នៅព្រឹកថ្ងៃអង្គារទី ១៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការកោះហៅកីឡាករខ្សែរការពារវ័យក្មេងរបស់បឹងកេតអង្គរ លី វ៉ាហេទ ឲ្យចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំ (Senior A Team) ដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFC Asian Cup UAE2019 វគ្គជម្រុះក្នុងឆ្នាំ២០១៦ នេះ។
សហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិដើម្បីត្រៀមប្រកួតវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ីទល់និង ចិនតៃប៉ិ នាដើមខែមិថុនាខាងមុខនេះ។
ក្រុមយុវជនថ្នាលបឹងកេតអង្គរក្រោមអាយុ១៩ឆ្នាំ បានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ RSN Youth Competition នាព្រឹកនេះ ទល់និងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។
ក្រុមយុវជនថ្នាលបឹងកេតអង្គរ(Boeung Ket Angkor Academy U-19) នឹងចូលរួមក្នុងការប្រកួតក្នុងដណ្ដើមពានរង្វាន់យុវជនក្រោមអាយុ ១៩ ឆ្នាំដែលរៀបចំឡើងដោយក្លិបភ្នំពេញក្រោននិងទទួលបានការអនុញ្ញាតិពីសហព័ន្ធកីឡាបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃពុធទី១១ខែឧសភាម្សិលម៉ិញ នៅឯទីលានកីឡាដ្ឋានស្ដាតចាស់ ក្រុមយុវជនថ្នាលរបស់បឹងកេតអង្គរបានជួបប្រកួតសាកល្បងបច្ចេកទេសជាមួយយុវជនថ្នាលរបស់ក្រុមក្រសួងការពារជាតិ។
ការប្រកួតបាល់ទាត់លីគកំពូលសប្ដាហ៍ទី៧បានបញ្ចប់ក្នុងនោះបឹងកេតបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល៧ទល់នឹង១ ប្រធានក្រុម ឃួន ឡាបូរាវី រកបាន៤គ្រាប់ម្នាក់ឯង ខណៈចាន់ វឌ្ឍនាកា រកបាន២គ្រាប់ ចំណែក Bata រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនក្រោយផ្ទេរមកកាន់បឹងកេតនៅរដូវកាលនេះ។