សួន សុភ័ក្ត្រា ជា វេស្លី ឃុន សេងថៃ អ៊ុយ វុត្ថា និង ឱ ភារុន គឺជាក្រុមយុវជនបឹងកេតអង្គរអាយុក្រោម ១៩ ឆ្នាំ ដែលមាន ឈ្មោះលេងក្នុងឈុតធំបឹងកេតអង្គរ។
លោក មាស កក្ដដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរ បានលើកឡើងថា ជារឿងល្អប្រសើរដែលក្លឹបផ្ដល់ឱកាសឱ្យយុវជន ហើយក៏ជាឱកាសដ៏ល្អ ដែលពួកគេអាចក្រេបជញ្ជក់យកបទពិសោធន៍ ពីរៀមច្បងនិងបង្ហាញសម្ថភាពលើវាលស្មៅក្នុង លីគកម្ពុជា។ អានបន្ត
ក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានប្រកួតចាញ់ ក្រុមយុវជនក្រសួងការពារជាតិអាយុក្រោយម១៩ឆ្នាំ ដោយលទ្ធផល ២-៥ ក្នុងការប្រកួតពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំនៅកីឡាដ្ឋាន RSN នាព្រឹកនេះ។
ខាងក្រោមនេះជាសកម្មភាពខ្លះៗរបស់កីឡាករបឹងកេតអង្គរអំឡុងពេលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមជំនួបមិត្តភាពអន្ដរជាតិទល់និងក្រុមទីម័រនាថ្ងៃអាទិត្្យចុងសប្ដាហ៍នេះ។
គ្រូបង្គោលក្រុមបឹងកេតអង្គរលោក ប្រាក់ សុវណ្ណារ៉ា បានសម្ដែងនូវភាពសប្បាយរីករាយ នៅពេលដែលទទួលដំណឹងថាកីឡាករខ្សែរការពារវ័យក្មេងបឹងកេតអង្គរ លី វ៉ាហេទ ត្រូវបានកោះហៅឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈុតធំដើម្បីត្រៀមការប្រកួតជម្រុះ AFC Asian Cup ។
នៅព្រឹកថ្ងៃអាទិត្យទី២២ខែឧសភានេះក្រុមយុវជនបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំបានប្រកួតស្មើ ២-២ ជាមួយយុវជនព្រះខ័នរាជស្វាយរៀងក្រោមអាយុ១៩ឆ្នាំ។
នៅព្រឹកថ្ងៃអង្គារទី ១៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការកោះហៅកីឡាករខ្សែរការពារវ័យក្មេងរបស់បឹងកេតអង្គរ លី វ៉ាហេទ ឲ្យចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំ (Senior A Team) ដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFC Asian Cup UAE2019 វគ្គជម្រុះក្នុងឆ្នាំ២០១៦ នេះ។
សហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិដើម្បីត្រៀមប្រកួតវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ីទល់និង ចិនតៃប៉ិ នាដើមខែមិថុនាខាងមុខនេះ។
ក្រុមយុវជនថ្នាលបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ RSN Youth Competition នាព្រឹកនេះ ទល់និងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។
ក្រុមយុវជនថ្នាលបឹងកេតអង្គរ(Boeung Ket Angkor Academy U-19) នឹងចូលរួមក្នុងការប្រកួតក្នុងដណ្ដើមពានរង្វាន់យុវជនក្រោមអាយុ ១៩ ឆ្នាំដែលរៀបចំឡើងដោយក្លិបភ្នំពេញក្រោននិងទទួលបានការអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃពុធទី១១ខែឧសភាម្សិលម៉ិញ នៅឯទីលានកីឡាដ្ឋានស្ដាតចាស់ ក្រុមយុវជនថ្នាលរបស់បឹងកេតអង្គរបានជួបប្រកួតសាកល្បងបច្ចេកទេសជាមួយយុវជនថ្នាលរបស់ក្រុមក្រសួងការពារជាតិ។