Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
គ្រូបង្គោលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ជុំវិញការចូលរួមពានរង្វាន់សហព័ន្ធ លើកដំបូង

លោកគ្រូ គង់ ចន្ថា គ្រូបង្គោលនៃក្រុមយុវជនបឹងកេត អាយុក្រោម ១៥ឆ្នាំ បានសម្តែងអារម្មណ៍រំភើប ក្រោយពីទទួលបានឱកាសដឹកនាំក្រុម ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជន ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំរដូវកាល ២០២០-២០២១នេះ។

pic-support-article2

ថ្លែងប្រាប់ក្រុមការងារព័ត៌មានរបស់គេហទំព័រក្លិប boeungketfc.com គ្រូបង្វឹកកាន់អជ្ញាបណ្ឌ C របស់ AFC រូបនេះនិយាយថា៖ “ ជាដំបូងខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលក្លិបបានផ្តល់ឱកាសឱ្យមកដឹកនាំក្រុមបឹងកេត U15 ដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំនេះ ” ។

លោកបន្តថា៖ “ ទោះបីពួកយើងទើបបង្កើតថ្មីពិតមែន ប៉ុន្តែយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ព្រោះក្នុងការប្រមូលផ្តុំហ្វឹកហាត់កន្លងមក កីឡាកររបស់យើងទាំងអស់បានបង្ហាញឆន្ទៈចង់ប្រកួត និងខិតខំប្រឹងហ្វឹកហាត់ ” ។

អតីតគ្រូជំនួយរបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ បង្ហាញអំពីមហិច្ឆតារបស់ខ្លួនក្នុងឆ្នាំដំបូងដែលដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំបឹងកេតថា៖ “ ចំពោះគោលដៅក្នុងពានរង្វាន់យុវជននេះ ខ្ញុំចង់ធ្វើឱ្យបានលទ្ធផលល្អ បើសិនជាអាចគឺឱ្យដល់វគ្គផ្តាច់ព្រ័ត្រ ឬលេខ១ កាន់តែល្អ ប៉ុន្តែយើងក៏មិនរំពឹងខ្ពស់ពេកនោះដែរ តែយើងនឹងខំឱ្យអស់ពីលទ្ធភាព ” ។

pic-support-article

មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ ចន្ថា ចង់ឃើញយុវជនរបស់ខ្លួន មានឱកាសបង្ហាញសមត្ថភាព មានការអភិវឌ្ឍ ព្រោះថាសម្រាប់ថ្នាលយុវជន រឿងដែលសំខាន់ជាងលទ្ធផលនោះគឺការអភិវឌ្ឍ ។

សូមបញ្ជាក់ថា យុវជនបឹងកេត ស្ថិតនៅក្នុងពូល ក ជាមួយយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, យុវជនកងយោធពលខេមរភូមិន្ទ, យុវជនភ្នំពេញក្រោន និងយុវជន ព្រះខ័នរាជស្វាយរៀង ។

“ ខ្ញុំយល់ថាពូលរបស់យើងគឺសុទ្ធតែក្រុមខ្លាំង និងមួយវិញទៀត យុវជនរបស់ពួកគេសុទ្ធតែមានបទពិសោធន៍ច្រើនជាងយើងដែលទើបបង្កើតថ្មី តួរយ៉ាងដូចយុវជនភ្នំពេញក្រោន និងក្រុមផ្សេងៗទៀត អញ្ចឹងគឺវាមិនងាយស្រួលនោះទេសម្រាប់យើងក្នុងការរកពិន្ទុក្នុងពូល ប៉ុន្តែពួកយើងនឹងខំប្រឹងយកជ័យជម្នះឱ្យបាន ” លោក គង់ ចន្ធា បានលើកឡើង ។

ខាងក្រោមគឺជាកាលវិភាគប្រកួតរបស់ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ក្នុងពានរង្វាន់សហព័ន្ធ រដូវកាល ២០២០-២០២១៖

pocari banner in-article

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM