គិតមកទល់នឹងពេលនេះ ការប្រកួតពានរង្វាន់ KMH CUP 2019 វគ្គជម្រុះក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ រវាងក្រុមយុវជនភ្នំពេញក្រោន និងក្រុមយុវជនវិសាខា ខណៈដែលក្រុមការពារជើងឯកឆ្នាំចាស់ យុវជនព្រះខ័នរាជស្វាយរៀង បានធ្លាក់ក្នុងវគ្គជម្រុះ ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះក្រុមទាំងពីរបានប្រកួតស្មើគ្នា ក្នុងលទ្ធផល ១-១ ហើយនឹងត្រូវកាត់សេចក្តីដោយប្រកួតជើងទីពីរម្តងទៀតនៅថ្ងៃសៅរ៍ សប្តាហ៍នេះ វេលាម៉ោង ២៥ ខែឧសភា វេលាម៉ោង ៤រសៀល ។
គួរបញ្ជាក់ថា ក្រុមដែលឈ្នះក្នុងវគ្គនេះ នឹងត្រូវឡើងទៅជួបយុវជនបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ KMH CUP 2019 ដែលនឹងធ្វើឡើងនៅថ្ងៃទី ១ ខែ មិថុនា វេលាម៉ោង ៤រសៀល៕
តើអ្នកគាំទ្រទាំងអស់គ្នាគិតថាក្រុមមួយណា នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ?
អត្ថបទទាក់ទង៖ កីឡាករថ្មី ២រូប នឹងចូលរួមជាមួយយុវជនបឹងកេត ត្រៀមវគ្គផ្តាច់ព្រ័ត្រ KMH CUP 2019