Boeung Ket Football Club

FFC Youth Tournament U15 2020-2021

សហព័ន្ធបាល់ទាត់កម្ពុជា កំណត់កាលបរិច្ឆេទចាប់ផ្តើមការប្រកួតឡើងវិញ

នាព្រឹកថ្ងៃអង្គារ៍ ទី៥ ខែ មករា ឆ្នាំ ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីការដំណើរការឡើងវិញនៃការប្រកួតគ្រប់ប្រភេទរបស់ខ្លួនឡើងវិញ ដោយក្នុងនោះការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ អាយុ ក្រោម ១៨ឆ្នាំ និងការប្រកួតជម្រើសជើងឯកនារី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែ មករា តទៅ ។ គួរឱ្យដឹងថា ក្រុមបាល់ទាត់នារីក្លិបបឹងកេត កំពុងដំណើរការប្រកួតក្នុងពានរង្វាន់ជម្រើស ជើងឯកបាល់ទាត់នារី ដោយឆ្លងកាត់ការប្រកួតចំនួន៦សប្តាហ៍កន្លងទៅ ទទួលបានលទ្ធផល ស្មើ៣ប្រកួត និងបរាជ័យ ៣ប្រកួត ។ រីចំណែកឯក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ របស់យើងក៏កំពុងត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនរបស់សហព័ន្ធទាំង២កម្រិតដូចគ្នាផងដែរ បន្ទាប់ពីបានប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពកន្លងមក។ ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ បឹងកេត ស្ថិតនៅពូល ក រួមជាមួយ កំពង់ឆ្នាំង, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រីឯ យុវជនអាយុក្រោម ១៨ឆ្នាំវិញ ស្ថិតនៅពូល ខ ជាមួយ ភ្នំពេញក្រោន, […]

គ្រូបង្គោលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ជុំវិញការចូលរួមពានរង្វាន់សហព័ន្ធ លើកដំបូង

លោកគ្រូ គង់ ចន្ថា គ្រូបង្គោលនៃក្រុមយុវជនបឹងកេត អាយុក្រោម ១៥ឆ្នាំ បានសម្តែងអារម្មណ៍រំភើប ក្រោយពីទទួលបានឱកាសដឹកនាំក្រុម ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជន ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំរដូវកាល ២០២០-២០២១នេះ។ ថ្លែងប្រាប់ក្រុមការងារព័ត៌មានរបស់គេហទំព័រក្លិប boeungketfc.com គ្រូបង្វឹកកាន់អជ្ញាបណ្ឌ C របស់ AFC រូបនេះនិយាយថា៖ “ ជាដំបូងខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលក្លិបបានផ្តល់ឱកាសឱ្យមកដឹកនាំក្រុមបឹងកេត U15 ដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំនេះ ” ។ លោកបន្តថា៖ “ ទោះបីពួកយើងទើបបង្កើតថ្មីពិតមែន ប៉ុន្តែយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ព្រោះក្នុងការប្រមូលផ្តុំហ្វឹកហាត់កន្លងមក កីឡាកររបស់យើងទាំងអស់បានបង្ហាញឆន្ទៈចង់ប្រកួត និងខិតខំប្រឹងហ្វឹកហាត់ ” ។ អតីតគ្រូជំនួយរបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ បង្ហាញអំពីមហិច្ឆតារបស់ខ្លួនក្នុងឆ្នាំដំបូងដែលដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំបឹងកេតថា៖ “ ចំពោះគោលដៅក្នុងពានរង្វាន់យុវជននេះ ខ្ញុំចង់ធ្វើឱ្យបានលទ្ធផលល្អ បើសិនជាអាចគឺឱ្យដល់វគ្គផ្តាច់ព្រ័ត្រ ឬលេខ១ កាន់តែល្អ ប៉ុន្តែយើងក៏មិនរំពឹងខ្ពស់ពេកនោះដែរ តែយើងនឹងខំឱ្យអស់ពីលទ្ធភាព ” ។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ ចន្ថា ចង់ឃើញយុវជនរបស់ខ្លួន មានឱកាសបង្ហាញសមត្ថភាព […]

Random image
Random image
Random image
Random image