Boeung Ket Football Club

[Friendly Match] បឹងកេត ប្រកួតឈ្នះនគរបាលជាតិ ខណៈគ្រូបង្គោល គឹម ភក្តី ពន្យល់ពីគន្លឹះមួយចំនួន

កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកួតមិត្តភាពសមជាមួយនឹងក្រុមនគរបាលជាតិ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ដោយយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២ ។

៣គ្រាប់របស់បឹងកេត សំរេចបានដោយកីឡាករ កម្ពុជា ទាំង៣គ្រាប់ រួមមាន ម៉ាត់ នូរុណ ២គ្រាប់ម្នាក់ឯង នាទី ៨ និង ២៧ ខណៈ ឱ ភារុណ រកបាន ១គ្រាប់ នៅនាទី ១៥ ។

pic-support-article

ជុំវីញលទ្ធផលឈ្នះក្នុងការប្រកួតមិត្តភាពនេះ លោក គ្រូ គឹម ភក្តី ដែលជាគ្រូបង្គោលក្លិបបឹងកេត បានពន្យល់ថា៖ “ ការប្រកួតម្សិលមិញនេះ គឺជាការរៀបចំលក្ខណៈឆ្ពោះទៅរកការប្រកួតលីគកំពូលកម្ពុជា ជើងទីមួួយ នៅដើមខែមីនាខាងមុខ អញ្ចឹងការលេងម្សិលមិញគឺខុសប្លែកពីពេលលេង Pre-Season ព្រោះពេល Pre-Season យើងផ្តោតលើការតេស្តកីឡាករម្នាក់ៗ ថាតើពួកគាត់អាចបំពេញតួនាទីណាមួយបានច្បាស់លាស់ អញ្ចឹងការសមចាប់ពីពេលនេះតទៅ គឺយើងព្យាយាមផ្តោតទៅលើបច្ចេកទេស និងការលេងជាក្រុម អញ្ចឹងហើយទើបយើងឃើញថាការលេងរបស់យើងម្សិលមិញនេះ វាល្អប្រសើរជាងកាលពី Pre-Season ”

គួរឱ្យដឹងថា ក្នុងការប្រកួតមិត្តភាពកន្លងមក មុនបើករដូវកាលថ្មី ក្លិបបឹងកេត ទទួលបានលទ្ធផលដូចជា៖
– កងយោធពលខេមរភូមិន្ទ ២-២ បឹងកេត
– ភ្នំពេញក្រោន ៤-១ បឹងកេត
– បឹងកេត ១-២ នគរបាលជាតិ [ CAMBODIA AIRWAYS CUP ]
– បឹងកេត ២-១ អគ្គិសនីកម្ពុជា [ CAMBODIA AIRWAYS CUP ]
– បឹងកេត ២-៣ អាស៊ីអឺរ៉ុប យូណាយធីត [ CAMBODIA AIRWAYS CUP ]
– បឹងកេត ៣-២ នគរបាលជាតិ

តាមគម្រោង លោកគ្រូ គឹម ភក្តី បង្ហើបថានឹងមានការប្រកួតមិត្តភាពសមចំនួន ២លើកទៀត មុនចាប់ផ្តើមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ដោយទំនងជានឹងជួបជាមួយ កងយោធពលខេមរភូមិន្ទ និង ព្រះខ័នរាជស្វាយរៀង នៅចុងខែកុម្ភៈនេះ ៕