Boeung Ket Football Club

Match Report៖ ពួកយើង ត្រលប់មកស្វែងរកជ័យជម្នះ​ទល់នឹងអង្គរថាយហ្គឺរ ក្នុងសប្តាហ៍ទី ៤

750x150

នាល្ងាចថ្ងៃសៅរ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២២នេះ បឹងកេត បានត្រលប់មករកបានលទ្ធផលឈ្នះទល់នឹងក្លិប អង្គរថាយហ្គឺរ លទ្ធផល ២ ទល់នឹង ០ នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ ដែលមានអ្នកចូលរួមទស្សនាផ្លូវការសរុប ៧០០នាក់ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាល ២០២២។

277080622_5306514672726917_6942363523358816743_n

 

កីឡាករ ម៉ាត់ នូរុណ ដែលក្រោយពីការផ្លាស់ប្តូរចូលជំនួសកីឡាករ វ៉ាំង ដាវីន នៅនាទី ៥៣ បានបង្កើតឱកាសត៊ែតបាល់បញ្ចូលទី ពីការបញ្ចូនយ៉ាងល្អរបស់មិត្តរួមក្រុម សេត រ៉ស៊ីប នៅនាទី ៥៤ ។ លុះឈានចូលដល់នាទី ៨៨ កីឡាករ ឱ ភារុណ ក៏បង្កើតឱកាសទាត់បញ្ចូលទីនូវគ្រាប់ទីពីរ បានសម្រេច តែប៉ះជាមួយកីឡាករ មុត សត្យា ធ្វើឱ្យគ្រាប់បាល់នោះក្លាយជាគ្រាប់ Own Goal ។ ក្រោយចប់ការប្រកួត ម៉ាត់ នូរុណ ក៏ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនេះផងដែរ។

លទ្ធផល ២-០ នេះ បាននាំឱ្យពួកយើង បង្កើតកំណត់ត្រាមួយចំនួន ពោលគឺយកឈ្នះលើអង្គរថាយហ្គឺរ ជាលើកដំបូងក្នុងទឹកដីរបស់ខ្លួន នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៩ និងជាជ័យជម្នះដែលមិនរបូតគ្រាប់បាល់លើកដំបូងក្នុងរដូវកាល ២០២២នេះ ដោយបាន Cleansheets ទៅកាន់អ្នកចាំទី ហ៊ុល គឹមហ៊ុយ។

បច្ចុប្បន្ន ពួកយើងមាន ៦ពិន្ទុ ឈរនៅលេខរៀងទី ៥ ក្នុងតារាងចំណាត់ថ្នាក់ នៃជើងទីមួយនេះ ហើយយើងនឹងត្រូវបន្តជួប វិសាខា នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ និង ៣០នាទីល្ងាច ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២២ ក្នុងសប្តាហ៍ទី ៥៕

Match Report៖ ពួកយើង រងបរាជ័យក្នុងសប្តាហ៍ទី ២ ក្នុងទឹកដី នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២២

750x150px

ក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាល ២០២២ បឹងកេត បានទទួលរងបរាជ័យ ទល់នឹងក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ លទ្ធផល ០ ទល់នឹង ១ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ នៅក្រោមក្រសែភ្នែកនៃអ្នកទស្សនាផ្លូវការចំនួន ៩០០នាក់ ។

275729461_5268558233189228_1007984768873631704_n

បរាជ័យនេះ បានធ្វើឱ្យពួកយើងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងពិន្ទុ ដោយ ឈ្នះ ១ និង ចាញ់ ១ មាន ៣ពិន្ទុ រួមនឹងគ្រាប់ចំនេញ ២ ។

នៅក្នុងសប្តាហ៍ទី ៣ ពួកយើងនឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅខេត្តស្វាយរៀង នាថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ៦ និង ៣០នាទីល្ងាច។