Boeung Ket Football Club

កីឡាករ ៣រូបរបស់យើង ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែ កញ្ញា ឆ្នាំ២០១៩នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមសរុប ២៦រូប ដើម្បីត្រៀមហ្វឹកហាត់មុនការប្រកួតវគ្គជម្រុះ World Cup 2022 និង AFC Asian Cup 2023 ដោយក្នុងនោះមានវត្តមានកីឡាកររបស់ក្លិបបឹងកេតចំនួន ៣រូប រួមមាន អ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ និង សេត រ៉ស៊ីប ។

71673400_2477174239186736_1466872219396210688_o

អ្នកទាំងបី នឹងត្រូវចូលរួមហ្វឹកហាត់ជាមួយកីឡាករមកពីក្លិបដទៃទៀតក្នុងបញ្ជីឈ្មោះកីឡាករបឋមនេះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Felix Dalmas ។

DSC_5715

សូមបញ្ជាក់ថា កម្ពុជា នឹងមានបេសកកម្មចំនួន ២ប្រកួតក្នុងខែតុលាខាងមុខនេះ ដោយត្រូវធ្វើដំណើរទៅប្រកួតជាមួយជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី ១០ ខែតុលា និងត្រឡប់មកធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី ១៥ ខែតុលា ៕

INJURY NEWS: ចាន់ វឌ្ឍនាកា ទទួល​រង​របួស​ កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​

ចាន់ វឌ្ឍនាកា ត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗ និងជំនួសដោយកីឡាករ Eduardo វិញដោយបញ្ហារបួសជង្គង់ដែលកើតឡើងក្នុងអំឡុងការប្រកួតទល់នឹងក្រុមណាហ្គាវើល ក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី២៣ កាលពីម្សិលមិញនៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ។

ការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើ ១:១ វឌ្ឍនាកា ជាអ្នករកគ្រាប់បាល់តាមស្មើឲ្យយើងវិញដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៣៧នៃការប្រកួតក្រោយ Kipson របស់ ណាហ្គាវើលសម្រេចបាល់ពិន័យ១១ម៉ែត្រនេះដូចគ្នាតាំងពីនាទី១៣។

3

ជុំវិញស្ថានភាពរបួសរបស់កីឡាកររូបនេះ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យប្រចាំក្លិបបានបញ្ជាក់ថា វឌ្ឍនាកា ទំនងត្រូវសម្រាកព្យាបាលរបួសយ៉ាងតិចពី ២ទៅ៣សប្ដាហ៍ប្រសិនបើលទ្ធផល នៃការពិនិត្យបង្ហាញថាពុំមានអការៈធ្ងន់ធ្ងរខ្លាំងនោះទេ ព្រោះរបួសនេះគឺជារបួសកន្លែងចាស់។

1

ថ្លែងមកកាន់ក្រុមការងារផ្នែកផ្សព្វផ្សាយនិងព័ត៌មានរបស់ក្លិប លោក បែ មករា អគ្គលេខាធិការក្លិបបានបញ្ជាក់ថា៖ «តាមពិតទៅ ចាន់ វឌ្ឍនាកា រងរបួសតាំងពីពេលជួបវិសាខាមកម្ល៉េះ តែដោយសារស្ថានភាពក្រុមចាំបាច់ខ្លាំងទើបធ្វើឲ្យយើងបង្ខំចិត្តប្រើប្រាស់ខ្សែប្រយុទ្ធរូបនេះឲ្យជួយបំពេញបន្ថែម ទាំងដែលគាត់លេងទាំងមិនទាន់ជាសះស្បើយ ១០០% ពីស្ថានភាពរបួសនៅឡើយ ហើយម្សិលមិញ វឌ្ឍនាកា បានប៉ះទង្គិចជាថ្មីទៀតនៅលើទីលានហើយចំកន្លែងដដែល ទើបធ្វើឲ្យយើងជួបបញ្ហាកាន់តែខ្លាំង» ។

2

គ្រប់គ្នាមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហារបួសគាត់ ទី១យើងត្រូវមានភារកិច្ចធំមួយដោយត្រូវជួប ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួត ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គផ្ដាច់ព្រ័ត្រនៅដើមខែ១១ និងទី២យើងត្រូវការបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អប្រសើរមួយសម្រាប់ការប្រកួតដែលនៅសេសសល់ក្នុងលីគកំពូល ” លោក បែ មករា បន្ថែមបែបនេះ។

 

INJURY NEWS៖ Mizuno ទំនងជាអវត្តមានរហូតដល់ដំណាច់រដូវកាល២០១៩នេះ

កីឡាករជប៉ុន Mizuno Hikaru បានរងរបួសជង្គង់ ( medial collateral ligament ) ក្នុងការប្រកួតទល់នឹងក្លិបណាហ្គាវើល ដែលប៉ះទង្គិចជាមួយនឹងកីឡាករ Kipson នារសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ ក្នុងសប្តាហ៍ទី ២៣ នៃលីគកំពូលកម្ពុជា នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។

តាមរយៈក្រុមគ្រូពេទ្យប្រចាំក្លិប បានបញ្ជាក់ប្រាប់ថា របួសរបស់ Mizuno Hikaru អាចនឹងត្រូវប្រើប្រាស់ពេលវេលាព្យាបានរហូតដល់ ២ខែ ខណៈរបួសនេះនឹងបន្តធ្វើការតាមដានជាបន្តទៀតតាមរយៈការស្កេន ( Scan ) ជាបន្តបន្ទាប់ ។

DSC_9642

DSC_9636

ក្លិប សូមជូនពរដល់កីឡាករ Mizuno ទទួលបានការព្យាបាលដោយជោគជ័យ និងត្រឡប់មកចូលរួមជាមួយក្រុមវិញឆាប់ៗ៕

សេត រ៉ស៊ីប និង ទេស សម្បត្តិ និយាយអំពីភារកិច្ចនៅក្រុមជម្រើសជាតិកម្ពុជា

ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មដំបូងនៃការប្រកួតជម្រុះពូល C នៃពានរង្វាន់ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី កាលពីរាត្រីថ្ងៃអង្គារ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ដោយមានការប្រកួតចំនួន ២លើក ក្នុងនោះមានដូចជា ស្មើគ្នាជាមួយហុងកុង ១-១ និងចាញ់ បារ៉ែន ០-១ ។

កីឡាកររបស់ក្លិបបាល់ទាត់បឹងកេត ២ រូប ដែលស្ថិតក្នុងបញ្ជីកីឡាករ ២៣រូបចុងក្រោយរបស់កម្ពុជា បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងបេសកកម្មដ៏មានអត្ថន័យមួយនេះរៀងៗខ្លួន៖

picsupport

ខ្សែការពារ សេត រ៉ស៊ីប៖ “ និយាយទៅគឺទទួលបានបទពិសោធន៍ជាច្រើន យើងអាចដឹងពីកំរិត របៀបលេងនៅស្រុកគេ ”

“ ការប្រកួតទី១ និងទី២ ដែលខ្ញុំបានលេង គឺអត់សូវខុសគ្នាទេ គ្រាន់តែថាប្រកួតទី១ កីឡាករគេមានកំរិតប្រហាក់ប្រហែលនឹងយើង អញ្ចឹងយើងមានភាពងាយស្រួលក្នុងការលេង តែប្រកួតទី២ កំរិតគេគឺខ្ពស់ជាងយើង អញ្ចឹងហើយការគ្រប់គ្រងបាល់របស់យើងគឺពិបាក ហើយអត់សូវមានឱកាសយកបាល់ទៅមុខ ទាត់ទីគេបានច្រើនទេ ” រ៉ស៊ីប និយាយអំពីការបង្ហាញខ្លួនទាំង ២ប្រកួតរបស់ខ្លួន ។

picsupport1

គួរឱ្យដឹងថា រ៉ស៊ីប លេងក្នុងប្រកួតទល់នឹងហុងកុង ពេញ៩០នាទី និងបង្កើតឱកាសជាច្រើន ក្នុងនោះបញ្ជូនបាល់ឱ្យកែវ សុខផេង ស៊ុតបញ្ចូលទី ១គ្រាប់ផងដែរ ខណៈក្នុងជំនួបទល់នឹងបារ៉ែន រូបគេលេងបាន ៨៤នាទី និងត្រូវបានប្តូរចេញ។

ខ្សែការពារ ទេស សម្បត្តិ៖ “ ខ្ញុំនៅតែនិយាយថា ខ្ញុំរីករាយដែលជាកីឡាករក្នុង ២៣រូបចុងក្រោយរបស់ក្រុមជម្រើសជាតិ ត្បិតតែខ្ញុំមិនមានឱកាសលេងលើទីលានក៏ដោយ វាមានបទពិសោធន៍ថ្មីៗជាច្រើនដែលខ្ញុំទទួលបាន ព្រោះវ័យនៅក្មេង បានប៉ុណ្ណឹងខ្ញុំសប្បាយចិត្ត ហើយមិនមានការអាក់អន់ចិត្តអ្វីឡើយ តែខ្ញុំនឹងខំប្រឹងបន្តទៀត ”

picsupport

សូមបញ្ជាក់ថាក្រោយចប់ភារកិច្ចនៅក្រុមជម្រើសជាតិ កីឡាកររបស់យើងទាំង ២រូប នឹងត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្លិបវិញ ដើម្បីត្រៀមលក្ខណៈប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ជាថ្មី ៕

សេត រ៉ស៊ីប រំភើបយ៉ាងខ្លាំង​ដែល​អាចជួយនាំយកភាពរីករាយ​ជូន​អ្នកគាំទ្រ​កម្ពុជាបានវិញ

ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ក្នុងពូល C បានបញ្ចប់ទៅគូរទីមួយ នៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញ ដែលបានឃើញថា ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិ ហុងកុង លទ្ធផល ១ ទល់នឹង ១ ក្រោមក្រសែភ្នែកនៃអ្នកទស្សនា ៤៩,៨៥០នាក់។

កីឡាកររបស់ក្លិបបឹងកេត ១រូប គឺខ្សែការពារ សេត រ៉ស៊ីប ត្រូវបានគ្រូបង្វឹកជ្រើសចូលក្នុងជម្រើស ១១នាក់ដំបូង និងបង្ហាញសមត្ថភាពលើទីលានពេញ ៩០នាទីនៃការប្រកួត ដោយក្នុងនោះ មានលទ្ធភាពអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុម កីឡាករ កែវ សុខផេង ទាត់បញ្ចូលទី តាមស្មើ ហុងកុង បានវិញ នៅនាទី៣៣ នៃការប្រកួត។

70791968_2460539294183564_6945557906905366528_o

ក្រោយចប់ការប្រកួត រ៉ស៊ីប បាននិយាយរៀបរាប់អំពីអារម្មណ៍របស់ខ្លួនប្រាប់ក្រុមការងារ boeungketfc.com ថា៖ “ ពេលដើរចូលទីលានឃើញអ្នកគាំទ្រច្រើន មានអារម្មណ៍ថាភ័យខ្លាំងមែនទែន ព្រោះខ្ញុំគិតទុកថា បើពេលលេងទៅលេងអត់បានល្អ ខ្លាចតែគេថាឱ្យ បន្ទាប់មកក៏គិតឡើងវិញថា ខ្ញុំត្រូវតែលេង ព្រោះគ្រូដាក់ឱ្យលេងហើយ មានតែលេងតាមអ្វីដែលគ្រូចង់បាន ហើយអ្វីដែលសំខាន់បំផុតនោះ គឺដើម្បីជាតិរបស់ខ្ញុំ ” ។

picsupport1

រ៉ស៊ីប និយាយត្រង់ចំណុចពិសេសមួយថា៖ “ ដល់ពេលលេងទៅ អារម្មណ៍នៅពេលដែលបានបោះបាល់ឱ្យមិត្តរួមក្រុមទាត់ចូលទី គឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ” ។

និយាយអំពីការលេងជាក្រុមវិញ កីឡាករកូនកាត់មូស្លីមរូបនេះ បញ្ជាក់ថា៖ ” គ្រប់គ្នានៅក្នុងក្រុមគឺល្អ ស៊ីសង្វាក់គ្នា ឡើង និងចុះជួយគ្នា និយាយរួមគឺលេងតាមអ្វីដែលគ្រូដាក់ឱ្យធ្វើបានល្អ ” ។

picsupport

កីឡាករវ័យ ២២ឆ្នាំរូបនេះក៏បានតាំងចិត្តថា ខ្លួននឹងកាន់តែខំប្រឹងជាងនេះទៅទៀត ប្រសិនមានឱកាសដែលគ្រូដាក់ឱ្យលេងនៅប្រកួតក្រោយៗ ដើម្បីធ្វើយ៉ាងណាជួយក្រុមទទួលបានលទ្ធផលល្អ ជូនអ្នកគាំទ្រ។

គួររំលឹកថា ក្រោយស្មើគ្នាជាមួយហុងកុង ១-១ នេះ កម្ពុជា នឹងត្រូវបន្តជួបជាមួយ បារ៉ែន នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខ នៅពហុកីឡដ្ឋានជាតិ ដែលជាជំនួបទីពីរក្នុងពូល C នៃការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ។

ក្រៅពី រ៉ស៊ីប បឹងកេតក៏នៅមានកីឡាករមួយរូបទៀតផងដែរ គឺខ្សែការពារ ទេស សម្បត្តិ (វ័យ១៩ឆ្នាំ) ដែលជាប់ក្នុងបញ្ជីឈ្មោះកីឡាករ ២៣រូបចុងក្រោយសម្រាប់ព្រឹត្តិការណ៍ជម្រុះ World Cup ពីរប្រកួតដំបូងនេះ ៕

ចំណាប់អារម្មណ៍អ្នកស្រីប្រធានក្លិប អំពី​ក្រុមបាល់ទាត់នារីបឹងកេត អាយុក្រោម ១៨ឆ្នាំ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ បានប្រកួតមិត្តភាពកម្តៅសាច់ដុំម្តងទៀតជាមួយក្រុមបាល់ទាត់នារីភ្នំពេញក្រោន ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន ស្មាត អ អេស អ៊ិន គ្រាដែលការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០ ទល់នឹង ៥ ។

នេះគឺជាបរាជ័យលើកទី២ របស់ក្រុមយុវនារីយើង ដែលកាលពីជួបគ្នាលើកមុន យើងចាញ់ដល់ទៅ ១០-០ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។

យ៉ាងណាមិញ នៅព្រឹកមិញនេះ ក៏មានវត្តមានរបស់អ្នកស្រីប្រធានក្លិបបឹងកេត ពុធ ធីតា ចូលរួមទស្សនាលើកទឹកចិត្តផ្ទាល់ផងដែរ ។ ហើយក្រោយពីមិនអាចរកបានជ័យជម្នះ ឬគ្រាប់បាល់ក៏ពិតមែន អ្នកស្រីបានកោតសរសើរដល់ក្រុមនារីបឹងកេតអាយុក្រោម១៨ឆ្នាំថា៖ ” ក្មេងៗរបស់យើង ចំពោះបច្ចេកទេសពួកគេម្នាក់ៗ គឺល្អ គ្រាន់តែថាគាត់អត់សូវបានហាត់ជុំគ្នា ម្យ៉ាងពួកយើងនៅមិនទាន់បានរៀបចំ និងគ្រប់គ្រងច្បាស់លាស់នៅឡើយ ព្រោះយើងថ្មី ការប្រមូលផ្តុំគ្នាមានរយៈពេលខ្លី ហើយយើងលេងជាមួយក្រុមភ្នំពេញក្រោន ដែលមានកម្រិតខ្ពស់ និងរឹងមាំ តែលទ្ធផលបានប៉ុននេះ ចាត់ទុកថាជារឿងល្អក្នុងចំណុចចាប់ផ្តើមរបស់យើង ” ។

picsupport

picsupport1

picsupport2

picsupport3

គួររំលឹកថា គិតមកទល់នឹងពេលនេះ ពួកយើងបានប្រកួតមិត្តភាពជាច្រើនរួចមកហើយ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ១០-០ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមបាល់ទាត់នារី PSE ៤-៣ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមយុវជន KMH ក្រោមអាយុ១៦ឆ្នាំ ១៣-១ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ
– ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ៥-០ ក្រុមបាល់ទាត់នារីបឹងកេតអាយុក្រោម ១៨ឆ្នាំ

ទេស សម្បត្តិ៖ ខ្ញុំ រំភើបចិត្តដែលបានមកដល់ចំណុចនេះ គ្រប់យ៉ាងគឺល្អបំផុត

ខ្សែការពារវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ ទេស សម្បត្តិ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការកោះហៅទៅចូលរួមក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ថារូបគេរំភើបចិត្តចំពោះឱកាសមួយនេះ ។

ថ្លែងប្រាប់ក្រុមការងារ boeungketfc.com កីឡាករវ័យ១៩ឆ្នាំរូបនេះបាននិយាយថា៖ “ ខ្ញុំមានអារម្មណ៏ រំភើបពេលបានមកដល់ចំណុចនេះ ហើយនិយាយពីស្ថានភាពហ្វឹកហាត់គឺល្អ គ្រូបង្វឹកគាត់ផ្ដោតទៅលើទំនុកចិត្ តនិងឆន្ទះខ្ញុំគិតថាល្អមែនទែន ” ។

DSC_5689

ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៥រូបចុងក្រោយ ត្រៀមប្រកួតទល់នឹងហុងកុង ទេស សម្បត្តិ បានបង្ហើបការតាំងចិត្តរបស់ខ្លួនថា៖ ” មកដល់ពេលនេះ ខ្ញុំនឹងខំប្រឹងឱ្យខ្លាំង ប្រជែងយកកៅអី ១១នាក់ដំបូង ដើម្បីលេងឱ្យជាតិ និងចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ ” ។

DSC_5715

គួររំលឹកថា កីឡាកររបស់ក្លិបបាល់ទាត់បឹងកេតចំនួន ៤រូបត្រូវបានកោះហៅទៅចូលរួមការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងនោះរួមមាន សេត រ៉ស៊ីប ទេស សម្បត្តិ, លី វ៉ាហេទ និង ជា វេសលី ដែលត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦និង៣០នាទីល្ងាច ៕

សេចក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់បឹងកេត

ក្លិបបាល់ទាត់បឹងកេត នឹងធ្វើការប្តឹងជំទាស់លើការកាត់សេចក្តីរបស់មន្រ្តីអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅ ដែលផ្តល់កាតលឿងទីពីរ (០២) លើកីឡាករ ម៉ាត់ យ៉ាម៉ីន និង និងកាតក្រហម ដល់ កីឡាករ ឃួន ឡាបូរ៉ាវី ។

picsupport1

picsupport

តាមការពិនិត្យមើលឡើងវិញនៅក្នុងឃ្លីបវីដេអូនៃការប្រកួតឡើងវិញ បានសង្កេឃើញថា ការផ្តល់កាតខាងលើនេះ មិនសមស្របទាល់តែសោះ ដោយហេតុកីឡាករ ម៉ាត់ យ៉ាម៉ីន មិនបានធ្វើការរំខាន និងបង្អាក់ដល់គូប្រកួត ខណៈ ឃួន ឡាបូរ៉ាវី គ្រាន់តែធ្វើការសួរនាំចង់ដឹងមូលហេតុនៃការផ្តល់កាតក្រហមតែប៉ុណ្ណោះ។

អាស្រ័យដូចនេះក្លិបសូមធ្វើការប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មន្រ្តីអាជ្ញាកណ្តាល ទៅកាន់គណៈកម្មការវិន័យ នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សូមឱ្យធ្វើការពិចារណាឡើងវិញ ៕