ក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានប្រកួតចាញ់ ក្រុមយុវជនក្រសួងការពារជាតិអាយុក្រោយម១៩ឆ្នាំ ដោយលទ្ធផល ២-៥ ក្នុងការប្រកួតពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅកីឡាដ្ឋាន RSN នាព្រឹកនេះ។
គ្រាប់បាល់ ២ គ្រាប់របស់ក្រុមយុវជនបឹងកេតអង្គររកបានដោយកីឡាករខ្សែបម្រើរពាក់លេខ១១ ឱ ភារុណ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធពាក់លេខ៧ ឃុន សេងថៃ ចំណែក៥គ្រាប់របស់ក្រុមយុវជនក្រសួងការពារជាតិវិញរកបានដោយកីឡាករ សុខ ហៀង ៣គ្រាប់ ជឿន ពិសិដ្ឋ និង មុត បូរី ម្នាក់១គ្រាប់។
វីដេអូកាល Highlight ស្ដីពីការប្រកួត
តារាងពិន្ទុ
Team | MP | W | D | L | GF | GA | GD | Pts |
ភ្នំពេញក្រោន U19 | 3 | 3 | 0 | 0 | 15 | 1 | 14 | 9 |
ព្រះខ័នរាជស្វាយរៀង U19 | 3 | 1 | 1 | 1 | 8 | 7 | 1 | 4 |
ក្រសួងការពារជាតិ U19 | 3 | 1 | 0 | 2 | 7 | 16 | -9 | 3 |
បឹងកេតអង្គរ U19 | 3 | 0 | 1 | 2 | 4 | 10 | -6 | 1 |
ការប្រកួតជើងទី២និងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយក្នុងនោះយុវជនបឹងកេតអង្គរត្រូវជួបជាមួយម្ចាស់ផ្ទះយុវជនភ្នំពេញក្រោននៅថ្ងៃទី ៤ ខែមិថុនាខាងមុខ។
តារាងការប្រកួតចុចត្រង់នេះ: យុវជនបឹងកេតអង្គរចូលរួមប្រកួតពាន Youth Competition
រូបភាព៖ Smart Youth Competition Page