Boeung Ket Football Club

Cambodian League 2016

ក្លិបបឹងកេតអង្គរសូមប្រកាសអំពីការចែកផ្លូវគ្នាជាមួយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា នៅថ្ងៃនេះ

គ្រប់​ៗ​គ្នា​នៅ​ក្លិប​បឹងកេត​អង្គរ​សូម​អរគុណ​ដល់​លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា ចំពោះ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជោគជ័យ​របស់​ក្លិប​អំឡុង​ពេល​២​រដូវកាល​ចុង​ក្រោយ​នេះ​ ដោយ​យើង​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​ និង រង​ជើង​ឯ​ក​ក្នុង​ពាន​រង្វាន់​អន្ដរជាតិ​ Toyota Mekong Club Championship 2015​

ប្រាក់ សុវណ្ណារ៉ា និងកូនក្រុម និយាយអ្វីខ្លះ ក្រោយ Yuya របួស?

ខ្សែ​បម្រើ​បឹងកេត​អង្គរ​ Yuya Wada នឹង​ខក​ខាន​បង្ហាញ​ខ្លួន​លើ​ទីលាន​សម្រាប់​គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​រដូវកាល​២០១៦​នេះ​ ដោយ​សារ​របួស​កជើង​ដែល​ទទួល​រង​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រសួង​ការពារជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដា​កន្លង​មក​។ ជុំវិញ​បញ្ហា​នេះ​ លោក ប្រាក់ សុវណ្ណារ៉ា បាន​លើក​ឡើង​ថា​...

Yuya Wada ត្រូវ​អវត្តមាន​រហូត​ចប់​រដូវ​កាល​ក្រោយ​ប៉ះ​ទង្គិច​ជា​មួយ​ខ្សែការពារទ័ព

ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​ Yuya Wada នឹង​ត្រូវអវត្តមាន​​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង​ ដោយ​សារ​​របួស​ កជើង​​ ក្រោយ​​​ការ​ប៉ះ​ទង្គិច​ជា​មួយ​កីឡាករ​ សរ ពិសិដ្ធ របស់​ក្រសួង​ការ​ពារ​ជាតិ​។

លោក ប្រាក់ សុវណ្ណារ៉ា កំណត់គោលដៅក្រុម​សារជាថ្មី ក្រោយ​រកបាន​ ៩ ពិន្ទុ​

លោក ប្រាក់ សុវណ្ណារ៉ា បានកំណត់គោលដៅសម្រាប់ក្រុមសារជាថ្មី ក្រោយទទួលបាន ៩ ពិន្ទុពីការប្រកួត៣លើកដំបូងក្នុងជើងទី២នៃពានរង្វាន់លីគកំពូលកម្ពុជា។

MCL ជើងទី២បឹងកេតអង្គរ ស៊ី អាស៊ីអឺរ៉ុប 5-0

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា MCL សប្ដាហ៍ទី ១០ ជើងទី២ រវាងបឹងកេត និង អាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ បានបញ្ចប់ហើយ ដោយបឹងកេត យកឈ្នះ៥-០។ ក្នុងជ័យជំនះ បឹងកេត បានឈរនៅលេខ ២ បណ្ដោះអាសន្ន មាន ២៧ ពិន្ទុ ស្មើក្រុមកំពូលតារាង ក្រសួងការពារជាតិ។

ក្រុម​យុវជន​បឹង​កេត​អង្គរ ៥នាក់ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​​ឈុត​ធំ

សួន សុភ័ក្ត្រា ជា វេស្លី ឃុន សេងថៃ អ៊ុយ វុត្ថា និង ឱ ភារុន គឺជាក្រុមយុវជនបឹងកេតអង្គរអាយុក្រោម ១៩ ឆ្នាំ ដែលមាន ឈ្មោះលេងក្នុងឈុតធំបឹងកេតអង្គរ។ លោក មាស កក្ដដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរ បានលើកឡើងថា ជារឿងល្អប្រសើរដែលក្លឹបផ្ដល់ឱកាសឱ្យយុវជន ហើយក៏ជាឱកាសដ៏ល្អ ដែលពួកគេអាចក្រេបជញ្ជក់យកបទពិសោធន៍ ពីរៀមច្បងនិងបង្ហាញសម្ថភាពលើវាលស្មៅក្នុង លីគកម្ពុជា។

MCL សប្ដាហ៍ទី៧: វីដេអូបឹងកេតឈ្នះប៉ូលីស ៧-១ ម្សិលមិញ

ការប្រកួតបាល់ទាត់លីគកំពូលសប្ដាហ៍ទី៧បានបញ្ចប់ក្នុងនោះបឹងកេតបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល៧ទល់នឹង១ ប្រធានក្រុម ឃួន ឡាបូរាវី រកបាន៤គ្រាប់ម្នាក់ឯង ខណៈចាន់ វឌ្ឍនាកា រកបាន២គ្រាប់ ចំណែក Bata រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនក្រោយផ្ទេរមកកាន់បឹងកេតនៅរដូវកាលនេះ។

Random image
Random image
Random image