ក្រោយការជួបប្រជុំជាមួយនឹងក្រុមទាំងបួន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានបញ្ចប់ការចាប់ឆ្នោតផ្គូរផ្គងគូរប្រកួត ដោយក្នុងនោះ បឹងកេត នឹងត្រូវជួប វិសាខា ។
ការប្រកួតនឹងមិនប្រើប្រាស់រូបមន្តប្តូរទឹកដីឡើយ ដោយ ពួកយើង នឹងប្រកួតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាច ។
គ្រូបង្វឹក ហៅ សុជាតិ បានបង្ហាញអារម្មណ៍ក្នុងការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថា៖ ” ចំពោះការឆ្លងផុតទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព័ត្រ គឺទាំងថា្នក់ដឹកនាំ ក្រុមការងារ ព្រមទាំងកីឡាករទាំងអស់គឺមានចិត្តសប្បាយរីករាយ តែទទឹមនឹងនេះ ក៏យើងត្រូវការរៀបចំអោយល្អដែរ ដោយសារឆ្លងការប្រកួតជាមួយសូលទីឡូអង្គរហើយ យើងមើលឃើញចំណុចខ្វះខាតច្រើនមែនទែន ” ។
លោកគ្រូបន្តថា៖ ” ចំពោះការចាប់ឆ្នោតវិញគឺយើងមិនមានអ្វីត្រូវគិតទេ ប៉ះក្រុមណាក៏បានដែរ ពីព្រោះគ្រប់ក្រុមដែលបានមកដល់វគ្គនេះគ្មានក្រុមណាអន់ទេ “ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីនេះ ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាចផងដែរ ៕
មុនការប្រកួតដ៏សំខាន់នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ប្រធានក្រុមរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ ហុង ផេង បាននិយាយអំពីលទ្ធផលក្នុងទឹកដីប៉ុន្មានប្រកួតកន្លងមក ថាក្រុមធ្វើបានល្អ តែខ្វះសំណាង និងការផ្តោតអារម្មណ៍នៅចុងម៉ោងនៃការប្រកួតទាំងនោះ។
ហុង ផេង៖ “ ប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមយើងធ្វើបានល្អច្រើន តែយើងអត់មានសំណាង ២ប្រកួតដោយស្មើជាមួយនឹង អង្គរថាយហ្គឺរ និង វិសាខា ដែលរបូតគ្រាប់បាល់ធ្វើឱ្យគេតាមស្មើយើងវិញ ” ។
ចំពោះការប្រកួតទល់នឹងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅក្នុងទឹកដី នាថ្ងៃសៅរ៍នេះ ខ្សែការពារដ៏រ៉ឹងមាំរបស់យើង ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ “ ខ្ញុំគិតថា ក្រុមរបស់យើងនឹងធ្វើបានល្អ ហើយយើងនឹងព្យាយាមកែនូវចំណុចខ្វះខាត ដែលពួកយើងធ្វើប្រហែសនៅចុងម៉ោងឱ្យគូប្រកួតគេតាមស្មើយើង ” ។
អំពីកំណត់ត្រាដ៏ល្អរបស់ព្រះខ័នរាជស្វាយរៀង ដែលមិនទាន់ស្គាល់បរាជ័យក្នុង២០ប្រកួតកន្លងមក ហុង ផេងបានបញ្ជាក់ថា៖ “ គេមិនដែលចាញ់ នឹងមិនផ្តល់សម្ពាធដល់យើងឡើយ តែពួកគេទៅវិញទេ ដែលមានសម្ពាធ ព្រោះពួកគេត្រូវការការពារកំណត់ត្រារបស់គេ ” ។
គួររំលឹកថា បឹងកេត ជួបជាមួយព្រះខ័នរាជស្វាយរៀង កាលពីជើងទី១ នៅទឹកដីស្វាយរៀង ដោយលទ្ធផល ២ ទល់នឹង ២ ដែលក្នុងនោះ ២គ្រាប់របស់យើង រកបានដោយកីឡាករ Purcino Eduardo និង ឃួន ឡាបូរ៉ាវី ។
កុំភ្លេច ការប្រកួតសប្តាហ៍ទី ២១នេះ ក្រុមទាំងពីរ នឹងជួបគ្នានៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ និងមានផ្សាយផ្ទាល់ដោយ BTV ៕
កាលពីថ្ងៃអាទិត្យ ទី១៧ ខែ សីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងជំនួប សប្តាហ៍ទី២០ នៃពានរង្វាន់លីគកំពូលកម្ពុជា ដែលជាការជួបប្រកួតទល់នឹង ក្រុម វិសាខា ក្លិបបាល់ទាត់បឹងកេត របស់យើង បានរៀបចំឲ្យមានការចូលរួមវិភាគទានសប្បុរសធម៌តាមរយៈការរៃអង្គាសប្រាក់ ពី បងប្អូនអ្នកទស្សនា ដែលអញ្ជើញចូលរួម ទស្សនា ការប្រកួតផ្ទាល់នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ។
ប្រអប់មូលនិធិ ដែលក្លិបបាន ដាក់ នូវច្រកចូលទៅកាន់កន្លែងអង្គុយទស្សនា
គោលបំណងនៃការរៃអង្កាសប្រាក់នេះ គឺដើម្បីជួយដល់ក្មេងៗក្រីក្រ សិស្សសាលាដែលខ្វះខាតសម្ភារៈសិក្សាដូចជា សៀវភៅ ប៊ិច កាតាប សម្លៀកបំពាក់ ជាដើម ទុរគតជននានា និងជាពិសេសជនរងគ្រោះដោយគ្រោះធម្មជាតិក៏ជាគោលដៅនៃជំនួយរបស់យើងផងដែរ។ ដូចដែលកន្លងមក ក្លិបធ្លាប់បាន រៀបចំនូវ កម្មវិធី សប្បុរស ធម៌ដោយលើកទី១ ក្លិបបានចូលរួមជួយទៅ ដល់ក្មេងៗដែលសម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ និងក្រោយមកទៀត បានផ្តល់ជំនួយទៅដល់ជនរងគ្រោះ ដោយសារទឹកជំនន់ចំនួន ២០០គ្រួសារ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយក្លិបនឹងបន្ដសកម្មភាពសប្បុរសធម៌ទាំងនេះជាបន្ដបន្ទាប់ទៀត។
អ្នកស្រី ពុធ ធីតា បានបន្ថែមថា៖ ” ដោយសារកីឡដ្ឋានរបស់យើង នៅមិនទាន់រួចរាល់ជាផ្លូវការនូវឡើយ ហើយយើងក៏មិនទាន់លក់សំបុត្រចូលទស្សនាផងនោះ ដូចនេះយើងក៏បាន បង្កើតនូវការ ដាក់ ប្រអប់ មូលនិធិ សប្បុរសធម៌ជំនួសវិញ ដូចនេះអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរីហើយ ថែមទាំងអាចចូលរួម ថវិកាក្នុងមូលនិធិសប្បុរសធម៌យើង ថែមទៀតផង ” ទោះបីតិចក្ដីច្រើនក្ដី តែវាជាទំហំទឹកចិត្តដែលពុំអាចកាត់ថ្លៃបាន។
ដោយសង្កេតឃើញថា បងប្អូន និង សប្បុរសជននានា ជាច្រើនដែលពុំបានអញ្ជើញមកទស្សនាការប្រកួតដោយផ្ទាល់នៅកីឡដ្ឋានរបស់យើងហើយមានបំណងក្នុងការ ចូលរួម កម្មវិធី សប្បុរសធម៌ របស់ក្លិប ដូច្នេះអាចចូលរួមតាមរយៈប្រតិបត្តិការរបស់ធនាគារ ដែលមានដូចខាងក្រោម៖
ABA’ Bank Account number : 000449222
ABA’ Bank Account Name : Boeung ket Football Club Association
កម្មវិធីសប្បុរសធម៌របស់យើងនាពេលកន្លងមក
កម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ» លើកទី២
ក្រុមបាល់ទាត់បឹងកេត នឹងធ្វើការប្រកួតសប្តាហ៍ទី២០ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ទល់នឹងក្រុមបាល់ទាត់វិសាខា នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា នាទីលានកីឡដ្ឋានខេមបូឌាអ៊ែវ៉េ វេលាម៉ោង ៣និង៣០នាទីរសៀល។
គ្រូបង្វឹក ហៅ សុជាតិ បានបង្ហាញចំណាប់អារម្មណ៍អំពីការត្រៀមខ្លួនប្រាប់ក្រុមការងារ boeungketfc.com ថា៖ “ ការរៀបចំខ្លួនរបស់យើងមកដល់ពេលនេះ គឺមានបញ្ហាតិចតួច ដោយសារយើងទើបប្រកួតជាមួយសូលទីឡូក្នុងពានរង្វាន់សម្តេច ហ៊ុនសែន ពាក់កណ្តាលសប្តាហ៍នេះ តែវាមិនប៉ះពាល់ដល់ការប្រកួតទល់នឹងវិសាខានោះទេ ” ។
គួររំលឹកថា សម្រាប់ជំនួនរវាងបឹងកេត ទល់នឹងវិសាខា កាលពីជើងទី១ នៅកីឡដ្ឋានវិសាខា បានបញ្ចប់ទៅក្នុងលទ្ធផល បឹងកេត ២-៣ វិសាខា។ គ្រានោះខ្សែប្រយុទ្ធ Eduado Purcino រកគ្រាប់បាល់នាំមុខឱ្យយើង និង កីឡាករ ឃួន ឡាបូរ៉ាវី រកគ្រាប់តាមពីក្រោយ។
ចំពោះក្តីរំពឹងអំពីលទ្ធផលក្នុងការប្រកួតជើងទី២នេះ លោក ហៅ សុជាតិ អះអាងថា៖ ” ចំពោះជោគជ័យ ឬមិនបាន យើងមិនទាន់អាចនិយាយបានទេ ទាល់តែចប់ ៩០នាទី ទើបដឹងដោយសារ វិសាខា ប៉ុន្មានប្រកួតចុងក្រោយ ពួកគាត់ធ្វើបានល្អមែនទែន តែពួកយើងតាំងចិត្ត និងបានត្រៀមខ្លួនរួចហើយ ទោះជាមិនបានឈ្នះ ក៏យើងមិនឱ្យចាញ់ក្នុងទឹកដីខ្លួនឯងឡើយ ” ។
សូមជម្រាបថា ការប្រកួតនឹងមានផ្សាយផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ BTV ស្របពេលដែលអ្នកទស្សនា នឹងបើកឱ្យចូលដោយសេរី ក្នុងចំនួនមួយបានកំណត់ ៕
យុវជនរបស់សាលាបាល់ទាត់បឹងកេត អាយុក្រោម១៤ឆ្នាំ នឹងចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិមួយ នៅចុងសប្តាហ៍នេះ គឺថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ដោយបឹងកេត ត្រូវបានចាប់ឆ្នោតចូលក្នុងពូល B ដែលនឹងត្រូវជួបជាមួយក្រុម U14 GFA A (សិង្ហបុរី) U14 Prak Academy, U14 AI Samurai FC ។
តាមលក្ខន្តិកៈនៃការប្រកួតគឺ ក្រុមក្នុងពូលនិមួយៗ ត្រូវប្រកួតគ្នាទៅវិញទៅមក ចំនួន៣ប្រកួត ដោយក្នុង ១ប្រកួតមានពេលវេលា ១៥នាទី ដោយចាប់ផ្តើមពីម៉ោង ៧:៣០នាទីព្រឹកតទៅ នៅទីលានបាល់ទាត់ AUPP ។
បើកឆាកការប្រកួត យុវជនបឹងកេត នឹងត្រូវជួបជាមួយ AI Samurai FC វេលាម៉ោង ៧:៣០នាទីព្រឹក ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិនីហ្សេរីយ៉ា Oloyede Idowu Adegoke ។ ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករបឹងកេតសរុប ១៩រូប៖
បញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម១៤ឆ្នាំសាលបាល់ទាត់បឹងកេត |
||
ល.រ |
ឈ្មោះ |
តួនាទី |
១ |
ទូច សេងឡុង |
ចាំទី |
២ |
ស្រេង ម៉ានិតសត្យា |
ចាំទី |
៣ |
ហេង ចាន់មរតកបញ្ញា |
ការពារ |
៤ |
ពៅ គីមវីន |
ការពារ |
៥ |
ហេង ផារ៉ុង |
ការពារ |
៦ |
សៅ ប៉ូលីន |
ការពារ |
៧ |
ម៉ុង សុគន្ធបញ្ញាម៉ូនិន |
ការពារ |
៨ |
ស៊ឺ ម៉េងឃាង |
ការពារ |
៩ |
ហ៊ី ត្លែ |
ការពារ |
១០ |
លឹម បញ្ញាបុត្រ |
បំរើ |
១១ |
ពន្លក ចន្ទសក្តា |
បំរើ |
១២ |
ប៉ៅ គីមហួរ |
បំរើ |
១៣ |
ជា ហេង |
បំរើ |
១៤ |
Rin Horsuiro |
បំរើ |
១៥ |
ប៉ិល សុសីហរាជ |
ប្រយុទ្ធ |
១៦ |
វ៉ាស៊ុណាន់ កៈសិដេជ |
ប្រយុទ្ធ |
១៧ |
ជឹម រីតាបណ្ឌិត |
ប្រយុទ្ធ |
១៨ |
នៅ ប៊ុនណាត |
ប្រយុទ្ធ |
១៩ | C.J |
ប្រយុទ្ធ |
ខ្សែការពារវ័យក្មេងមួយរូបរបស់ក្លិបបឹងកេត កីឡាករ ស្លេះ ស៊េន ទទួលបានការភ្ញាក់ផ្អើល និងសរសើរ ពីគ្រូបង្វឹក និងអ្នកគាំទ្រ នូវទម្រង់លេងរបស់ខ្លួន ក្នុងការបង្ហាញខ្លួនប៉ុន្មានប្រកួតចុងក្រោយឱ្យក្លិប ។
នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ boeungketfc.com កីឡាករវ័យ ២១ឆ្នាំរូបនេះ បាននិយាយថា៖ ” ខ្ញុំសប្បាយចិត្តបង ដែលមានឱកាសបានចូលលេងវិញក្រោយអវត្តមានមួយរយៈ ហើយក៏រីករាយដែលបានជួយឱ្យក្រុមឈ្នះ ” ។
តើប្អូនមានដឹងទេថា មានអ្នកគាំទ្រជាច្រើនកោតសរសើរចំពោះសមត្ថភាពរបស់ប្អូន ?
ស៊េន៖ ” ចំពោះខ្ញុំ ឱ្យតែមានឱកាសលេង គឺខ្ញុំនឹងព្យាយាមលេងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យក្រុមឈ្នះគ្រប់ប្រកួត ហើយខ្ញុំក៏អត់ដឹងថាមានអ្នកគាំទ្រដែលពេញចិត្តការលេងរបស់ខ្ញុំក្នុងប៉ុន្មានប្រកួតចុងក្រោយនេះដែរ តែខ្ញុំប្តេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីក្រុម និងអ្នកគាំទ្រ ” ។
តើមាននរណាខ្លះជំរុញទឹកចិត្ត និងលើកទឹកចិត្តប្អូន ?
ស៊េន៖ “ មានមិត្តរួមក្រុម រៀមច្បង និងលោកគ្រូ ដែលជំរុញទឹកចិត្តឱ្យខ្ញុំខិតខំប្រឹងហ្វឹកហាត់ ជាកត្តាចម្បងឱ្យខ្ញុំដល់ចំណុចនេះ តែខ្ញុំនឹងនៅតែបន្តធ្វើវា ដើម្បីបានលេង ១១នាក់ដំបូង ច្រើនជាងនេះទៅទៀត ” ។
ដែលគិតថានឹងខំប្រឹងដើម្បីមានឱកាសជាប់ក្រុមជម្រើសជាតិដែរឬទេ?
ស៊េន៖ ” គោលដៅខ្ញុំក្នុងការប្រកួត ខ្ញុំប្តេជ្ញាចិត្ត ដើម្បីឱ្យក្លិបរបស់ខ្ញុំទទួលបានជ័យជម្នះក្នុងការប្រកួត ហើយចំពោះរឿងជាប់ជម្រើសជាតិ គឺស្ថិតលើការមើលឃើញរបស់គ្រូជម្រើសជាតិ ” ។
គ្រូបង្វឹក និយាយបែបណាចំពោះសមត្ថភាព ស្លេះ ស៊េន ?
ចំពោះទម្រង់លេងរបស់ ស្លេះ ស៊េន គ្រូបង្វឹករបស់បឹងកេត លោក ហៅ សុជាតិ ក៏បានស្ញប់ស្ញែងចំពោះកីឡាកររូបនេះផងដែរថា ” ការសង្គេតមើលរបស់ខ្ញុំ ប៉ុន្មានប្រកួតនេះ គាត់ធ្វើបានល្អមែនទែន ថ្វីត្បិតតែគាត់ក្មេង តែឥលូវសមត្ថភាពគាត់ ស្ទើរតែដូចទៅនឹងកីឡាករចាស់ៗដូច ស៊ុន សុវណ្ណរិទ្ធី ជាដើម ហើយចង់ឱ្យគាត់ប្រឹងបន្ថែមទៀត ក្នុងវ័យនេះ ” ។
គួររំលឹកថា ស្ល៉េះ សេន ទទួលបានការបង្ហាញខ្លួនជម្រើស ១១នាក់ដំបូង ៣ប្រកួតចុងក្រោយឱ្យបឹងកេត ក្នុងនោះ ប្រកួតទល់នឹងអង្គរថាយហ្គឺរ ប្តូរចេញនៅនាទី ៨២ និង ប្រកួតជាមួយកំពង់ចាម និង ក្រសួងការពារជាតិ គេបានលេងពេញ៩០នាទីតែម្តង ៕
រយៈពេល ២សប្តាហ៍នៅមជ្ឍមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្នុងការចូលរួមសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់បាល់ទាត់កម្រិត C ( C License ) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាករ ឃួន ឡាបូរ៉ាវី ស៊ុន សុវណ្ណរិទ្ធី និងគ្រូបង្ហាត់ លោក ណាង ប៊ុនណេង របស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៦ឆ្នាំ ទទួលបានជោគជ័យ ។
ក្រោយការទទួលបានវិញ្ញាប័នបត្រ ក្នុងនាមជាគ្រូបង្ហាត់បាល់ទាត់កម្រិត C នេះ កីឡាករឃួន ឡាបូរ៉ាវី បានសម្តែងអារម្មណ៍របស់ខ្លួនប្រាប់ boeungketfc.com ថា៖ “ នេះគឺជាជំហ៊ានថ្មីមួយបន្ទាប់ពីអាជីពជាកីឡាករ ហើយខ្ញុំមានអារម្មណ៍សប្បាយខ្លាំង ដែលបានចូលរួមក្នុងវគ្គសិក្សាដ៏ល្អមួយនេះ ដោយបានចែករំលែក និងសិក្សាពីលោកគ្រូៗមកពីតាមបណ្តាក្លិប និងខេត្តមួយចំនួន ក៏ដូចជាទទួលបានមេរៀនថ្មីៗពីសំណាក់គ្រូឧទ្ទេសរបស់សហព័ន្ធផងដែរ “ ។