹងកេតអង្គរ(U19) 2-5 ក្រសួងការពារជាតិ(U19)

ក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានប្រកួតចាញ់ ក្រុមយុវជនក្រសួងការពារជាតិអាយុក្រោយម១៩ឆ្នាំ ដោយលទ្ធផល ២-៥ ក្នុងការប្រកួតពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅកីឡាដ្ឋាន RSN នាព្រឹកនេះ។

Youth Competition: បឹងកេតអង្គរ(U19) 2-2 ព្រះខ័នរាជស្វាយរៀង(U19)

នៅព្រឹកថ្ងៃអាទិត្យទី២២ខែឧសភានេះក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំបានប្រកួតស្មើ ២-២ ជាមួយយុវជនព្រះខ័នរាជស្វាយរៀងក្រោមអាយុ១៩ឆ្នាំ។

Random image
Random image
Random image