Boeung Ket Football Club

កីឡាកររបស់យើង បង្ហាញចំណាប់អារម្មណ៍ជុំវិញការ​ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា

ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជាអំឡុង FIFA DAY នឹងចូលមកដល់នាថ្ងៃទី ៧ កញ្ញា នេះហើយ ក្នុងនោះក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Felix dal Mas មានកីឡាករថ្មីៗជាច្រើន ស្ថិតក្នុងបញ្ជីរាយនាមដើម្បីត្រៀមប៉ះ ហុងកុង និងម៉ាកាវ

កីឡាករ៦រូបរបស់បឹងកេតដែលត្រូវបានកោះហៅបានបង្ហាញចំណាប់អារម្មណ៍ជុំវិញការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជាដូចខាងក្រោម៖

១. ចន្ថា ចន្ធាកា
ទើបតែជាប់ជម្រើសជាតិជាលើកដំបូង ចន្ថា ចន្ទាកា បានរៀបរាប់ថា ខ្ញុំសប្បាយចិត្តក្នុងការបង្ហាញខ្លួនជាមួយបឹងកេត ៣ប្រកួតនៅលីគកំពូលកម្ពុជា ហើយអ្វីកាន់តែរំភើបទៀតនោះខ្ញុំមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិជាលើកដំបូង ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញដែលខ្ញុំមានឲ្យអស់លទ្ធភាព ដើម្បីទង់ជាតិកម្ពុជា ហើយក៏សូមអរគុណទៅកាន់អ្នកគាំទ្រផងដែរសម្រាប់ការស្រឡាញ់ ចូលចិត្ត។

២. ឃាន់ សុបិន
មិនខុសគ្នានោះទេ ឃាន់ សុបិន ដែលទើបមានវត្តមានជាមួយឈុតធំកម្ពុជាបានលើកឡើងថា ក្តីស្រមៃក្លាយជាការពិត ខ្ញុំរីករាយ និងសប្បាយចិត្តជាខ្លាំងដែលត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិ មិនថា U23 កន្លងមក និងឈុតធំ ហើយសម្រាប់ការប្រគួតប្រជែងកៅអីជាមួយរាមច្បងវាហាក់ពិបាកសម្រាប់ខ្ញុំបន្តិច ព្រោះកត្តាបទពិសោធន៍នៅមានតិច តែខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត ។

372004197_886899439538772_1955333829537665464_n

៣. ចាន់ វឌ្ឍនាកា
ចំណែកឯ កីឡាករ ចាន់ វឌ្ឍនាកា វិញ បានលើកឡើងថា ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ជុំវិញការធ្វើការងារខ្លាំងជាមួយក្លិបនៅក្នុងការប្រកួតលីគកន្លងមក និង ត្រលប់មកចូលរួមប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិម្ដងទៀត ហើយគោលបំណងរបស់ខ្ញុំគឺចង់ជួយក្រុមជម្រើសជាតិទទួលជ័យជំនះនៅការប្រកួតថ្ងៃខាងមុខនេះ។

៤. ជា វេសលី
ការយល់ឃើញពុំសូវខុសគ្នា ជា វេសលី បាននិយាយថា ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើបពេលដែលមានឈ្មោះសារជាថ្មីនៅក្នុងក្រុមជម្រើសជាតិ ព្រោះវាជាសុបិនរបស់កីឡាករម្នាក់ៗដែលតែងតែចង់លេងតំណាងអោយជាតិរបស់ខ្លួនហើយសម្រាប់ការហ្វឹកហាត់គឺវាល្អសម្រាប់ខ្លួនខ្ញុំផ្ទាល់ព្រោះវាប្លែកពីក្នុងក្លិបដោយសារសុទ្ធតែជាកីឡាករល្អ អញ្ចឹងហើយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង វាធ្វើឲ្យកម្រិតសម្ថភាពរបស់យើងកាន់តែឡើងមួយកម្រិតទៀត។

372756138_886899652872084_193553590004274338_n

៥. វ៉ាន់ តៃឡាមី
ក្នុងនោះផងដែរ វ់ាន់ តៃឡាមី បាននិយាយថា ជាប់ជម្រើសជាតិម្តងទៀត ពិតជារឿងដ៍រីករាយសម្រាប់ខ្ញុំ ហើយអ្វីដែលខ្ញុំនឹងធ្វើអំឡុងពេលនេះ គឺខិតខំ ហ្វឹកហាត់ បើខ្ញុំទទួលបានឱកាសបង្ហាញខ្លួន ច្បាស់ណាស់ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។

៦. កាន់ ពិសាល
រីឯ កាន់ ពិសាលវិញ ក៏លើកឡើងមិនសូវជាខុសគ្នានោះដែរ ពិសាល បានរៀបរាប់ថា ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើបជាខ្លាំង ដែលមានឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មីម្ដងទៀត ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្តនោះគឺ ត្រូវខិតខំហ្វឹកហាត់ និងប្រឹងប្រែងជួយក្រុមជំរើសជាតិយើងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ ។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជានឹងជួបប្រកួតជាមួយក្រុមជម្រើសហុងកុង នៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣ និង ជួបជាមួយក្រុមជម្រើសជាតិម៉ាកាវ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣ ដោយការប្រកួតទាំងពីរ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧យប់ ៕

750x150px

បច្ចុប្បន្នភាពរបួស៖ វ៉ាំង ដាវីន

តាមការបញ្ជាក់អំពីអាការៈរបួសគឺ ដាវីន ត្រូវវះកាត់ដាក់ដែកនៅឆ្អឹងធំកំភួនជើង (Tibia) ខាងឆ្វេង ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និង សំរាករយៈពេលចម្លោះពី ៥ ដល់ ៦ខែ ។

ជុំវិញបញ្ហារបួសនេះ ខ្សែការពារជំនាញជើងឆ្វេងរូបនេះ បាន សម្តែងការសោកស្តាយ និងនិយាយថា៖ ” ខ្ញុំមានអារម្មណ៍ថាសោកស្តាយចំពោះរឿងនេះ ព្រោះខ្ញុំបានព្យាយាមក្នុងការហ្វឹកហាត់ដើម្បីជួយក្រុមក្នុងរដូវកាលថ្មីខាងមុខនេះ ប៉ុន្តែយ៉ាងណា ខ្ញុំនឹងខិតខំប្រឹងអំឡុងពេលសម្រាកព្យាបាល ដើម្បីត្រលប់មកវិញឱ្យបានលឿនបំផុត “។

362286331_770448548206105_2059545435991673167_n

គួរបញ្ជាក់ផងដែរថា វ៉ាំង ដាវីន បានទទួលរងរបួសក្នុងការហ្វឹកហាត់ អំឡុងពេល Pre Season ត្រៀមបើករដូវកាលនៅឯប្រទេសថៃ កាលពីសប្តាហ៍កន្លងទៅដែលនាំឱ្យរូបគេអវត្តមានពីហ្វឹកហាត់ និងមិនអាចជួយក្លិបក្នុងការប្រកួតប្រជែងលីគកំពូលកម្ពុជាដែលនឹងចូលមកដល់នាខែសីហាខាងមុខនេះឡើយ។

គ្រប់គ្នានៅក្លិបបឹងកេត សូមជូនពរឱ្យ ដាវីន ឆាប់ជាសះស្បើយពីរបួស និងត្រលប់មកជួយក្លិបវិញក្នុងពេលឆាប់ៗ ៕

750x150px