Boeung Ket Football Club

ទិវាបាល់ទាត់របស់បឹងកេតនៅកំពតបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃចន្ទទី២១ ខែសីហា កន្លងទៅនេះ ក្រុមបាល់ទាត់បឹងកេត សហការជាមួយក្រុមហ៊ុនស្រាបៀរកម្ពុជា បានរៀបចំប្រារព្ធធ្វើទិវាបាល់ទាត់នៅខេត្តកំពតខេត្តក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាល ខេត្តកំពត។

IMG_0576

កម្មវិធីបានព្រឹត្តិទៅយ៉ាងរលូនអមជាមួយស្នាមញញឺមប្រកបដោយភាពសប្បាយរីករាយរបស់ប្អូនកុមារ៉ាជាច្រើនដែលបានចូលរួមក្នុងការ

ហ្វឹកហាត់មូលដ្ឋានគ្រឹះនៃបាល់ទាត់ដែលជាការចែករំលែកបទពិសោធន៍នឹងបង្ហាត់បង្ហាញពីសំណាក់កីឡាករអាជីពនឹងក្រុមគ្រូបង្វឹក

នៃក្លិបបាល់ទាត់បឹងកេតផ្ទាល់។

IMG_0887

IMG_0617

 

 

 

 

 

IMG_0694IMG_0640

IMG_0804

 

IMG_0881ក្រៅពីធ្វើការបង្ហាត់បង្ហាញពីរបៀបលេងបាល់ទាត់តាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវដល់ប្អូនៗកុមារ៉ាទាំងនោះ ក្លិបក៏បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសខេត្តកំពតផងដែរ ក្នុងគោលបំណងផ្ដល់បទពិសោធន៍ដល់យុវជនទាំងនោះឲ្យខិតខំបង្កើនសម្ថភាពបន្ថែមទៀត ដើម្បីបន្ដវិវឌ្ឍន៍ខ្លួននឹងសម្ថភាពពួកគេឲ្យកាន់តែខ្លាំងក្លា ព្រោះវិស័យកីឡាបាល់ទាត់នៅកម្ពុជាពិតជាចាំបាច់ណាស់ក្នុងការ ស្វែងរកយុវជនដែលមានសម្ថភាព និង ទេព្យកោសលជាច្រើនបន្ថែមទៀតដើម្បីចូលរួមលើកស្ទួយវិស័យនេះឲ្យកាន់តែរីកចំរើននៅថ្ងៃអនាគត។

IMG_0908

 

IMG_0915IMG_1044IMG_1021ឆ្លៀតក្នុងបរិយាកាសដ៏សែនរីករាយនេះដែរវត្តមានរបស់ថ្នាក់ដឹកនាំកំពូលនៃខេត្តដែលមានឯកឧត្តម ចាន់ ចេស្តា នឹងលោកឧកញ៉ា្ញ ស៊ីវ ថា ប្រធានក្លិបបឹងកេត លោកបានចូលរួមប្រកួតផងដែរ ដែលញាំុងឲ្យការប្រកួតមិត្តភាពរវាងក្រុមទាំងពីរកាន់តែទទួលបានភាពសប្បាយរីករាយបន្ថែមទៀត។

IMG_1152

IMG_1156

យ៉ាងណាក្ដីយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនស្រាបៀរកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសហការរៀបចំកម្មវិធីនេះឡើងយ៉ាងរលូនព្រមទាំងបានផ្ដល់ជូននូវអាវយឺត២៥០អាវ និង មួក២៥០ ដើម្បីចែកជូនដល់កុមារៗ នឹងមហាជនដែលបានចូលរួមទស្សនាក្នុងពិធីនេះ ព្រមទាំងបានជួយផ្គត់ផ្គង់នូវគ្រឿងភេសជ្ជះដល់កម្មវិធីទាំងមូលផងដែរ។

IMG_0837

សូមបញ្ជាក់ថា ក្លិប នឹងបន្ដរៀបចំកម្មវិធីនេះជាថ្មីម្ដងទៀតនៅទឹកដីនៃខេត្តកណ្ដាល ថ្ងៃទី ២៦ ខែសីហា នៅទីលានបាល់ទាត់មណ្ឌលកុមារកំព្រារស្រែអំពឹល ស្ថិតនៅភូមិស្រែអំពឹល ឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដូច្នេះសូមបងប្អូនមហាជនទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកុះករ។

2nd-Legs យើងឈ្នះ ២-១ វិញតែមិនគ្រប់គ្រាន់ទៅ Semi-Final

ចាប់ផ្ដើមការប្រកួតបាន៥នាទី Global FC មានឱកាសបើកការនាំមុខ 1-0 លើបឹងកេតដោយការតែតបាល់យ៉ាងល្អពី Selenga តែ៥នាទីក្រោយមកប្រធានក្រុម ឃួន ឡាបូរ៉ាវី រកបានមួយគ្រាប់វិញពីការបញ្ចូនបាល់យ៉ាងល្អពី Gbenga លទ្ធផលនេះបន្ដរហូតបញ្ចប់តង់ទី១។

20746323_1628307387214349_2766906108103969534_o

ឈានចូលមកដល់តង់ទី២ ពោលគឺនាទីទី ៦៥ ប្រធានក្រុម បូរ៉ាវី ដដែលនេះជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Esoh Omogba តែតបញ្ចូលទីនាំមុខ Global 2-1 វិញម្ដងនៅនាទីទី៦៥ ខណៈដែលឱកាសជាច្រើនបានកើតឡើងបន្ដបន្ទាប់ទៀតក្រោយការដាក់ការកៀបសង្កត់យ៉ាងខ្លាំងពីបឹងកេត តែធ្វើមិនបានសម្រេច ដូច្នេះលទ្ធផលនេះបន្ដរហូតដល់ចប់ការប្រកួត។

20690394_1628307067214381_4702757286397556650_o 20690427_1628307633880991_4469587147040848735_o 20748288_1628307160547705_7437604496600218146_o

ចប់ការប្រកួតយើងទទួលបានជ័យជំនះដោយលទ្ធផល ២-១ (គ្រាប់បាល់សរុប ៣-៤) តែសោកស្ដាយដែលលទ្ធផលនេះមិនអាចឲ្យយើងឈានទៅវគ្គបន្ទាប់បានឡើយដោយចាញ់គ្រាប់បាល់សរុបទាំងពីរជើង។

ហៅ សុជាតិ ប្រតិ្តកម្ម​ក្រោយ​បរាជ័យ​ ១-៣ ទល់​នឹង​ Global នៅជើងទី១​

ហៅ សុជាតិ៖ “ខ្ញំុគិតថាការប្រកួតម្សិលមិញ យើងចាប់ផ្ដើមមិនបានល្អទាល់តែសោះនៅវគ្គទី១ យើងមានបញ្ហាច្រើននៅតំបន់ការពារ ដែលធ្វើឲ្យយើងរបូតគ្រាប់បាល់រហូតដល់ទៅ ២ គ្រាប់ក្នុងតង់ទី១។ តែចូលមកដល់វគ្គទី២យើងធ្វើបានល្អមែនទែន ហើយយើងគួរតែទទួលបានលទ្ធផលល្អប្រសើរជាងនេះ ក្រោយបានបាល់១១ម៉ែត្រមួយគ្រាប់ពួកយើងបន្ដដាក់សម្ពាធលើគូរប្រកួត ហើយពួកយើងបង្កើតឱកាសល្អៗជាច្រើនហើយបន្ថែមទៀត ដូចជាឱកាសរបស់ រស់ សំអឿន ទាត់ក្នុងប្រអប់គ្រោះថ្នាក់ហើយរារាំងបានដោយខ្សែរការពាររបស់ Global និងការបង្កើតឱកាសល្អៗផ្សេងៗជាច្រើនទៀតពី Gbenga និង Omogba តែស្ដាយដែលយើងមិនអាចបញ្ចប់ទីគេបានសម្រេច តែនេះជាបាល់ទាត់។ ដូច្នេះអ្វីដែលសំខាន់នៅពេលនេះគឺយើងត្រូវការប្រមូលកំលាំង និង ផ្ដោតអារម្មណ៍ចំពោះការហ្វឹកហាត់ត្រៀមជើងទី២ជាបន្ដទៀត យើងដឹងថាវាជាស្ថានភាពដ៏លំបាកមួយ តែយើងនិងព្យាយាមធ្វើឲ្យបានល្អ”។

20689534_1626205247424563_1584112074310813129_o

20616935_1624518224259932_6819088361420628995_o 20626787_1624518460926575_4681825421709109223_o 20643325_1624518847593203_1533235833180496935_o