Boeung Ket Football Club

ស្វែងយល់អំពីការកំណត់ចំណាត់ថ្នាក់ប្រព័ន្ធប្រកួត សម្រាប់ជើងទី២

ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ បានធ្វើដំណើរប្រកួតឈានដល់ដំណាក់កាលទី២ ពោលគឺពាក់កណ្តាលរដូវកាលហើយដោយបានធ្វើការបែងចែកជា២ប្រភេទ គឺតំបន់ខាងលើទាំង ៨ (TOP8) និងតំបន់ខាងក្រោមទាំង ៥ (LAST5) ហើយក្នុងនោះមានន័យថាក្រុមដែលបានបញ្ចប់ការប្រកួតទាំង ១២ប្រកួតនៃដំណាក់កាលទី១ ទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៨ និងបន្តប្រកួតក្នុងដំណាក់កាលទី២ ដើម្បីប្រជែងជើងឯក។ ស្របពេលដែលក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ៩ ដល់លេខ ១៣ នឹងបន្តការប្រកួតធម្មតា ។

147018630_807789059832447_1678703553419120968_n

ជាក់ស្តែងការប្រកួតសប្តាហ៍ទី ១៤ ដែលជាប្រកួតដំបូងនៃដំណាក់កាលទី២ បានដំណើរការបញ្ចប់កាលពីសប្តាហ៍កន្លងទៅនេះ ដែលឃើញថាក្លិបចំនួន ៤ មានពិន្ទុស្មើគ្នា គឺ ព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ដែលមាន ២៨ពិន្ទុ។

ជុំវិញមន្ទិលអំពីរូបមន្តនៃការគណនាតារាងចំណាត់ថ្នាក់នេះ លោក ម៉ា ភារ៉ា ដែលជាមន្រ្តីរបស់គណកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានធ្វើការបកស្រាយដូចខាងក្រោម៖

ជាការពិតណាស់បងប្អូនមួយចំនួនបានដឹងថាបើសិនពិន្ទុស្មើគ្នា គឺគិតទៅលើ Head to Head ប៉ុន្តែការគិត Head to Head នេះមិនមែនគិតតែលើការប្រកួតមួយ ឈ្នះការប្រកួតមួយទៀតនោះទេ នៅក្នុងបទបញ្ជារការប្រកួតដែលគណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានចែងនៅក្នុង ពានរង្វាន់ Metfone Cambodian League ជើងទី២នោះ គឺករណីក្លិបពីរ ឬក្លិបលើសពីនេះមានពិន្ទុស្មើគ្នា ចំណាត់ថ្នាក់នឹងធ្វើឡើងគឺគិតលើ ពិន្ទុសរុប (លទ្ធផល) ដែលពាក់ព័ន្ធ (Head to Head) ពីជើងទីមួយ។

ការកំណត់ចំណាត់ថ្នាក់ប្រព័ន្ធប្រកួត សម្រាប់ជើងទី២
+ក្លិបទាំងដប់បី (១៣) ត្រូវបែងចែកចេញជាពីរ (២)ពូល គឺ៖
១.ពូល ក (ក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ ពីដំណាក់កាលទី១)
២.ពូល ខ (ក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ៩ ដល់លេខ១៣ ពីដំណាក់កាលទី១)
-ការកំណត់ចំណាត់ថ្នាក់ការប្រកួតក្នុងក្របខណ្ឌលីគដំណាក់កាលទី២ (បូកលទ្ធផលបន្តពីដំណាក់ កាលទី១)
-ករណីក្លិបពីរ ឬក្លិបលើសពីនេះមានពិន្ទុស្មើគ្នា ចំណាត់ថ្នាក់នឹងធ្វើឡើងដូចខាងក្រោម៖
១. ពិន្ទុសរុប (លទ្ធផល) ដែលពាក់ព័ន្ធ (Head to Head) ពីដំណាក់កាលទី១
២. ផលសងគ្រាប់បាល់សរុបរវាងក្លិបដែលពាក់ព័ន្ធ(Head to Head) ពីដំណាក់កាលទី១
៣. គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្លិបដែលពាក់ព័ន្ធ(Head to Head) ពីដំណាក់កាលទី១
៤. ផលសងគ្រាប់បាល់សរុប
៥. គ្រាប់បាល់ទាត់ចូលទីគេសរុប
៦. ទាត់បាល់ ១១ម៉ែត្រ បើពាក់ព័ន្ធតែពីរក្លិប ហើយក្លិបទាំងពីរកំពុងលេងនៅលើទីលាន
៧. ក្លិបមានចំណាត់ថ្នាក់ហ្វែរផ្លេ (Fair Play) ល្អជាងគេ។ ពិន្ទតិចជាងគេដែលបានដោយការបូកសរុបកាតលឿង និងកាតក្រហមពីការប្រកួតទាំងអស់របស់ក្លិប (សូមអានឧបសម្ព័ន្ធ១)។
៥៧.៦. ក្លិបដែលបញ្ចប់ដោយចំណាត់ថ្នាក់លេខ១៣ នៃក្របខណ្ឌMCL រដូវកាល២០២១នឹងត្រូវកាត់ចេញ ទៅប្រកួតក្នុងក្របខណ្ឌលីគទី២ (Division2)។

គួរំលឹកផងដែរថាសម្រាប់ក្លិបបឹងកេត បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ប្រកួត ១៣លើក ឈ្នះ ៨ និងចាញ់ ៤ ខណៈដែលការប្រកួតបន្ទាប់ត្រូវជួបជាមួយសមាគមកងយោធពលខេមរភូមិន្ទ ក្នុងសប្តាហ៍ទី ១៥ នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដោយផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក កម្ពុជាថ្មី ៕

កាលបរិចេ្ឆទការប្រកួតសម្រាប់ដំណាក់កាលទី២៖

pocari banner in-article

បច្ចុប្បន្នភាពរបួស៖ Anderson Zogbe

កាលពីថ្ងៃច័ន្ទ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១កន្លងទៅនេះ ក្រុមការងារគ្រូពេទ្យប្រចាំក្លិបបាល់ទាត់បឹងកេត បានឱ្យដឹងអំពីស្ថានភាពរបួសរបស់កីឡាករខ្សែការពារកណ្តាល Anderson Zogbe ដែលបានទទួលរងរបួសអំឡុងពេលហ្វឹកហាត់កន្លងមក ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

តាមការបញ្ជាក់អំពីអាការៈរបួសគឺ Anderson បានដាច់សរសៃរជង្គង់ ACL ( Anterior Cruciate Ligament) និងបែកទ្រនាប់ឆ្អឹង  (Meniscus) ជង្គង់ខាងស្តាំ។ ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់  និង  សំរាករយៈពេលចម្លោះពី ៦ ដល់ ៨ខែ ។

pic-support-article

ជុំវិញបញ្ហារបួសនេះ Anderson សម្តែងការសោកស្តាយនិងនិយាយថា៖ “  ខ្ញុំសូមធ្វើការអរគុណដល់ក្រុមទាំងមូល (ថ្នាក់ដឹកនាំ មិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រទាំងអស់) ដែលបានផ្តល់ភាពកក់ក្តៅ ចាប់តាំងពីខ្ញុំបានមកដល់ទីនេះ។ ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា គឺស្តែងចេញជាសមត្ថិផលដ៏ធំដល់ក្លិប ហើយពួកយើងបានធ្វើការតស៊ូខ្លាំងណាស់ដើម្បីឱ្យដល់គោលដៅរបស់យើង ប៉ុន្តែវាពិតជារឿងដ៏អាម៉ាស់មួយ ដែលខ្ញុំត្រូវឈប់នៅតាមផ្លូវបែបនេះ។ ខ្ញុំសង្ឃឹមថានឹងអាចត្រលប់មកវិញឆាប់ៗនេះតាមដែលអាច ហើយសូមអរគុណសម្រាប់គ្រប់យ៉ាង និងគ្រប់គ្នានៅក្លិបបឹងកេត ។ ”

pic-support-article

គួររំលឹកថា Anderson បានទទួលរងរបួសក្នុងការហ្វឹកហាត់ មុនការប្រកួតជាមួយនឹងក្លិបវិសាខា កាលពីសប្តាហ៍កន្លងទៅដែលនាំឱ្យរូបគេអវត្តមានពីការប្រកួត និងមិនអាចជួយក្លិបដណ្តើមជ័យជម្នះបានក្នុងការប្រកួតសប្តាហ៍ចុងក្រោយនៃជុំទី១ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ ។

គ្រប់គ្នានៅក្លិបបឹងកេត សូមជូនពរឱ្យ Anderson ឆាប់ជាសះស្បើយពីរបួស និងត្រលប់មកជួយក្លិបវិញក្នុងពេលឆាប់ៗ ៕

pocari banner in-article