Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Fixtures & Result
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
កីឡាករបឹងកេតទាំង៧​​រូប​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​​​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​សឹង្ហបុរី ២-១​​

ក្រោយជួយឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះ ២-១ លើក្រុមសឹង្ហុបុរី ក្រុមកីឡាកររបស់បឹងកេតអង្គរទាំង៧រូបបានបង្ហាញពីចំណាប់អារម្មណ៍រៀងៗខ្លួនមកកាន់ boeungketfc.com យ៉ាងដូច្នេះថា៖

សុខ សុវណ្ណ ត្រូវបានលោក Lee Hae Hoon ផ្ដល់សេចក្ដីទុកចិត្តឲ្យរូបគេពាក់ស្លាកជាប្រធានក្រុមសម្រាប់ជំនួបម្សិលមិញ ប្រធានក្រុមរូបនេះរៀបរាប់ថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលគ្រូបង្វឹកផ្ដល់សេចក្ដីទុកចិត្តឲ្យខ្ញុំពាក់ស្លាកប្រធានក្រុមជម្រើសជាតិ ឈុតធំជាលើកទី២ ខ្ញុំគិតថាគាត់មានទំនុកចិត្តលើខ្ញុំខ្លាំង ទើបផ្ដល់កិត្តិយសនេះមកខ្ញុំ ដូច្នេះខ្ញុំនឹងប្រឹងប្រែងមិនឲ្យគាត់ខកបំណងឡើង ហើយរឹតតែរំភើបជាងនេះទៅទៀតគឺលទ្ធផលជ័យជំនះនេះតែម្ដង ដោយមិននឹកស្មានថាពួកយើងទាំងអស់គ្នាអាចធ្វើបានល្អបែបនេះ»។

12472494_1135596149816621_3366447417435719495_n

ចាន់ វឌ្ឍនាកា ជាអ្នកនាំសំណាងឲ្យកម្ពុជាក្រោយរូបគេសម្រេចគ្រាប់បាល់នាំមុខឲ្យកម្ពុជានៅនាទីទី ១៩ តាមរយៈការទាត់បាល់ពិន័យ ហ្វ្រីឃីខ បំប៉ោងសំណាញ់ទីយ៉ាងស្រស់ស្អាត ព្រមទាំងការបញ្ចូនបាល់គ្រាប់ទី២ ឲ្យមិត្តរួមក្រុមក្នុងម៉ោងបន្ថែមតង់ទី១ផងដែរ។ ក្រោយចប់ការប្រកួត វឌ្ឍនាកា ត្រូវបានប្រកាសឲ្យជាប់ជាកីឡាករល្អជាងគេ(Man of the Match) សម្រាប់ការប្រកួតនេះ។ កីឡាករដែលកំពុងកាន់កាប់តំណែងកំពូលតារាង Top Scorer ក្នុងលីគកំពូល២០១៦នេះបានថ្លែងថា «ខ្ញុំមានអារម្មណ៍ថារីករាយខ្លាំងបំផុតនៅពេលនេះ មិនមែនដោយសារតែការរកគ្រាប់បាល់បានឬបញ្ចូនបាល់ឲ្យមិត្តរួមក្រុម ឬការជាប់ជាកីឡាករល្អក្នុងការប្រកួតនោះទេ តែគឺជាការទទួលបានជ័យជំនះសម្រាប់ជាតិទាំងមូលទាំងម្ដង នេះជាលទ្ធផលជាប្រវត្តិសាស្ត្រ របស់យើង តែអ្វីដែលខ្ញុំមិនអាចភ្លេចនោះគឺ ការផ្ដល់ជាកំលាំងចិត្តពីអ្នកគាំទ្រទាំងអស់ពិសេសអ្នកដែលអញ្ជើញមកទស្សនាផ្ទាល់ ជាចំណែកសំខាន់បំផុតសម្រាប់ជ័យជំនះនៅថ្ងៃនេះ។

IMG_0709

ងាកមកកាន់ ស៊ូ  យ៉ាទី រស់ សំអឿន និង ហុង ផេង វិញបានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ការប្រកួតម្សិលមិញជាការប្រកួតដ៏អស្ចារ្យមួយ ហើយវាក៏ជាការប្រកួតមួយដ៏លំបាកផងដែរ ព្រោះកីឡាករខ្សែប្រយុទ្ធរបស់សឹង្ហបុរី សុទ្ធសឹងតែគ្រោះថ្នាក់ ពួកគេព្យាយាមលេងបាល់លើច្រើន ហើយទីលានមានសភាពរអិល ពិបាកក្នុងការការពារ និងអ្នកចាំទី តែយ៉ាងណាពួកយើង លេងយល់ចិត្តគ្នាបានល្អ ព្រោះធ្លាប់លេងជាមួយគ្នាច្រើនទាំងនៅក្នុងក្លិបនិងជម្រើសជាតិ។

IMG_0622 IMG_0631

ជាមួយគ្នានេះដែរ កីឡាករ ឃួន ឡាបូរ៉ាវី និង លី វ៉ាហេទ ក័៏បានសម្ដែងការកោតសរសើរចំពោះ មិត្តរួមក្រុមទាំងអស់ ដែលខិតខំប្រឹងប្រែង សម្រាប់ការប្រកួតនេះ ត្បិតថាកីឡាករទាំងពីរពុំបានបង្ហាញវត្តមានក្នុងការប្រកួតនេះក៏ដោយ តែក៏ជាចំណែកសំខាន់ ហើយក៏សុំថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានផ្ដល់ជាកំលាំងចិត្តមិនថា ក្ដៅ ឬ ភ្លៀង យ៉ាងណាគឺនៅតែពុំពារចាំគាំទ្រ និង លើកទឹកចិត្តជានិច្ច។

DSC_3161

DSC_3155

លទ្ធផលជ័យជំនះ ២-១ របស់កម្ពុជាលើសឹង្ហបុរី បានក្លាយជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាខណៈ ៤៤ ឆ្នាំមុនកម្ពុជាធ្លាប់ឈ្នះសឹង្ហបុរី ៣-០ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧២ នាព្រឹត្តិការណ៍រំឭកខួបទីក្រុងហ្សាកាតា នៅប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM