នារសៀលថ្ងៃច័ន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ យោងតាមសេចក្តីជូនដំណឹងរបស់គណកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលអនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្តាល (៥០%) នៃចំនួនកៅអីអង្គុយសរុបក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់ នៃពានរង្វាន់ក្នុងស្រុកទាំងពីរ គឺពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ ២០២១។
គួរឱ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះ យោងតាមស្ថានភាពធូរស្បើយនៃការឆ្លងជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងបានស្ទើរតែទាំងអស់នៃប្រជាពលរដ្ឋកម្ពុជាសរុប ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្ត ដល់អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនស្នេហាវិស័យកីឡាបាល់ទាត់បានចូលទស្សនាការប្រកួតផ្ទាល់នៅតាមកីឡដ្ឋាន។
ចំពោះព័ត៌មានអំពីការចុះឈ្មោះទិញសំបុត្រ៖
ការចុះឈ្មោះចូលទស្សនាចាប់ផ្តើមពី ថ្ងៃទី ២ ដល់ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ, កាតចាក់វ៉ាក់សាំងបង្ការកូវីដ។ បន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចចុះឈ្មោះដោយផ្ទាល់ដោយប្រាប់ក្រុមការងារ និងធ្វើការទិញសំបុត្រនៅការិយាល័យលក់សំបុត្រ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។
ចំពោះការទិញសំបុត្រតាមអនឡាញវិញ អ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចូលតាមរយៈ Link សូមចុចទីនេះ
ដោយផ្ញើឯកសារអត្តសញ្ញាណប័ណ្ណ, កាតចាក់វ៉ាក់សាំងបង្ការកូវីដ និងទូរទាត់សាច់ប្រាក់ជាមួយក្រុមការងារដែលនឹងរង់ចាំទទួល ជាការស្រេច។
បញ្ជាក់៖ ទស្សនិកជនទាំងអស់ អាចធ្វើការទិញសំបុត្រទស្សនាការប្រកួតទាំងពីរ ឬជ្រើសរើសប្រកួតណាមួយក៏បាន ដោយគ្រាន់តែជូនដំណឹងដល់ក្រុមការងាររបស់យើង ។
ខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ CNCC ដូចខាងក្រោម៖