លទ្ធផលក្នុងការប្រកួតជើងទី២ក្នុងពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅព្រឹកម៉ិញនេះ ក្រុមយុវជនបឹងកេតអង្គរ U-19 ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ យុវជនភ្នំពេញក្រោន U-19 ដោយលទ្ធផលប្រកៀកប្រកិត ១-២។
ក្រុមយុវជនបឹងកេតអង្គររកបានមួយគ្រាប់ដោយកីឡាករ ឱ ភារុណ ចំណែកពីរគ្រាប់របស់ក្រុមយុវជនភ្នំពេញក្រោនរកបានដោយកីឡាករ យ៉ើ សាហ្វី និងកីឡាករ ម៉ៅ ពិសិដ្ឋ។
ការប្រកួតបន្ទាប់ក្រុមយុវជនបឹងកេតអង្គរត្រូវជួបជាមួយក្រុមយុវជនព្រះខ័នរាជស្វាយរៀងនៅថ្ងៃអាទិត្យទី ១២ ខែមិថុនា វេលាម៉ោង៨ព្រឹក។
តារាងការប្រកួតចុចត្រង់នេះ: យុវជនបឹងកេតអង្គរចូលរួមប្រកួតពាន Youth Competition
រូបភាព៖ Smart Youth Competition Page