Boeung Ket Football Club

សូមស្វាគមន៍ នូរុណ ​មក​កាន់​ក្លិប​បឹង​កេត

ថ្ងៃនេះក្លិបមានកិត្តិយសសូមបង្ហាញជូនខ្សែប្រយុទ្ធថ្មីរបស់យើងគឺ ម៉ាត់ នូរុណ សូមស្វាគមន៍ នូរុណ មកកាន់ក្លិបបឹងកេត ។ នូរុណ មានតួនាទីជាខ្សែប្រយុទ្ធដែលមានប្រភពពីក្លិបបាល់ទាត់អគ្គិសនីកម្ពុជា។ នូរុណក៏ធ្លាប់មានប្រវត្តិជាយុវជនថ្នាលរបស់ភ្នំពេញក្រោន កាលពីអំឡុងឆ្នាំ២០១៣មក រហូតដល់ចាកចេញពីក្លឹបហើយផ្លាស់មកចូលរួមជាមួយអគ្គិសនីកម្ពុជាក្នុងឆ្នាំ២០១៦ហើយក៏មានឈ្មោះលេងក្រុមធំជម្រើសជាតិនៅដើមឆ្នាំ២០១៨ផងដែរ។

47572947_2196074673770948_1273725903712550912_o

47579425_2196076270437455_8975122982980550656_o

47578303_2196075943770821_3875565741000359936_o

កម្រងរូបភាពស្តីពីការចូលរួមកម្មវិធី Award Night 2018 (មានវីដេអូ)

គ្រប់សកម្មភាពនៃការចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា AWARD NIGHT កាលពីម្សិលមិញរបស់ក្រុមបាល់ទាត់បឹងកេត។ ជាមួយគ្នានេះដែរក្រោយកម្មវិធីទទួលពានបានបញ្ចប់ថ្នាក់ដឹកនាំព្រមទាំងក្រុមគ្រូបង្វឹកនិងកីឡាករទាំងអស់បានចូលរួមទទួលទានអាហារពេលល្ងាចជុំគ្នានៅឯ Motor cafe TK ផងដែរ។

1

2

3

4

5

6

7

8

9

10

11

12

13

14

15

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

10

កម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ»​ លើកទី២

កម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ» លើកទី២

បន្ទាប់ពីការចុះសួរសុខទុក្ខនៅពេទ្យកុមារជាតិរួចមក ក្លិបបាល់ទាត់បឹងកេតបានធ្វើកម្មវិធីសប្បុរសធម៌មួយផ្សេងទៀត ដោយផ្ដល់ជាជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ចំនួន ២០០គ្រួសារ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ។

41575527_2072983439413406_2451903598431305728_o 41518485_2072982006080216_8937726535230554112_o 41447948_2072982499413500_2302141885570875392_o 41413720_2072982302746853_715699185403297792_o 4 5 6 8 9 10 11 15 17 18 19 41491095_2072983809413369_7633812448855719936_o 2 21

 

 

បញ្ជីរាយនាមសប្បុរសជន​ក្នុង​មូលនិធិរបស់បឹងកេត

កម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ»

នៅថ្ងៃទី ៥ កញ្ញា ២០១៨ | ១០ រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ក្រុមបឹងកេតនឹងរៀបចំធ្វើកម្មវិធីសប្បុរសធម៌មួយដើម្បីរួមគ្នាជួយគាំពារសុខភាពកុមារកម្ពុជានៅមន្ទីពេទ្យកុមារជាតិ។ ខាងក្រេាមគឺរាយនាមសប្បុរសជនដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ក្រុមបឹងកេត «ក្រុមមួយសុខទុក្ខតែមួយ»

តារាងឈ្មោះសប្បុរសជន

ឈ្មោះសប្បុរសធម៌ ចំនួនទឹកប្រាក់
Ms.Kuy Sok Mean $1,000.00
លោកឯកឧត្តម ហ៊ុនម៉ានិត នឹងក្រុមគ្រួសារ $500.00
Mr. H.E Ho Sitthi & Madam $500.00
All Dream Company $500.00
ឯ.សុខពុទ្ធីវុឌ នឹង លោកជំទាវហ៊ុនម៉ាលីព្រមទាំងបុត្រ $400.00
Kenoree $300.00
Needa Restaurant $300.00
Motor Coffee $300.00
UFFC PP(គ្រួសារយើង) $200.00
Mrs. Ky Lipor $200.00
Mr. Prak David & Ms. Karein $200.00
CPR service Samsung (phal) Equipment $145.00
ឯ.អ៊ុក សមវិទ្យា លោកជំទាវ សៅសុគន្ធារីព្រមទាំងបុត្រ $125.00
Than Sithina $100.00
Sun Leakhena $100.00
លោកស្រី ថាច់ ចន្ទ័លក្ខិណា $100.00
Heang Sothera $100.00
 —————— $100.00
លោកស្រី អួង លុយ $100.00
Mrs. Key Mane $100.00
ឯក. ឧត្តមយុនហេង នឹងលោកជំទាវ $100.00
ឧញ្ញ៉ា សុខប៊ុនជំនោ $100.00
Mrs. Chanvorleak Chamroeun $70.00
លោកស្រី កងលំអង $50.00
Ms. May Sundik $50.00
លោក ងូ យិនតឹក $50.00
Mr. Cheat & Vann Chanthou $50.00
Mr. Hodinbonet $50.00
Ly Chanvutha $30.00

 

DSC_2388

DSC_2405

DSC_2413

DSC_2473

DSC_2507

DSC_2524

DSC_2527

ដូច្នេះក្លិបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សប្បុរសជន បណ្ដាក្រុមហ៊ុននានា និងអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ចូលរួមជាមួយពួកយើង ជាថវិកាក្ដី ជាសម្ភារៈក្ដី អាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំបានតាមរយៈលេខទូរស័ព្ទ ០៧៨ ៣៣៣៧៤៩ / ០៩៧ ៥៤៨៧៧៧៧ រៀងរាល់ម៉ោងធ្វើការ។

សូមអរគុណ

ឱកាសការងារនៅបឹងកេត

ឱកាសការងារពិសេសនៅបឹងកេត សម្រាប់ ៣ តំណែង 

📌បុគ្គលិកទីផ្សារ
📌បុគ្គលិកលក់
📌បុគ្គលិកកាន់ស្តុក


33197424_1909591722419246_2682640193739030528_o

 


បុគ្គលិកផ្នែកទីផ្សារ

1 តំណែង

💰 ប្រាក់ខែ: ៥០០$ – ៦០០$
🏢 ទីតាំង: ផ្ទះលេខ B០១ ផ្លូវ OAK 1 បូរីសាន់វ៉េទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

🔎 តម្រូវការ

☞មានបទពិសោធន៍យ៉ាងតិច 1 ឆ្នាំលើវិស័យទីផ្សារ

☞ បរិញ្ញាបត្រជំនាញផ្នែកទីផ្សារ

☞ មានអត្តចរិតល្អ

☞ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សាកសមជាអ្នកទីផ្សារ

☞ចក្ខុវិស័យច្នៃខ្ពស់ក្នុងការប្រឌិត

☞មានជំនាញក្នុងការវិភាគនិងគ្រប់គ្រងគម្រោងច្បាស់លាស់

☞ អាចធ្វើយុទ្ធនាការទីផ្សារឱ្យសមស្របជាមួយសកម្មភាពលក់នៅក្នុងក្លឹប

☞ អាចរៀបចំធ្វើគម្រោងនិងធ្វើបទបង្ហាញទៅកាន់អ្នកឧបត្ថម្ភនានាអំពីគម្រោងរបស់ក្លឹប

☞ការប្រើប្រាស់ភាសាអង់គ្លេសល្អ

🔎របៀបអនុវត្ត:

ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើCVមកកាន់យើងខ្ញុំតាមរយៈ email: info@boeungketfc.com
ផុតកំណត់: ៣០ វិច្ឆិកា ២០១៨

🔎ទំនាក់ទំនង

☞ Tel: 097 548 7777
អាស័យដ្ឋាន: ផ្ទះលេខ B០១ ផ្លូវ OAK 1 បូរីសាន់វ៉េទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


បុគ្គលិកផ្នែកលក់

1 តំណែង

💰 ប្រាក់ខែ: ៣០០$ – ៤០០$
🏢 ទីតាំង: ផ្ទះលេខ B០១ ផ្លូវ OAK 1 បូរីសាន់វ៉េទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

🔎តម្រូវការ

☞ មានបទពិសោធន៏យ៉ាងតិច១ឆ្នាំក្នុងការលក់ផលិតផលឬទីផ្សារ

☞ សញ្ញាប័ត្របរិញ្ញាបត្រឬសមមូល

☞ បទពិសោធការងារដែលបានបង្ហាញជាតំណាងផ្នែកលក់

☞ មានភាពអំណត់អត់ធ្មត់ខ្លាំង, អាចបត់បែនបានតាមកាលៈទេសៈ និងស្មោះត្រង់

☞ ការប្រើប្រាស់ភាសាអង់គ្លេសបានសមរម្យ

☞ សមត្ថភាពក្នុងការបង្កើតនិងធ្វើបទបង្ហាញដែលតម្រូវទៅតាមតម្រូវការរបស់ក្លិបនិងដៃគូរសហការ

☞ ជំនាញផ្នែកលក់ ជំនាញខាងទំនាក់ទំនង និងជជែកពិភាក្សាបានល្អ

☞ ជម្រុញនិងកំណត់គោលដៅឲ្យបានខ្លាំងក្នុងការលក់

🔎របៀបអនុវត្ត:

ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើCVមកកាន់យើងខ្ញុំតាមរយៈ email: info@boeungketfc.com
ផុតកំណត់: ៣០ វិច្ឆិកា ២០១៨

🔎ទំនាក់ទំនង

☞ Tel: 097 548 7777
អាស័យដ្ឋាន: ផ្ទះលេខ B០១ ផ្លូវ OAK 1 បូរីសាន់វ៉េទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 


បុគ្គលិកផ្នែកគ្រប់គ្រងឃ្លាំង(ស្ដុក)

1 តំណែង

💰 ប្រាក់ខែ: ២៥០$ – ៣៥០$
🏢 ទីតាំង: ផ្ទះលេខ B០១ ផ្លូវ OAK 1 បូរីសាន់វ៉េទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

🔎តម្រូវការ

☞ មានបទពិសោធន៍តិចតួចក្នុងរយៈពេល 1 ឆ្នាំឬច្រើនឆ្នាំក្នុងការគ្រប់គ្រងស្តុកនិង/ឬការបញ្ជារទិញ

☞ សញ្ញាប័ត្របរិញ្ញាបត្រឬសមមូល

☞ មានជំនាញច្បាស់លាស់រួមខាងផ្នែក Microsoft Office Suite (Word, PowerPoint, Outlook និង Excel)

☞ មានជំនាញទំនាក់ទំនងល្អជាមួយបុគ្គលិកផ្សេងៗ

☞ ការប្រើប្រាស់ភាសាអង់គ្លេសល្អ

🔎របៀបអនុវត្ត:

ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើCVមកកាន់យើងខ្ញុំតាមរយៈ email: info@boeungketfc.com
ផុតកំណត់: ៣០ វិច្ឆិកា ២០១៨

🔎ទំនាក់ទំនង

☞ Tel: 097 548 7777
អាស័យដ្ឋាន: ផ្ទះលេខ B០១ ផ្លូវ OAK 1 បូរីសាន់វ៉េទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

JOBs WITH US

We are currently hiring for 4 positions for our club:

📌Marketing
📌Salesperson
📌Stock Controller
📌Cleaner


33197424_1909591722419246_2682640193739030528_o

 


Marketing

1 position

💰 Salary: 500$ – 600$
🏢 Location: #B01, OAK Avenue 1, Borey Sunway Toulkok, Boeung Kak I, Toul Kok, Phnom Penh, Cambodia.

 

🔎 REQUIREMENTS:

☞ At Least 1 or more years experiences in marketing and proposal field

☞ Bachelor Degree in marketing.

☞ Confident and dynamic personality.

☞ Qualified chartered marketer.

☞Strong creative outlook.

☞ Proposal and presentation creation for sponsorship and other events in the club

☞Working closely with design and assisting with new product and sponsors launches.

☞Strong analytical and project management skills.

☞ Good in English

🔎 HOW TO APPLY :

Interested candidates could send your CV to our email:info@boeungketfc.com
Deadline: June 1, 2018.

🔎 CONTACT

☞ Tel: 097 548 7777
Address: #B01, OAK Avenue 1, Borey Sunway Toulkok, Boeung Kak I, Toul Kok, Phnom Penh, Cambodia.


Salesperson

1 position

💰 Salary: 300$ – 400$
🏢 Location: #B01, OAK Avenue 1, Borey Sunway Toulkok, Boeung Kak I, Toul Kok, Phnom Penh, Cambodia.

🔎REQUIREMENTS:

☞ At Least 1 or more years experiences in sales product or marketing.

☞ Bachelor Degree or equivalent.

☞ Proven work experience as a sales representative

☞ Very Patience, Flexible, Honest and Friendly

☞ Good in English

☞Ability to create and deliver presentations tailored to the audience needs

☞Excellent selling, communication and negotiation skills

☞Highly motivated and target driven with a proven track record in sales

🔎HOW TO APPLY :

Interested candidates could send your CV to our email: info@boeungketfc.com
Deadline: June 1, 2018.

🔎 CONTACT

☞ Tel: 097 548 7777
Address: #B01, OAK Avenue 1, Borey Sunway Toulkok, Boeung Kak I, Toul Kok, Phnom Penh, Cambodia.


Stock Controller

1 position

💰 Salary: 250$ – 350$
🏢 Location: #B01, OAK Avenue 1, Borey Sunway Toulkok, Boeung Kak I, Toul Kok, Phnom Penh, Cambodia.

 

🔎 REQUIREMENTS:

☞ At Least 1 or more years experiences in stocking and/or purchasing.

☞ Bachelor Degree or equivalent.

☞ Confident and dynamic personality.

☞ Proficient computer skills, including Microsoft Office Suite (Word, PowerPoint, Outlook, and Excel)

☞ Accurate and precise attention to detail.

☞ Able to analyze problems and strategize for better solutions

☞ Good interpersonal skills to work with management and staff at all levels.

☞ Good in English

🔎 HOW TO APPLY :

Interested candidates could send your CV to our email:info@boeungketfc.com
Deadline: June 1, 2018.

🔎 CONTACT

☞ Tel: 097 548 7777
Address: #B01, OAK Avenue 1, Borey Sunway Toulkok, Boeung Kak I, Toul Kok, Phnom Penh, Cambodia.


កីឡាករ​បឹងកេត​Academy​២រូបធ្វើដំណើរទៅ​ជាមួយនឹងគ្រូបង្វឹកអញ្ជើញមកពីក្លិបBarcelona

ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានកីឡា និងក្រុមហ៊ុន ណេសត្លេ (ថៃ) អិលធីឌី ដែលបានសហការក្នុងការលើកស្ទួយវិស័យអប់រំកាយ និងកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ក្រុមហ៊ុន ណេសត្លេ (Nestle) បានជ្រើសរើសយកកុមារា កាស៊ីដេហ្វ វ៉ាស៊ូណាន់ (Dome) និងកុមារា ថានី ភីរិទ្ធ (KK) ដែលជាថ្នាលយុវជនរបស់សាលាបាល់ទាត់បឹងកេត យកទៅហ្វឹកហាត់រយះពេល ៣ថ្ងៃ នៅឯឈុនបុរី ប្រទេសថៃ ជាមួយនឹងគ្រូបង្វឹកចំនួន ៣នាក់ អញ្ជើញមកពីក្លិបBarcelona ផ្ទាល់។

Image may contain: 8 people
គួរបញ្ជាក់ផងដែរថាការហ្វឹកហាត់នេះ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដោយមានការចូលរួមពីកុមារចំនួន ៥២នាក់ ដោយមានកុមារកម្ពុជាតែ ២នាក់នេះប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា។ ក្នុងការហ្វឹកហាត់នេះ កុមារទាំង ៥២នាក់ មានឱកាសជួបសំណេះសំណាលជាមួយក្រុមកីឡាករហ្វ៊ូតសាលរបស់ក្លិប Barcelona ដែលនឹងមកប្រកួតពានរង្វាន់ដ៏ធំមួយនៅទីក្រុងបាងកកផងដែរ។
ក្រោយពេលដែលហ្វឹកហាត់រួចរាល់ភ្លាមៗ កុមារ ៨នាក់ ក្នុងចំនោម ៥២នាក់នឹងត្រូវបានជ្រើសរើសផ្ទាល់ពីក្រុមគ្រូបង្វឹក ដើម្បីបន្តការហ្វឹកហាត់នៅ CampNou ដែលកីឡដ្ឋានរបស់ក្លិប Barcelona តែម្តង។ សូមជូនពរឲ្យយុវជនថ្នាលរបស់សាលាបាល់ទាត់បឹងកេតទទួលបានជោគជ័យក្នុងការហ្វឹកហាត់នេះ។

Image may contain: 6 people, people standing

Image may contain: 6 people, people smiling, people standing

Image may contain: 2 people, people standing

 

Image may contain: 1 person, smiling

Image may contain: 1 person, standing

បឹងកេតជួបជាមួយ​​ JFL SELECTION TEAM

សូមកុំភ្លេចចូលរួមទស្សនាគាំទ្រនិងលើកទឹកចិត្តដោយផ្ទាល់ក្នុងការប្រកួតមិត្តភាពអន្ដរជាតិដកស្រង់បច្ចេកទេសរវាងក្រុមបឹងកេតប្រកួតទល់នឹងក្រុមជម្រើសលីគជប៉ុន (JFL SELECTION TEAM) ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៥:០០ ល្ងាចនាពហុកីឡដ្ឋានជាតិ។ សូមបញ្ជាក់ផងដែរថាការប្រកួតនេះពុំមាន
លក់សំបុត្រទេពោលគឺអាចចូលទស្សនាដោយសេរី។

38260470_2012990192079398_7843568661498429440_n

ហៅ សុជាតិ៖ កីឡាករ​របួស​ច្រើនរហូត​​កង្វះ​កីឡាករ​គឺ​ជា​កត្តា​សំខាន់​​ដែល​យើង​ត្រូវ​ប្រឈម​​​នៅ​ពេល​នេះ

លេាកគ្រូ ហៅ សុជាតិ បានលើកឡើងថា ៖ កីឡាកររបួសច្រើនរហូតកង្វះកីឡាករគឺជាកត្តាសំខាន់ដែលយើងត្រូវប្រឈមនៅពេលនេះ យើងទទួលស្គាល់ចំពោះលទ្ធផលមិនល្អនៅថ្ងៃនេះតែខ្ញុំពេញចិត្តជាមួយនឹងការបង្ហាញរបស់កីឡាករយុវជនយើង សម្រាប់ខ្ញុំពួកគេធ្វើបានល្អខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថា ៩០នាទីបន្ទាប់យើងនឹងធ្វើបានល្អជាងនេះ។

37410779_1991872484191169_5057497189891178496_o

លោកគ្រូ សុជាតិ លើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួតជើងទី១ទល់នឹងក្រុមណាហ្គាវើលក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ចំណែកការប្រកួតជើងទី២ត្រូវធ្វើឡើងនៅថ្ងៃពុធ ទី៨ សប្ដាហ៍ក្រោយ ខណៈប្រកួតបន្ទាប់របស់យើងគឺជំនួបមិត្តភាពរវាង បឹងកេត ទល់នឹង JFL Selection Team របស់ជប៉ុន នៅថ្ងៃអាទិត្យទី៥ចុងសប្ដាហ៍នេះ។

ឃុន សេង​ថៃ និង ឱ ភារុណ ចូលរួមហ្វឹក​ហាត់​ជាមួយ​U19 ​ត្រៀមប្រកួត​ជាមួយJFL Selection Team

ក្រោយបញ្ចប់ភារកិច្ចជាមួយក្លិបក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយជើងទី១កាលពីម្សិលមិញ។ ខណៈនេះកីឡាករយុវជនរបស់យើងពីររូបគឺ ឃុន សេងថៃ និង ឱ ភារុណ បានធ្វើដំណើរទៅដល់មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីហើយដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ត្រៀមប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុមជម្រើសលីគជប៉ុន JFL Selection Team ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ទី៣ ខែសីហា វេលាម៉ោង ៥:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិ ចូលរួមទស្សនាដោយសេរី។

34807303_1927869320591486_8840957232674766848_o 34817398_1927868803924871_3770514908274229248_o

 

38018482_2012828878762196_8139467306620157952_o