បឹងកេតទទួលបានជ័យជំនេះ ៤-១ លើក្រុមម្ចាស់ផ្ទះ WARRIORS របស់សិង្ហបុរីក្នុងការប្រកួត RBH SINGAPORE CUP 2017 វគ្គជម្រុះបឋម នាកីឡដ្ឋាន Chao Chu Kang Stadium។
ក្នុងការប្រកួតនាតង់ទី១ ក្រុមទាំងពីរបើកការវាយសម្រុករៀងៗខ្លួន តែពុំមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ រហូតឈានចូលដល់តង់ទី២ ពោលនៅនាទីទី ៥៥ Omogba ធ្វើបានសម្រេច១គ្រាប់ជួយឲ្យបឹងកេតនាំមុខមុន ១-០ ហើយ ១នាទី ក្រោយមកប្រធានក្រុម ឃួនឡាបូរ៉ាវី តែតបញ្ចូលទី១គ្រាប់បន្ថែមទៀតក្រោយការបញ្ជូនបាល់ពី Omogba បន្កើនការនាំមុខលើម្ចាស់ផ្ទះ ២-០ ត្រឹមនាទីទី ៥៦ ។
ឈានចូលមកដល់នាទីទី ៦៨ កីឡាករប្រធានក្រុម Baihakki Khaizan(13) របស់ក្រុមម្ចាស់ផ្ទះ Warriors FC ទទួលបាន កាតក្រហម ត្រូវបណ្ដេញចេញពីទីលាន ដូច្នេះក្រុមម្ចាស់ផ្ទះនៅសល់គ្នា១០នាក់។
នាទីទី ៧៥ ឃួន ឡាបូរ៉ាវី ស៊ុតបន្ថែម១គ្រាប់ទៀត មុន AFIZ NOR រកបានគ្រាប់បាល់ឲ្យម្ចាស់ផ្ទះបាន១គ្រាប់វិញ តែ ៥ នាទីក្រោយមក ប្រធានក្រម បូរ៉ាវី ដដែល ស៊ុតបានគ្រាប់ទី ៣ ជាគ្រាប់ hat-trick ជួយឲ្យបឹងកេតយកឈ្នះដោយលទ្ធផលបញ្ចប់ ៤-១។
ទស្សនាវីដេអូសង្ខេបឡើងវិញ
Photo Source: Playmaker
Photographer:Leo Shengwei
សកម្មភាពក្នុងការហ្វឹកហាត់ម្សិលមិញរបស់យើងមុនជំនួបផ្លូវការនៅល្ងាចថ្ងៃនេះ ទល់នឹងក្រុម Warrior FC វេលាម៉ោង ៨:៣០នាទី(៧:៣០ ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Chao Chu Kang Stadium.
រីករាយទស្សនាសកម្មភាពមួយចំនួនដូចតទៅ
រូបភាពជាច្រើនទៀតអាចចូលមើលក្នុង Page របស់ក្លិប
អំឡុងការប្រកួតទល់នឹងក្លិបភ្នំពេញក្រោន ខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្លិបបឹងកេត ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន និង បានបង្ហាញអាកាប្បកិរិយា មិនអាចទទួលយកបាន ថ្វីបើទង្វើនោះកើតចេញអំពីកំហឹងមួយឆាវមិនបានគិតវែងឆ្ងាយហើយ សាមីកីឡាករបានសំុទោសជាសាធារណះរួចហើយក៏ដោយ។
ទូច បញ្ចរ៉ុង បានសរសេរសារសុំទោសជាសាធារណៈក្រោយការប្រកួតនៅលើគណនីហ្វេសប៊ុកខ្លួនក្រោយចប់ការប្រកួត
ក្លិបបឹងកេត ប្រកាន់គោលការណ៍វិជ្ជាជីវៈ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ ដូច្នេះ ក្លិបមិនគាំទ្រទង្វើដែល បញ្ចារ៉ុង បានប្រព្រឹត្តនោះឡើយ ដ្បិតវាជាគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុមឡើយ។ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិបរួចមក ក្លិបសូមប្រកាសអំពីការដាក់ទណ្ឌកម្មលើកីឡាករ ទូច បញ្ចរ៉ុង ដោយកាត់ប្រាក់ខែមួយផ្នែក និង ព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត។
ស្វាគមន៍ការត្រឡប់មកវិញរបស់ Ajayi Gbenga Samuel
ក្លិបបានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ Gbenga ពីអាស៊ីអឺរ៉ុបមកបឹងកេតវិញ។
Gbenga ធ្លាប់បានរួមរស់ជាមួយបឹងកេតតាំងពីឆ្នាំ ២០១៥ មុនផ្លាស់ទៅកាន់អាស៊ីអឺរ៉ុបនៅដើមរដូវកាលនេះ ហើយកីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះនឹងត្រឡប់មកបឹងកេតវិញដើម្បីជួយក្រុមត្រៀមប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជាក៏ដូចជាក្នុងការប្រកួតពានរង្វាន់អន្ដរជាតិសំខាន់ផ្សេងទៀតផងដែរ។
ក្លិបបឹងកេតសូមប្រកាសពីការចែកផ្លូវគ្នាជាមួយលោកគ្រូ John McGlynn ដោយមានការព្រមព្រៀងគ្នាទាំងសងខាង។
គ្រប់ៗគ្នានៅក្លិបបឹងកេតសូមអរគុណដល់ John ក្នុងការរួមចំណែកបំពេញកិច្ចការងារជាមួយក្លិបរយះពេលកន្លងមកនិងជូនពរឲ្យ John ទទួលបានជោគជ័យនាពេលខាងមុខ។
បន្ថែមលើសេចក្ដីថ្លែងការណ៍ខាងលើ ក្លិបសូមប្រកាសថាលោកគ្រូជំនួយ ហៅ សុជាតិ នឹងឡើងមកដឹកនាំក្រុមបណ្ដោះអាសន្ន ហើយក្លិបសំុមិនធ្វើកាអថាធិប្បាយណាមួយបន្ថែមពីនេះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបានធ្វើឡើង។
John McGlynn ត្រឡប់មកដឹកនាំបឹងកេតសារជាថ្មីនៅមុនដើមរដូវកាលនេះដោយជួយឲ្យក្លិបឈ្នះការប្រកួត AFC CUP 2017 វគ្គ Play-Off សរុបទាំង២ជើងទល់នឹងក្រុម Lao Toyota របស់ឡាវ ដើម្បីឈានឡើងទៅវគ្គ Group Stage និងជួយឲ្យបឹងកេតឈ្នះពានរង្វាន់បើករដូវកាលដែលមានឈ្មោះថា CNCC CHARITY CUP 2017 ដែលជាពានបើករដូវកាលលើកដំបូងនៅកម្ពុជា រៀបចំឡើងដោយ CNCC។