Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
យុវជន​​អាយុក្រោម ១៧​ឆ្នាំ​​បឹងកេត ​នឹង​​​ចូល​រួម​​​ពាន​រង្វាន់ KMH Cup U18 ឆ្នាំ​២០១៩

ក្រុមយុវជនថ្នាលអាយុក្រោម១៧ឆ្នាំរបស់យើង នឹងចូលរួមប្រកួតក្នុងពានរង្វាន់ KMH U18 League 2019 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ។

BK-U17

គួររំលឹកថា ពួកយើងបានធ្វើការជ្រើសរើសយុវជនរួចរាល់ហើយ ដោយគ្រោងនឹងធ្វើការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ ដូចនេះពួកគេនឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់មួយនេះ ។

នៅក្នុងពានរង្វាន់នេះផងដែរក៏នឹងមានសមាសភាពក្រុមយុវជនក្លិបដទៃផ្សេងទៀតរួមមាន ព្រះខ័នរាជស្វាយរៀង U18 វិសាខា U17 ខេអឹមអេច Academy U18 យុវជនកាហ្វេ U18 យុវជនអគ្គិសនីកម្ពុជា និង ភ្នំពេញក្រោន U17 ។

លក្ខន្តិកៈនៃកម្មវិធីប្រកួតគឺតម្រូវឱ្យក្រុមទាំងអស់ប្រកួតគ្នាទៅវិញទៅមកសន្សំពិន្ទុ ២ជុំ សរុប ១៤សប្តាហ៍ ។ បន្ទាប់មក ក្រុមចំណាត់ថ្នាក់លេខ ១ និង ២ ប្រកួតគ្នាពីរជើង រកក្រុមឈ្នះ រីឯក្រុមចំណាត់ថ្នាក់លេខ ៣ និង ៤ ប្រកួតគ្នាពីរជើង រកក្រុមឈ្នះ ដើម្បីប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ។

KHM U18 LEAGUE 2019

តាមកាលវិភាគដែលទទួលបាន យុវជនរបស់យើងនឹងធ្វើការប្រកួតបើកឆាក ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង U18 នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៤រសៀល នៅទីលាន KMH ៕

សម្រាប់កម្មវិធីប្រកួតលំអិត៖

KMH-CUP-Fixture_1

KMH-CUP-Fixture_2

KMH-CUP-Fixture_3

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM